ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១- សាច់​ដុះ​ចេញពី​គ្រាប់ភ្នែក​គ្រូពេទ្យ​មិន​ហ៊ាន​វះកាត់ ក្មេង​ប្រុស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់​ទើប​ស​ម្រាល​លើក​ដំបូង​ដោយ​មាន​ដុះ​សាច់​ដ៏​ធំ​នៅ​លើ​ផ្ទៃមុខ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​មិន​ទាន់​ហ៊ាន​ធ្វើការ​វះកាត់​ទេ ។ ២-​និយាយ​ជាមួយ​មនុស្ស​យន្ត ជា​ការ​តាំងពិព័រណ៍ «China Beijing International…

១- សាច់​ដុះ​ចេញពី​គ្រាប់ភ្នែក​គ្រូពេទ្យ​មិន​ហ៊ាន​វះកាត់
ក្មេង​ប្រុស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់​ទើប​ស​ម្រាល​លើក​ដំបូង​ដោយ​មាន​ដុះ​សាច់​ដ៏​ធំ​នៅ​លើ​ផ្ទៃមុខ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​មិន​ទាន់​ហ៊ាន​ធ្វើការ​វះកាត់​ទេ ។

២-​និយាយ​ជាមួយ​មនុស្ស​យន្ត
ជា​ការ​តាំងពិព័រណ៍ «China Beijing International Hightech Expo (CHITEC)» បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ ជាក់ស្ដែង​សម្រាប់​មនុស្ស​យន្ត​មួយ​នេះ​កំពុង​បង្ហាញ​អាការ​ស្ដាប់​មនុស្ស​កំពុងនិយាយ ។

៣-​ព្យុះ​វាយប្រហារ​ជប៉ុន​ស្លាប់​ចំនួន​៥​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​៥​នាក់ និង​បាត់​ខ្លួន​១​នាក់ នៅ​ក្នុង​ហេតុការណ៍ ព្យុះ​វាយប្រហារ​នៅ​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៤-​ក្មេង​ម្នាក់​បាំងឆត្រ​ក្នុង​ពេល​កំពុង​ភ្លៀង​ត្រូវ​រន្ទះបាញ់ ប៉ុន្តែ​មិន​គ្រោះថ្នាក់
ក្មេង​​ប្រុស​ម្នាក់​បាន​បាំងឆត្រ​ក្នុង​ពេល​កំពុង​ភ្លៀង​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន​ស្រាប់តែ​មាន​រន្ទះបាញ់ សំណាងល្អ​គ្មាន​របួស ។

៥-​ព្រះអាទិត្យ​មាន​៣​ដួង​នៅ​ប្រទេស​រុ​ស្ស៊ី
ជា​បាតុភូត​ធម្មជាតិ​ដ៏​ចម្លែក​មួយ​នៅ​ប្រទេស​រុ​ស្ស៊ី ដែល​នៅ​លើ​ផ្ទៃមេឃ​មាន​ព្រះអាទិត្យ​ចំនួន​៣​ដួង ស្ថិត​នៅ​ពីលើ​ក្រុង​សារ៉ា​តូ​វ ។

៦-​ក្មេង​អាយុ​៣​ឆ្នាំ​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ
ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ ក្រោយ​ពី​ឪពុក​ដាក់​ទណ្ឌកម្ម​ឲ្យ​ឈរ​នៅ​ក្រៅ​ផ្ទះ​ក្នុង​វេលា​ម៉ោង​៣​ទៀប​ភ្លឺ និង​ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​កើតឡើង​នៅ​ប្រទេស​ឥណ្ឌា ។

៧-​គំរូ​កំផែង​៨​ម៉ូ​ដ​សម្រាប់​លោក​ត្រាំ​ធ្វើការ​ជ្រើសរើស
ក្នុង​ចំណោម​រូប​កំផែង​ទាំង​៨​នេះ​នឹង​មាន​គំរូ​មួយ​ដែល​បង្ហាញ​ក្នុង​ពេល​អនាគត​នៅ​តាម​បណ្ដោយ​ព្រំដែន​អា​មេ​រិ​ក​-​ម៉ិក​ស៊ិក ។

៨-EU ព្រមាន​វៀតណាម​ដែល​នេសាទ ខុសច្បាប់
សហគមន៍​អឺរ៉ុប​បាន​ព្រមាន​ដល់​វៀតណាម កាលពី​ពេល​ថ្មី​ៗ​កន្លង​មក រួម​ទាំង​ក្រើនរំលឹក​ថា​នឹង​ដាក់​ទណ្ឌកម្ម​ការ​នាំ​ចេញ​ត្រី​សមុទ្រ​ដោយសារ​តែ​ធ្វើ​នេសាទ​ខុសច្បាប់​។

៩-​បារាំង​ចរចា​លក់​យន្តហោះ​ប្រដេញ​ដល់​អេ​ហ្ស៊ី​ប
កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បារាំង​បាន​ធ្វើការចរចា​លក់​យន្តហោះ​ប្រដេញ​ជាមួយ​លោក​ប្រធានាធិបតី​អេ​ហ្ស៊ី​ប នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ។

១០-​ខ្លាឃ្មុំ​កើត​អាការ​ខុស​ប្រក្រតី​ដុះ​អណ្ដាត​យក្ស
ខ្លាឃ្មុំ​ក្របី​មួយ​ក្បាល​ពី​មី​យ៉ា​ន់​ម៉ា កើត​បាតុភូត​ចម្លែក​ដុះ​អណ្ដាត​យក្ស​បាន​ទទួល​ការ​វះកាត់​ដោយ​ជោគជ័យ​នៅ​អង់គ្លេស ហើយ​អណ្ដាត​នេះ​មាន​ទម្ងន់​៣​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ