ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ខ្មាស់​អស់​បណ្តា​ភ្ញៀវ ព្រោះតែ​កូន​កំលោះ

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កូនកំលោះ​រត់​ចោល​រោងការ​ដោយសារ​តែ​គ្មាន​ប្រាក់​ជូន​ថ្លៃទឹកដោះ​ដូច​ពាក្យ​សន្យា​។ ខាង​ស្រី​ខឹង​ក៏​ប្តឹង​ទៅ​សមត្ថ​កិច្ច​។ គូស្នេហ៍​ស្មោះស្ម័គ្រ​មួយគូ ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​៦​ឆ្នាំ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កូនកំលោះ​រត់​ចោល​រោងការ​ដោយសារ​តែ​គ្មាន​ប្រាក់​ជូន​ថ្លៃទឹកដោះ​ដូច​ពាក្យ​សន្យា​។ ខាង​ស្រី​ខឹង​ក៏​ប្តឹង​ទៅ​សមត្ថ​កិច្ច​។

គូស្នេហ៍​ស្មោះស្ម័គ្រ​មួយគូ ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​៦​ឆ្នាំ បាន​សម្រេច​ថា នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែតុលា នៅ​ភូមិ Khao Din ស្រុក Kabin Buri​។ ខាង​ប្រុស​​ដែល​មានឈ្មោះ​ថា Boonyang Sawatdee បាន​មក​លេង​នៅ​ខាង​ស្រី​ឈ្មោះ​ថា Arunee Jaengkrachang ជា​ធម្មតា​នៅ​មុន​ថ្ងៃ​ការ​មួយ​ថ្ងៃ​។ ខាង​ប្រុស​បាន​ព្រមព្រៀង​ថា នឹង​ជូន​ថ្លៃទឹកដោះ​ចំនួន​៦​ពាន់​ដុល្លា​នៅ​ថ្ងៃ​រៀប​ការ​។ តែ​ដល់​ថ្ងៃ​រៀប​ការ ស្រាប់តែ​មិន​ឃើញ​ខាង​ប្រុស​ចូល​រោង​ទាល់តែ​សោះ​។

ដោយសារ​តែ​មិនឃើញ​ខាង​ប្រុស​មក ក្រុម​គ្រួសារ​ខាង​ស្រី​បាន​ទូរស័ព្ទ​សួរ តែ​ខាង​ប្រុស​ប្រាប់​​ថា ពួក​គេ​នឹង​មក​យឺត​បន្តិច​។ ខាង​ស្រី​ក៏​ដាច់​ចិត្ត​ប្រាប់​ភ្ញៀវ​ថា ម៉ោង​៩​ទើប​កម្មវិធី​ចាប់ផ្តើម​។ ដល់​ពេល​កាន់តែ​យូរ កម្មវិធី​ក៏​បាន​រំសាយ​ចោល ហើយ​កូនក្រមុំ​កំសត់​បាន​ទៅ​​ផ្ទះ​កូនកំលោះ​មើល ស្រាប់តែ​មិនឃើញ​មាន​មនុស្ស​ទាល់តែ​សោះ​។

ដោយ​ទ​ង្វើ​របស់​ខាង​ប្រុស​ហាក់បីដូចជា​មើល​ស្រាល​ខាង​ស្រី​ពេក ទើប​ខាង​ស្រី​សម្រេច​ចិត្ត​ដាក់​ពាក្យបណ្តឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ