ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​​កុក​ចង្កៀល​ខ្យង​​ឆ្លង​ដែន​​ពីវៀត​ណាម​ មក​​ស៊ី​ខ្យង​ក្រហម​កាត់​ស្រូវ​​នៅស្រុក​បន្ទាយ​មាស​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​​​បច្ចុប្បន្ន​ សត្វ​​កុក​​ជា​ច្រើន​ ត្រូវ​អ្នក​ស្រុក​ឃើញ​ចុះ​រក​ស៊ី​ចំណី​ទាំង​ហ្វូង​ៗ នៅ​ក្នុង​ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃុំ​ព្រៃ​ទន្លេ​ ស្រុក​បន្ទាយ​​មាស​ ​។ សត្វ​កុក​ទាំង​នោះ​​មាន​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​​ ដោយ​ពួក​វា​​ស៊ី​ខ្យង​ក្រហម​​ដែល​កាត់​ស្រូវ​​របស់​ពួក​គាត់​​ ។
ទន្ទឹម​ពេល​ប្រជា​ពល​រដ្ឋ​នៅ​​ឃុំ​ព្រៃ​ទន្លេ​ និង​ឃុំ​ត្នោត​ចុង​ស្រង់ កំពុង​ព្រួ​យ​បារម្ភ​​ពី​រឿង​ខ្យង​ក្រហម​ជា​ច្រើន​​កាត់​បំផ្លាញ​ស្រូវ​​ ស្រាប់​តែ

ខេត្ត​កំពត​ ៖ ​​​បច្ចុប្បន្ន​ សត្វ​​កុក​​ជា​ច្រើន​ ត្រូវ​អ្នក​ស្រុក​ឃើញ​ចុះ​រក​ស៊ី​ចំណី​ទាំង​ហ្វូង​ៗ នៅ​ក្នុង​ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃុំ​ព្រៃ​ទន្លេ​ ស្រុក​បន្ទាយ​​មាស​ ​។ សត្វ​កុក​ទាំង​នោះ​​មាន​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​​ ដោយ​ពួក​វា​​ស៊ី​ខ្យង​ក្រហម​​ដែល​កាត់​ស្រូវ​​របស់​ពួក​គាត់​​ ។
ទន្ទឹម​ពេល​ប្រជា​ពល​រដ្ឋ​នៅ​​ឃុំ​ព្រៃ​ទន្លេ​ និង​ឃុំ​ត្នោត​ចុង​ស្រង់ កំពុង​ព្រួ​យ​បារម្ភ​​ពី​រឿង​ខ្យង​ក្រហម​ជា​ច្រើន​​កាត់​បំផ្លាញ​ស្រូវ​​ ស្រាប់​តែ​មាន​កុក​​ជា​ច្រើន​ក្បាល​មក​ចាប់​ខ្យង​ទាំង​នេះ​ស៊ី​ជា​ចំណី​ ។

កុក​ទាំង​នោះ​​​ត្រូវ​អ្នក​ជំនាញ​ប្រាប់ថា​​ ជា​ប្រភេទ​កុក​ចង្កៀល​ខ្យង​ ។ឃុំ​ព្រៃ​ទន្លេ​ និង​​ឃុំ​ត្នោត​ចុង​ស្រង់ មាន​ភូមិ​សាស្ត្រ​ជាប់​នឹង​ប្រទេស​វៀត​ណាម​ ។ បើ​តាម​​លោក​ស្វាយ​ ហៀម​ មេឃុំ​​ព្រៃ​ទន្លេ​​ ប្រាប់​ថា ហ្វូង​សត្វ​កុក​​ទាំង​នោះ​​ មាន​ជម្រក​​នៅ​ប្រទេស​វៀត​ណាម​ ប៉ុន្តែ​​ពេល​ព្រឹក​ ពួក​វា​ហើរ​ចុះ​ពាស​ពេញ​​ដី​រក​​ចំណី​នៅ​ភូមិ​សាស្ត្រ​​ឃុំ​ព្រៃ​ទន្លេ​​ ​និង​ឃុំ​ផ្សេ​ង​ៗ​​ទៀត​ លុះ​ពេល​ល្ងាច​​ហើេរ​​ទៅ​កន្លែង​ដើម​វិញ​ ។

លោក​មេឃុំ​ ប្រាប់​ទៀត​ថា​ បន្ទាប់​​ពី​មាន​​ហ្វូង​កុក​នេះ​​ហើរ​មក​រក​ចំណី​នៅឃុំ​ព្រៃ​ទន្លេ ស្រាប់​តែ​បាត់​ខ្យង​ក្រហម​​ ឬគេ​ហៅថា​ខ្យង​ថៃ ព្រោះ​ពួកវា​ស៊ី​ខ្យង​ជា​ចំណី​ ។ពលរដ្ឋ​​ឈ្មោះ​​សួន អេម​​ ភេទ​ស្រី​ នៅ​ភូមិ​​ព្រៃ​ទន្លេ​​ ប្រាប់​​ថា​​ អំឡុង​ពេល​២​ទៅ​៣​ឆ្នា​ំចុង​ក្រោ​យ​នេះ​ ពលរដ្ឋ​នៅភូមិ​​​ព្រៃ​ទន្លេ​​ធ្វើ​ស្រែ​​ក្នុង​រដូវ​​វស្សា​ម្តង​ៗ​ តែង​តែ​​ព្រួយ​បារម្ភ​ ដោយ​សារ​តែ​កើត​មាន​ខ្យ​ង​ក្រហម​​ ឬគេ​ហៅថា​ខ្យង​ថៃ កាត់​បំផ្លាញ​ស្រូវ​នៅ​ក្នុង​ស្រែ​ រហូត​ដល់​មាន​អ្នក​ខ្លះ​​ជួល​គេ​ឱ្យ​​ដើរ​រើស​ខ្យង​ក្រហម​​ចេញ​ពី​ក្នុង​​ស្រែ​​ទៀត​ផង​ ។ នៅ​ឆ្នាំ​​នេះ​ខណៈ​កំពុង​តែ​មាន​កង្វល់​​រឿង​ខ្យង​ក្រហម​កាត់​ស្រូវ​ ស្រាប់​តែ​​មាន​ហ្វូង​កុក​ចុះ​មក​ស៊ី​ ស្ទើរ​តែ​អស់​ផុត​ពូជ ។

ពលរដ្ឋ​ម្នាក់​ទៀត​ ឈ្មោះ​​លេង​ ផាត​​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ​​នៅភូមិ​ព្រៃ​ទន្លេ​​ និយាយថា​ ហ្វូង​សត្វ​​កុក​នេះ​ហើរ​​ពី​ប្រទេស​វៀត​ណាម​ រក​ស៊ី​ចំណី​នៅ​​ក្នុង​ឃុំ​ព្រៃ​ទន្លេ​ ។ ពួក​វា​​ស៊ី​ខ្យង​​ក្រហម​​ ដែល​មាន​ពង​​ស្អេ​ក​ស្កះ​​នៅលើ​ភ្លឺ​ស្រែ​​ ឬ​នៅ​លើ​ដើម​រុក្ខជាតិ​តូច​ៗ​​នៅ​ក្នុង​ទឹក​ ប៉ុន្តែ​ឥឡូវ​​នេះ​មិន​មាន​ខ្យង​ក្រហម​ទៀត​ទេ​ ។លោក​សេ​ង​ គឹមហ៊ត​ ប្រធាន​គម្រោង​​អភិ​រក្ស​​សត្វ​ក្រៀល​​ មាន​ប្រសាសន៍​ថា ហ្វូង​សត្វ​កុក​​ ដែល​​ជួយ​​បំផ្លាញ​​ខ្យង​ក្រហមនេះ​ គឺ​​កុក​ចង្កៀល​​ខ្យង​ ជា​ប្រភេ​ទ​សត្វ​​ស៊ី​ខ្យង​ជា​ចំណី ។ លោក​ធ្លាប់​ទទួល​ដំណឹង​ថា​ ​មាន​​ខ្យង​ក្រហម​​កាត់​សន្ទូង​អ្នក​ស្រុក​ តែ​ក្រោយ​មក​​មាន​សត្វ​​ចង្កៀល​ខ្យង​​ស៊ី​​ជា​ចំណី​​អស់​ពី​ក្នុង​ស្រែ​ ។

លោក​ប្រធាន​គម្រោង​អភិរក្ស​សត្វ​ក្រៀល​ មាន​ប្រសាសន៍​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២១​ តុលា​​ ​ថា​ ប៉ែក​ខាង​កើត​ខេត្ត​កំពត​ ពិ​ត​ជា​​អស់​ខ្យង​ក្រហម​​មែន​ ប៉ុន្តែ​​ខេត្ត​​តាកែវ​​កំពុង​កើត​មាន​​ខ្យង​ក្រហម​​ច្រើន​សម្បើម​​​គួរ​ឱ្យ​បារម្ភ​ ព្រោះ​ខ្យង​ក្រហម​​នេះ​​​គ្មាន​​ប្រយោជន៍​អ្វី​ដល់​ប្រជា​ពលរដ្ឋ​​ទេ​ ផ្ទុយ​​ទៅ​វិញ​​វា​កាត់​បំផ្លាញ​ស្រូវ​របស់​​​ពួកគាត់​ ៕