ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសឈប់ហៅមន្ត្រីគ្រាប់ល្ពៅដោយប្តូរមកហៅមន្ត្រីផ្លែទុរេនវិញ។ នេះបើតាមបញ្ជាក់របស់អ្នកនាំពាក្យសម្តេចតេជោ ។

ក្នុងពិធីសម្ពោធអគារ៦ មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានថ្លែងថា សម្ដេចតេជោប្រកាសឈប់ហៅមន្ត្រីគ្រាប់ល្ពៅ ប្តូរមកហៅមន្ត្រីផ្លែទុរេនវិញ ។
សម្តេចបរិយាយថា រឿងនិទានមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ ។
សម្រាប់សម្តេចតេជោ មូលហេតុដែលលោកតាមដានករណីមន្ត្រីផ្លែទុរេនដោយយកចិត្តទុកដាក់ ដើម្បីជាសារព្រមានដល់មន្ត្រីទាំងអស់ ៕
ចែករំលែកព័តមាននេះ