ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! គាត់ត្រូវឃាតកររំលោ.ភសម្លា.ប់​​ក្នុងហាងម៉ាស្សា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ម៉ាស្សា​ម្នាក់ ត្រូវ​បាន​ស្ត្រី​ម៉ាស្សា​ដូច​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​​​​ទាំង​អាក្រាត​កាយ​ក្នុង​បន្ទប់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង យីហោ​ពេញចិត្ត ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់ស្ទឹង​មាន​ជ័យ​៣ ខណ្ឌចំការមន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ម៉ាស្សា​ម្នាក់ ត្រូវ​បាន​ស្ត្រី​ម៉ាស្សា​ដូច​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​​​​ទាំង​អាក្រាត​កាយ​ក្នុង​បន្ទប់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង យីហោ​ពេញចិត្ត ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់ស្ទឹង​មាន​ជ័យ​៣ ខណ្ឌចំការមន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឆ​ន ធឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់​នៅ​កន្លែង​កើត​ហេតុ មានស្រុក​កំណើត​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​មានកូន​៣​នាក់​ក្នុង​បន្ទុក ដែល​កំពុង​រស់នៅ​ជាមួយ​ប្តី​ដែល​ជា​អ្នកចំការ នៅ​ឯ​ស្រុក​កំណើត ។

តាម​ប្រភព​ព័ត៌មាន ពី​ស្ត្រី​២​នាក់​ដែល​ជា​អ្នកបម្រើ​ការ​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​គឺ​ស្នាក់​នៅ​ក្នុង​ហាង​ជា​អចិន្ត្រៃយ៍ ដោយឡែក​នាង​ទាំង​២​នាក់​ពុំ​ស្នាក់​​នៅ​ជាមួយ​ទេ វេលា​ម៉ោង​១​ទៅ​២​រសៀល ទើប​ពួក​នាង​មក​ធ្វើការ​នៅ​ចំណុច​កើត​ហេតុ ហើយ​វេលា​ម៉ោង​៩​យប់ ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ពួក​គេ​បន្ត​ថា លុះ​មក​ទល់​វេលា​រសៀល​ថ្ងៃ​កើតហេតុ ពួក​នាង​ទាំង​២​នាក់​បាន​មក​ដល់ ឃើញ​ទ្វារផ្ទះ​ត្រូវ​បិទ​តែ​ពុំ​មាន​ចាក់សោ​ពី​ក្រៅ​នោះ​ទេ ។ ភ្លាម​ៗ​នោះ ពួក​នាង​ក៏​ទាញ​ទ្វារ​ចូល​ទៅ​ខាងក្នុង​ផ្ទះ ហើយ​ចូល​ទៅ​មើល​បន្ទប់​ជាន់​ក្រោម ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ ដេក​ទាំង​សម្រាត​កាយ និង​មាន​កន្សែង​រឹត​.​ក ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​ស្លន់ស្លោរ​រត់​ទៅ​រាយ​ការណ៍​ជូន​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​អន្តរាគមន៍ ទាំង​មិនដឹង​ថា​ស្ត្រី​រង​គ្រោះ​នៅ​រស់ ឬ​មួយ​ក៏​ស្លាប់​ឡើយ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល កម្លាំង​នគរបាល​មូលដ្ឋាន និង​ខណ្ឌ រួម​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ដើម្បី​ពិនិត្យ​ទីតាំង​កើតហេតុ ។ មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ថា សព​ត្រូវ​ស្លាប់​ទាំង​សម្រាត​កាយ ដោយ​ផ្នែក​.​ក​ត្រូវ​រឹត​តឹង​ដោយ​ខ្សែ​ដែក​ហាល​សម្លៀក​បំពាក់ រួម​ជាមួយ​កូនកន្សែង​ធំ​ល្មម​រឹត​យ៉ាង ខ្លាំង ។ ជា​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ដោយ​សង្ស័យ​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​ហើយ​រឹត​.​ក​សម្លាប់​បំបិទមាត់​តាម​ក្រោយ ។

ស្ត្រី​ជា​បង​ជន​រង​គ្រោះ​មានឈ្មោះ ឆ​ន ធន អាយុ​៣៧​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃខែ​ឆ្នាំ​ខាងលើ ស្ត្រី​ជា​ប្អូន​បាន​ទូរស័ព្ទ​មក​ខ្លួន​សួរ​ថា មក​ពី​ស្រុក​កំណើត​វិញ ឬ​នៅ .​? ព្រោះ​គាត់​ជា​បង​ទៅ​លេង​ស្រុក​តាំងពី​ថ្ងៃ​ទី​៣ វិច្ឆិកា​មក​ម្ល៉េះ ។ ពេល​នោះ​គាត់​ជា​បង​ប្រាប់​ថា ចេញ​ទៅ​ព្រឹក​នេះ​ហើយ លុះ​វេលា​ម៉ោង​២​រសៀល ក៏​មាន​ទូរស័ព្ទ​ពី​សមត្ថកិច្ច​ប្រាប់​ថា ប្អូនស្រី​ត្រូវ​គេ​សម្លាប់ ។

ស្ត្រី​ជា​បង​ជន​រង​គ្រោះ​បន្ត​ថា ជា​រៀងរាល់ថ្ងៃ គាត់​និង​ប្អូនស្រី​ធ្វើការ​ម៉ាស្សា​នៅ​ទីតាំង​កើតហេតុ លុះ​វេលា​យប់​ឡើង នាង​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ប្តី​នៅ​ម្តុំ​លូ​៥ ដោយ​ឱ្យ​ប្អូនស្រី​សម្រាក​តែ​ម្នាក់ឯង បាន​ជាង​៦​ខែ​ហើយ គិត​ចាប់តាំងពី​គេ​ធ្វើការ​មក​។ ស្ត្រី​ជា​បង​និយាយ​ថា ប្អូនស្រី​របស់​គាត់​ពុំ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណា​នោះ​ឡើយ​។ មន្ត្រី​ប៉ូលិស​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង គឺជា​ការ​រំលោភ រួច​សម្លាប់​បំបិទមាត់ ព្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា។

អត្ថបទសរសេរ ដោយ