ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ខោស​ជា​រុក្ខ​ជាតិ​​ផ្តល់​ផល​ប្រយោជន៍​​គ្រប់​​ផ្នែក​ដល់​ប្រជា​ពល​រដ្ឋ

13 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ដើម​ខោស​ជា​រុក្ខ​ជាតិ​​ដុះ​​នៅ​តាម​ព្រៃ​​ភ្នំ​​ធំ​ៗ​​ដូច​ជា ភ្នំ​បូកគោ ភ្នំ​កំចាយ ទឹក​ឈូ ភ្នំ​​ខេត្ត​កោះ​កុង ។ល។ រុក្ខ​ជាតិ​​មួយ​នេះ​​មាន​ផល​ប្រយោជន៍​សម្រាប់​​បម្រើ​​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​​ និង​ផ្តល់​អនុ​ផល​​ដូច​ជា ផ្លែ​សម្រាប់​​ជា​ចំណី​ហូប​​​ស្រដៀង​​មើម​សណ្តែក​ដី​ ហើយ​រស​ជាតិ​​គ្រាប់​ផ្លែ​ខោស​​មិន​ទ្រលាន់​ដូច​សណ្តែក​​ដី​ទេ ។

ខេត្ត​កំពត​​ ៖ ដើម​ខោស​ជា​រុក្ខ​ជាតិ​​ដុះ​​នៅ​តាម​ព្រៃ​​ភ្នំ​​ធំ​ៗ​​ដូច​ជា ភ្នំ​បូកគោ ភ្នំ​កំចាយ ទឹក​ឈូ ភ្នំ​​ខេត្ត​កោះ​កុង ។ល។ រុក្ខ​ជាតិ​​មួយ​នេះ​​មាន​ផល​ប្រយោជន៍​សម្រាប់​​បម្រើ​​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​​ និង​ផ្តល់​អនុ​ផល​​ដូច​ជា ផ្លែ​សម្រាប់​​ជា​ចំណី​ហូប​​​ស្រដៀង​​មើម​សណ្តែក​ដី​ ហើយ​រស​ជាតិ​​គ្រាប់​ផ្លែ​ខោស​​មិន​ទ្រលាន់​ដូច​សណ្តែក​​ដី​ទេ ។

ផ្លែ​​ខោស​​​នៅ​ខ្ចី​​មាន​ស្រោម​​សម្បក​ពី​ក្រៅ​មាន​បន្លា​ខ្លី​ៗ​​ លុះ​ពេល​ទុំ​សម្បក​​ស្រោប​​ពី​ក្រៅ​រហែក​​ចេញ ​ទើប​​គ្រាប់​របស់​​វា​ជ្រុះ​​រាយ​ប៉ាយ​​មក​ដី ។ ​ដើម​ខោស​​ចេញផ្កា​​​ផ្លែ​​នៅ​ខែ​​មិថុនា និង​កក្កដា គឺ​ក្នុង​រដូវ​វស្សា​​ លុះ​ដល់​ខែ​​តុលា ទើប​​ទុំ​ជ្រុះ​ ។ ប៉ុន្តែ​តាម​ការ​ចំណាំ​​របស់​អ្នក​​ភ្នំ​ឱ្យ​ដឹង​ថា ឆ្នាំ​ណា​ដែល​​ដើម​ខោស​​មាន​ផ្លែ​​ច្រើន​គឺ​ឆ្នាំ​​នោះ​ជា​ឆ្នាំ​ដែល​​កសិករ​​ជួប​ការ​រាំង​ស្ងួត ធ្វើ​ស្រែ​ពុំ​​សូវ​បាន​​ ឬ​ទឹក​ភ្លៀង​​មាន​តិច​ក្នុង​រដូវ​វស្សា​​ តែ​បើ​​ឆ្នាំ​​ណា​​ទឹក​​ភ្លៀង​​ច្រើន​ ​​ឆ្នាំ​នោះ​​​រុក្ខ​ជាតិ​ខោស​​ពុំ​សូវ​​មាន​​ផ្លែ​ទេ ហើយ​បើ​ផ្លែ​ក៏​តិច​តួច​ដែរ ។ ទោះ​ជា​បែប​ណា នេះ​​​គ្រាន់​តែ​​​ជា​ការ​ចំណាំ​​របស់​ចាស់ៗ​​ពី​បុរាណ​​មក​តែប៉ុណ្ណោះ ។

ផ្លែ​​ខោស​​មាន​រស​ជាតិ​ឆ្ងាញ​់ ​មុន​នឹង​​​បរិភោគ​​​គេ​យក​វា​មក​​ស្ងោរ​​ឱ្យ​ឆ្អិន​​រួច​​ទើប​យក​ទៅ​លីង​​ដាក់​ទឹក​​អំបិល​ឡមៗ​​ លុះ​ពេល​​លី​ងទៅ​​ឃើញ​គ្រាប់​វា​បែក​មាត់​​ចាប​​​បាន​​ន័យ​ថា​ឆ្អិន​​ហើយ​​ និង​​បើ​​ចង់​​ឱ្យ​ស្រួយ​ត្រូវ​លីង​ឱ្យ​ចាស់​បន្តិច​​ទើប​គេ​យក​​ទៅ​​បរិភោគ​​ ។លោក​​តា​ម្នាក់​​អាយុ​​ជាង​៧០​​ឆ្នាំ​ បាន​​ឱ្យ​ដឹង​ថា ​​​បើ​តាម​គាត់​ធ្លាប់​ចំណាំ​តាំង​ពី​ដើម​​រៀង​មក​ រុក្ខ​ជាតិ​ខោស​​មិន​មែន​ផ្លែ​គ្រប់​​រដូវ​ទេ គឺ​បី​ឆ្នាំ​​ទើប​ផ្លែ​​ម្តង​ ។ ក្នុង​បី​ឆ្នាំ​​ផ្លែ​ម្តង​​ដែល​គាត់​ធ្លាប់​​ដឹង​​កន្លង​​មក​នោះ​ ក៏​មិន​​ទៀង​ទាត់ដែរ ​​​កាល​ណា​វា​ផ្លែ ​​​ឆ្នាំ​នោះ​ប្រជា​​កសិករច្រើន​តែ​​​ធ្វើ​ស្រែ​ពុំ​សូវ​​បាន​​ផល​ ពី​ព្រោះ​ខ្វះ​ទឹក​ភ្លៀង​ ឬ​ទឹក​ភ្លៀង​​មិន​គ្រប់​គ្រាន់​​ ។ ដូច្នេះ​គេ​អាច​​សន្និដ្ឋាន​​​ថា បើ​ទឹក​ភ្លៀង​​នៅ​​តាម​ស្រែ​ធ្លាក់​​តិច​តួច​​នៅ​ព្រៃ​ភ្នំ​ក៏​​មាន​ភ្លៀង​ធ្លាក់​​តិច​​ដែរ ។

គួរ​បញ្ជាក់​ថា រុក្ខ​ជាតិ​​មួយ​​ប្រភេទ​នេះ​​​ប្រៀប​​ដូច​ជា​​ចរន្ត​ធម្ម​ជាតិ​ទឹ​ក​ភ្លៀង​​ផង​ដែរ ហើយ​វា​​​មិន​ងាយ​​នឹង​ដុះ​នៅ​​តាម​​ព្រៃ​​ទួល ឬ​ភ្លឺ​ស្រែ​​ទេ គឺ​ដុះ​​ក្នុង​ព្រៃ​ភ្នំ​ធំៗ​មាន​ចម្ងាយ​​ជា​ច្រើន​​ខ្នង​​ភ្នំ​ទើប​​មាន​ដុះ​ ហើយ​ការ​ដុះ​របស់​វា​​គឺ​ដុះ​​ស្រុះ​គ្នា​មួយ​កន្លែង​​​ៗ​មាន​​ពី​៥ដើម​ទៅ​១០​ដើម ។ រុក្ខ​ជាតិ​​ខោស​នេះ​ក៏​ជា​​ឈើ​ប្រភេទ​​រឹង​ គេអាច​​យក​​ទៅ​ប្រើ​ប្រាស់​​ជា​គ្រឿង​ផ្ទះ​​ក៏​បាន ។ ម្យ៉ាង​​ទៀត​​រុក្ខ​ជាតិ​ជា​​​ពូជ​​ដ៏​កម្រ​នេះ ​​​គួរ​តែ​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​​គ្រប់​​មជ្ឈដ្ឋាន​​ជួយ​ថែ​រក្សា​​ការ​​ពារ​​ឱ្យ​បាន​គង់​វង្ស​​កុំ​​កាប់​​បំ​ផ្លាញ​​ដើម្បី​បម្រើ​​ផល​ប្រយោជន៍​​សម្រាប់​បុគ្គល​ណា​ម្នាក់​ឱ្យ​​សោះ ។ តាម​​តម្លៃ​​ដែល​លក់​ក្នុង​ផ្សារ​​នៅខេត្ត​កំពត ផ្លែ​​ខោស​​​១​គីឡូ​ក្រាម​ថ្លៃ​៧​ពាន់​រៀល ៕