ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតា​មែន! ពាក់​កែង​ចោត​រត់​ម៉ា​រ៉ា​តុង អ្នកណា​​ខ្លះ​អាច​ធ្វើ​បាន​ទៅ!

6 ឆ្នាំ មុន

នាង Irene sewell រស់នៅ​រដ្ឋ​ថេ​ន​ណេ​ស​ស៊ី សហរដ្ឋអាមេរិក បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភព​លោក​ក្នុង​សៀវភៅ​គី​ន​ណេ​ស​ប៊ុ​ក ដោយ​ពាក់​ស្បែកជើង​កែង​ចោត​កម្ពស់​៣​អ៊ីញ ឬ​ប្រហែល​៧,៥​សង្ទីម៉ែត្រ រត់​ម៉ា​រ៉ា​តុង ក្នុង​ចម្ងាយ​២៦,២​ម៉ែត្រ…

នាង Irene sewell រស់នៅ​រដ្ឋ​ថេ​ន​ណេ​ស​ស៊ី សហរដ្ឋអាមេរិក បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភព​លោក​ក្នុង​សៀវភៅ​គី​ន​ណេ​ស​ប៊ុ​ក ដោយ​ពាក់​ស្បែកជើង​កែង​ចោត​កម្ពស់​៣​អ៊ីញ ឬ​ប្រហែល​៧,៥​សង្ទីម៉ែត្រ រត់​ម៉ា​រ៉ា​តុង ក្នុង​ចម្ងាយ​២៦,២​ម៉ែត្រ ឬ​ប្រហែល​៤២,១​គីឡូ​ម៉ែត្រ បាន​ទទួល​ជោគជ័យ​សមតា​ម​បំណង ។

នាង Irene sewell​អតីត​អ្នករបាំ​បាន​ផ្តល់​បទ​សម្ភាសន៍ តាម​ទូរទស្សន៍ «WSMV »​ថា ខ្លួន​បាន​ទទួល​កម្លាំងចិត្ត​តាម​រយៈ​រឿងរ៉ាវ​របស់​ស្ត្រី​អង់គ្លេស​ម្នាក់​ដែល​នឹក​ស្រមៃ​ចង់​ក្លាយ​ជា​​អ្នក​រត់​ម៉ា​រ៉ា​តុង​នៅ​លើ​ស្បែកជើង​កែង​ចោត​ដែល​រត់​បាន​លឿន ។ ក្តី​ស្រមៃ​នោះ​របស់​នាង​ត្រូវ​បាន​បរាជ័យ ខ្ញុំ​ធ្លាប់​អាន​រឿងរ៉ាវ​របស់​នាង និង​គិតតែ​អាជីព​នៃ​ការ​រាំ​របស់​ខ្លួន ហើយ​ការ​រត់​ម៉ា​រ៉ា​តុង​របស់ខ្ញុំ​ប្រហែលជា​អាច​ប្រតិបត្តិ​បាន ។

ការ​ចូល​ប្រឡូក​ក្នុង​ទីលាន​ប្រកួត​ដ៏​សំខាន់​នេះ នាង Irene ប្រើ​ស្បែកជើង​កែង​ចោត​កម្ពស់​៧,៥​សង្ទីម៉ែត្រ​ដាក់​តាម​ខ្លួន​ចំនួន​៣​គូ តាំងពី​កម្ពស់​៧,៥​ទៅ​៩​សង្ទីម៉ែត្រ និង​បាត​ស្បែកជើង​មាន​ទ្រនាប់​ដ៏​ស្រទន់ ដើម្បី​បាន​ទទួល​ជ័យជម្នះ​នេះ អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ហើយ​ត្រូវ​ចំណាយពេល​ក្នុង​ការ​រត់​ម៉ា​តុង​ជាង​៧​ម៉ោង​កន្លះ​។ ដោយសារ​តែ​មាន​អាជីព​ជា​អ្នករបាំ​កាលពីមុន Irene អាច​ធ្វើ​ចលនា​នៅ​លើ​ស្បែកជើង​កែង​យ៉ាង​ស្ទាត់ជំនាញ ខណៈ​ពេល​អ្នកជំនាញ​ផ្នែក​ម៉ាស្សា​ជើង​របស់​នាង​បាន​ណែនាំ​ថា មិន​គួរ​ពាក់​ស្បែកជើង​កែង​នោះ​ក្នុង​ពេល​ហ្វឹកហាត​រត់​ទេ់ ប៉ុន្តែ​មិន​ព្រម​ស្តាប់​ការ​ណែនាំ​នេះ និង​បាន​ហ្វឹកហាត់​រត់​ម៉ា​រ៉ា​តុង​ដោយ​ពាក់​ស្បែកជើង​កែង នៅ​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ