ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ ៖ កំពុង​ពិភាក្សា​ច្បាប់​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈបក្ស​ប្រឆាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់ (​គ​.​ជ​.​ប​) បាន​ឲ្យ​​ដឹង​ថា ​ពេល​នេះ​ស្ថាប័ន គ​.​ជ​.​ប បាន​និង​កំពុង​ពិភាក្សា​លើ​ច្បាប់​ចំនួន​៤ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ត្រូវ​រំលាយ​។​ ​លោក…

​រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់ (​គ​.​ជ​.​ប​) បាន​ឲ្យ​​ដឹង​ថា ​ពេល​នេះ​ស្ថាប័ន គ​.​ជ​.​ប បាន​និង​កំពុង​ពិភាក្សា​លើ​ច្បាប់​ចំនួន​៤ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ត្រូវ​រំលាយ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ និង​ជា​សមាជិក គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទៅ​ទី ១​វិច្ឆិកា ថា គ​.​ជ​.​ប បាន​ទទួល​បាន​សេចក្តី​វិសោធនកម្ម​ច្បាប់​ទាំង៤ ​ទាក់ទង​នឹង​ការ​បែងចែក​អាសនៈ​​របស់​គណបក្ស​ន​យោ​បាយ​ណាមួយ (​គណបក្ស​សង្គ្រោះ​ជាតិ​) នៅ​ពេល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​រួច​ហើយ​។​

​លោក​ ហង្ស ពុទ្ធា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «​យើង​កំពុង​តែ​ពិភាក្សា​គ្នា ដើម្បី​បញ្ចូល​សេចក្តី​វិសោធនកម្ម​ច្បាប់​ទាំងនេះ ក្នុង​នីតិវិធី​របស់ គ​.​ជ​.​ប ដែល​ត្រូវធ្វើ ហើយ​ធ្វើ​ដែល​ គ​.​ជ​.​ប ត្រូវ​ធ្វើ​អ្វី​ដែល​ច្បាប់​បាន​កំណត់​នោះ​ទេ »​។​

​លោក​បាន​បន្ថែម​ថា​៖ «​រាល់​អ្វី​ដែល ​គ​.​ជ​.​ប ធ្វើ​នោះ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ជា​និច្ច ហើយ​ពេល​នេះ​យើង​កំពុងធ្វើការ​ពិភាក្សា​គ្នា​រឿង​បែងចែក​អាសនៈ​នេះ​»​។ យ៉ាងណា​ក្តី​អ្នក​នាំពាក្យ​រូប​នេះ មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​រំលាយ​ដោយ​អំណាច​តុលា​កំពូល​យ៉ាងណា​នោះ​ទេ ដោយ​បាន​អះ​អាង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា ។

​អ្នកនាំពាក្យ​ គ​.​ជ​.​ប ​ក៏​បាន​លើក​ឡើង​ថា គ​.​ជ​.​ប មិន​ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​នោះ​ទេ គឺ​ គ​.​ជ​.​ប​ ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ចែង​ប៉ុណ្ណោះ ។ ដូច្នេះ​សុំ​កុំ​ទាញ​ស្ថាប័ន គ​.​ជ​.​ប ចូល​ក្នុង​រឿង​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ