ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ គ្រោង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​កន្លែង​ទៀត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ គ្រោង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​កន្លែង​ទៀត​ជាប់​ព្រំដែន​ថៃ បាន​លើក​ឡើង​ក្នុង​ឱកាស​បញ្ចុះ​បឋម​សីលា​អគារ​ស្នាក់​ការ​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ គ្រោង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​កន្លែង​ទៀត​ជាប់​ព្រំដែន​ថៃ បាន​លើក​ឡើង​ក្នុង​ឱកាស​បញ្ចុះ​បឋម​សីលា​អគារ​ស្នាក់​ការ​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ខេត្តបន្ទាយមានជ័យ ។
សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ៖ នៅ​ប្រទេស​កម្ពុជា​មាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៧៣​កន្លែង និង​ច្រក​អន្តរជាតិ និង​ច្រក​តំបន់​ព្រំដែន​ចំនួន​២៤​កន្លែង និង​ច្រក​ទ្វារ​ព្រំដែន​ទ្វេរ​ភាគី​ចំនួន​១៤​កន្លែង ច្រក​ទ្វារ​ព្រំដែន​តំបន់​ចំនួន​២៥​កន្លែង ច្រក​ទ្វារ​កំពង់​ផែ​ចំនួន​១០​កន្លែង ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​៤​កន្លែង ច្រក​ទ្វារ​អាកាស​យាន្ត​ចំនួន​៣​កន្លែង ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​១៧​កន្លែង ។

សម្តេច​ក្រឡាហោម បាន​បញ្ជាក់​ថា ៖ ច្រក​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ចំនួន​១០​កន្លែង និង​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ​មាន​ចំនួន​៩​កន្លែង និង​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ឡាវ​មាន​ច​នួន​១​កន្លែង ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ថា ៖ ថ្មី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាព​បង្កើត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​៤​កន្លែង​មាន ១.​ច្រក​ទ្វារ​អន្តរជាតិ​អានសេះ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ជាប់​ព្រំដែន​ខេត្ត​អ៊ុ​ប៊ុ​ន ២.​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​ខេត្តបាត់ដំបង ជាប់​ព្រំដែន​ខេត្ត​ស្រះ​កែវ ៣.​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា​ខេត្តពោធិ៍សាត់ ជាប់​ព្រំដែន​ខេត្ត​ត្រា​ត ៤.​ច្រក​ទ្វារ​អន្តរជាតិ​ជប់​គគីរ​ខេត្តឧត្តរមានជ័យ ជាប់​ព្រំដែន​ខេត្ត​បូ​រី​រ៉ាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ