ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែ​កឋិនទាន​មហា​សាមគ្គី​និង​ប្រមូល​បច្ច័យ​កសាង​វត្ត​ស្វាយ​ឧត្តម​ស្រុក​ព្រះស្តេច

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឧបាសក ឧបាសិកា​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច​បាន​ធ្វើ​អង្គ​កឋិនទាន​មហា​សាមគ្គី​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​នៅ​ពុទ្ធ​សីមា​វត្ត​ស្វាយ​ឧត្តម និង​ប្រមូល​បច្ច័យ​សម្រាប់​កសាង​វត្ត​បាន​បច្ច័យ​សរុប​៩៣​លាន​រៀល ។ អង្គ​កឋិនទាន​មហា​សាម​គ្គី​នេះ​បាន​វេ​ប្រគេន​ប្រស​ង្ឃ នៅ​ថ្ងៃ​ទី​២៩ តុលា ដោយ​មាន​ប្រជា​ពុទ្ធបរិស័ទ…

ខេត្តព្រៃវែង ៖ ឧបាសក ឧបាសិកា​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច​បាន​ធ្វើ​អង្គ​កឋិនទាន​មហា​សាមគ្គី​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​នៅ​ពុទ្ធ​សីមា​វត្ត​ស្វាយ​ឧត្តម និង​ប្រមូល​បច្ច័យ​សម្រាប់​កសាង​វត្ត​បាន​បច្ច័យ​សរុប​៩៣​លាន​រៀល ។ អង្គ​កឋិនទាន​មហា​សាម​គ្គី​នេះ​បាន​វេ​ប្រគេន​ប្រស​ង្ឃ នៅ​ថ្ងៃ​ទី​២៩ តុលា ដោយ​មាន​ប្រជា​ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា ចាស់ទុំ​ដែល​មានស្រុក​កំណើត​ចំណុះ​ជើងវត្ត​ចំនួន​៨​ត្រៃ​យ៍​ធំ ។

 បើ​តាម​លោកតា វ៉ា វ​ណ្ណា គ្រូអាចារ្យ​វត្ត​ស្វាយ​ឧត្តម​បាន​មាន​ប្រសាសន៍​ថា អង្គ​កឋិនទាន​មហា​សាមគ្គី​នេះ​ដង្ហែ​មក​ពី​៨​កន្លែង​ផ្សេង​ៗ​គ្នា ធ្វើបុណ្យ​កឋិនទាន​មហា​សាមគ្គី​តាម​ទីតាំង​ភូមិ​នីមួយ​ៗ រួច​ដង្ហែ​មក​ជួបជុំ​គ្នា​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​នៅ​ក្នុង​សីមា​វត្ត​ស្វាយ​ឧត្តម និង​ដើម្បី​ប្រមូល​បច្ច័យ​កសាង​ឧប្បដ្ឋានសាលា បង្ហើយ និង​កសាង​របង​វត្ត ។

លោកតា​គ្រូអាចារ្យ​បន្ត​ទៀត​ថា គណៈកម្មការ​អាចារ្យវត្ត​ស្វាយ​ឧត្តម​កំពុង​ដំណើរការ​សាងសង់​បង្ហើយ​ឧប្បដ្ឋានសាលា និង​បន្ត​កសាង​របង​វត្ត ចាក់​ដី​ទីធ្លា​វត្ត និង​ចាក់​ខ្សាច់​ភ្នំ លើ​ផ្លូវលំ​ចូល​វត្ត ដោយ​សទ្ធា​ជ្រះថ្លា របស់​ប្រជា​ពុទ្ធបរិស័ទ ទាយក​ទាយិកា បាន​ធ្វើបុណ្យ​កឋិនទាន​មហា​សាមគ្គី​ទាំង​៨​កន្លែង​ដង្ហែ​មក​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស និង​បាន​ប្រមូល​បច្ច័យ​កសាង​សរុប​៩៣​លាន​រៀល​ក្នុង​នាម​គណៈកម្មការ​គ្រូអាចារ្យ និង​ព្រះសង្ឃ​ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ឧត្តម​សូម​ជូនពរ ដល់​ម្ចាស់​ផ្តើមបុណ្យ ប្រជា​ពុទ្ធបរិស័ទ​ទាយក​ទាយិកា ទាំង​៨​ទិស សូម​ទទួល​បាន​ពរ​បី​ប្រការ​គឺ សម្បត្តិ​មនុស្ស​មួយ មាន​អាយុ វណ្ណៈ សុខៈ​ពលៈ សម្បត្តិ ទេវតា មួយ សម្បត្តិ ព្រះ​និព្វាន​មួយ​ដែល​ជា​ស្ថាន​បរមសុខ ចាក​ផុត​ទុក្ខ​ទាំងពួង​ក​ម្បី​ក្លាយជា​ប្រការ​ដ៏​ទៃ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ