ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ញ៉ែ​ម សា​ខន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់​ដល់​សាលារៀនឧ​ប​សម្ព័ន្ធ​ព្រែករ​ពៅ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ឃើញ​ពី​ស្ថានភាព​សាលារៀន​មាន​ភាព​ចាស់​ទ្រុឌទ្រោម លោក​ជំទាវ ញ៉ែ​ម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ឃើញ​ពី​ស្ថានភាព​សាលារៀន​មាន​ភាព​ចាស់​ទ្រុឌទ្រោម លោក​ជំទាវ ញ៉ែ​ម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់ ត្រូវ​បាន​បញ្ចុះ​បឋម​សីលា​សាងសង់​នៅ​រសៀល​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​សាលា​ឧ​ប​សម្ព័ន្ធ​ព្រែករ​ពៅ ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក ដា ស៊ី​ណ​ង់ អភិបាលរង​ស្រុក​មង្គល​បូ​រី បាន​មាន​ប្រសាសន៍​រាយ​ការ​ថា សាលា​ឧ​ប​សម្ព័ន្ធ​ព្រែករ​ពៅ អគារ​ចាស់​ធ្វើ​អំពី​ឈើ​ជញ្ជាំង​ក្ដារ​ប្រក់​ស័ង្កសី ហើយ​បាន​កសាង​ឡើង​រយៈពេល​យូរ​មក​ហើយ រហូត​ពេល​នេះ​មាន​សភាព​ទ្រុឌទ្រោម​នៅ​រដូវវស្សា​ទឹក​លិច​ស្ទើរ​រាល់​ឆ្នាំ បណ្តាល​ឲ្យ​សិស្ស​ខាត​ពេលវេលា​សិក្សា ។
លោក​បាន​បញ្ជាក់​ថា ដោយ​ឃើញ​ពី​សភាព​អគារសិក្សា​មាន​ភាព​ចាស់​ទ្រុឌទ្រោម និង​សិស្ស​ជួប​ការ​លំបាក់​នៅ​រដូវវស្សា​ទឹក​លិច អាជ្ញាធរ​ស្រុក​បាន​ស្នើរ​សុំ​លោក​ជំទាវ លោក​ជំទាវ ញ៉ែ​ម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​សន្យា​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់ កសាង​អំពី​ថ្ម​ប្រក​ក្បឿង​ត្រូវ​បាន​បញ្ចុះ​បឋម​សីលា​សាងសង់​នៅ​ពេល​នេះ ។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ ញ៉ែ​ម សា​ខន សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជំទាវ ម៉ៅ ម៉ា​ល័យ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់ ដល់​សាលា​ឧ​ប​សម្ព័ន្ធ​ព្រែករ​ពៅ ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ