ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មមាច​មិន​ខ្លាច​ភ្លើង ប៉ូលិស​ក្របួច​ម្តង​មួយ​សំបុក

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​សៀម​រាម និង​កម្លាំង​នគរបាល​អន្ត​រាគមន៍​បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​សៀម​រាម និង​កម្លាំង​នគរបាល​អន្ត​រាគមន៍​បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី ជា​បន្តបន្ទាប់​ចំនួន​១០​នាក់ ។ ហេតុ​ការណ៍​ប្រ​ត្តិ​ប​តិ្ត​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នោះ​ធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា បន្ទាប់​ពី​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​១០​នាក់​នោះ ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​៥​កញ្ចប់ ស្មើនឹង​ទំងន់​១,៩​ក្រាម​ទាំង​សំបក ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​១០​នាក់ ក្នុង​នោះ ជនសង្ស័យ​៣​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ចំណែក​៧​នាក់ ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ