ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយខ្លាំង​ណាស់ នៅឯ​ទន្លេ​វ៉ៃ​គោ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ និង​ទូក​ក្តារ​បីសន្លឹក​លើក​ទី​០៨​នៅ​ទន្លេ​វ៉ៃ​គោ​ ក្នុង​ក្រុង​ស្វាយ​រៀង បាន​ប្រារព្ធឡើងកាលពី​​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​ ក្រោម​អធិបតី​លោក​ជំទាវ​ម៉ែ​ន ​សំ​អន ​ឧបនាយករដ្ឋមន្ត្រី​អញ្ជើញ​…

ខេត្តស្វាយរៀង ​៖​ ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ និង​ទូក​ក្តារ​បីសន្លឹក​លើក​ទី​០៨​នៅ​ទន្លេ​វ៉ៃ​គោ​ ក្នុង​ក្រុង​ស្វាយ​រៀង បាន​ប្រារព្ធឡើងកាលពី​​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​ ក្រោម​អធិបតី​លោក​ជំទាវ​ម៉ែ​ន ​សំ​អន ​ឧបនាយករដ្ឋមន្ត្រី​អញ្ជើញ​ និង​​មានការ​អញ្ជើញ​ចូលរួម​ពីរ​សំណាក់​អភិបាល អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត​គណៈប្រតិភូ​ថ្នាក់​ជាតិ អន្តរជាតិ​និង​ប្រតិភូ​ទូក​មក​ពី​បណ្តា​ខេត្ត​នានា និងប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ ។​

​​លោក​ម៉ែ​ន ​វិបុល​ ​ថា ទន្លេ​វ៉ៃ​គោជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ អាច​ផ្ទុក​ទឹកបាន​ប្រមាណ​៣០​លាន​ម៉ែត្រគូប​ សម្រាប់​បំរើ​លើ​វិស័យ​កសិកម្ម និង​អំណោយផល​សម្រាប់​រៀបចំ​ពិធី​ប្រណាំងទូក ​ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​បាន​ទស្សនា​កំសាន្ត ចាប់តាំងពី​ឆ្នាំ​២០០៨ ផ្តួចផ្តើម​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍​ហុ​ក ឡង់​ឌី អតីត​អគ្គស្នងការ​នគ​បាល​ជាតិ មក​ដល់​ឆ្នាំ​២០១៧​នេះ ​គឺ​ប្រណាំងទូក​លើក​ទី​៨​ ដោយ​មាន​ចំណុះ​ទូក​សរុប​៤៦​ទូក​ ក្នុង​នោះ​ទូក​ក្តា​បីសន្លឹក​បុរស​នារី ចំនួន​៤​ទូក​។

​លោក​ម៉ែ​ន​ វិបុល បាន​ថ្លែង​អំណ​គុណ​ដល់​លោក​ជំទាវ​​ម៉ែ​ន​ សំ​អន​ឧបនាយករដ្ឋមន្ត្រី និង​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​អ្នកឧកញ៉ា ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ក្រម​អាជីវករ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៧​នេះ ដោយ​មាន​ទូក​ចូលរួម​ប្រណាំង​៤៦​ទូក មាន​កីឡាករ​សរុប​១,២១៤​នាក់​នារី​៦​នាក់ ក្នុង​នោះ​កីឡាករ​ពេញ​សិទ្ធិ ៩៣៥​នាក់​និង​កីឡាករ​បម្រុង​២៧៩​នាក់​និង​មាន​ប្រតិភូ​ដឹកនាំ​ទូក​២៣៩​នាក់​។ ​

អត្ថបទសរសេរ ដោយ