ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់តាមទូរស័ព្ទតែម្នាក់ លុះជួបមានដល់ទៅ​៤​ សម្រេចទាំងអស់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នារី​ម្នាក់​ទើប​មាន​អាយុ​១៩​ឆ្នាំ បាន​ត្រូវ​យុវជន​ម្នាក់​ដែល​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ហើយ​ស្ម័គ្រ​ធ្វើ​ជា​សង្សារ​នោះ នាំ​យក​ទៅរំលោភ​បូក​ជាមួយ​មិត្តភក្ដិ​៤​នាក់​ទៀត រហូត​បានសម្រេច​ម្នាក់​ៗ២​លើក​និង​២​ថ្ងៃ​ជាប់​គ្នា នៅ​ក្នុង​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់​កណ្ដាល កាលពី​យប់​ថ្ងៃ​ទី​២១ និង​ទី​២២…

ខេត្តកណ្តាល ៖ នារី​ម្នាក់​ទើប​មាន​អាយុ​១៩​ឆ្នាំ បាន​ត្រូវ​យុវជន​ម្នាក់​ដែល​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ហើយ​ស្ម័គ្រ​ធ្វើ​ជា​សង្សារ​នោះ នាំ​យក​ទៅរំលោភ​បូក​ជាមួយ​មិត្តភក្ដិ​៤​នាក់​ទៀត រហូត​បានសម្រេច​ម្នាក់​ៗ២​លើក​និង​២​ថ្ងៃ​ជាប់​គ្នា នៅ​ក្នុង​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់​កណ្ដាល កាលពី​យប់​ថ្ងៃ​ទី​២១ និង​ទី​២២ ខែតុលា ។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ ខែ​តុលា ទើប​នារី​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង ហើយ​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ឯ​៣​នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ ឡូ សិលា ហៅ​ពៅ អាយុ​២៤​ឆ្នាំ ជាកម្មករ​សំណង់ និង​ម្នាក់​ទៀត​ឈ្មោះ ថុ​ន​ឈុ​ន
លី អាយុ​១៧​ឆ្នាំ ជា​អ្នក​បើករថយន្ត​ដឹក​គ្រឿងសំណង់ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ។ចំណែក​អ្នក​គេចខ្លួន​៣​នាក់​ក៏​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ដែរ​គឺ ១-​ឈ្មោះ សេង នៅ ហៅ​ណា​ក់ អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ព្រិល ម៉ូ អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ ទូច រ័​ត្ន ហៅ​វៃ អាយុ​២២​ឆ្នាំ ទាំង​៣​នាក់​ជា​កសិករ និង​មាន​ទីលំនៅ​ក្នុង​ឃំ​ុ​ដែរ ។ រីឯ​នារី​រង​គ្រោះ មាន​ទីលំនៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ជន​នេះនិង​នារី​រង​គ្រោះ​គឺជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។

រយៈពេល​មួយ​ខែ​មក​ហើយ នាង​បាន​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​នៅ​ភ្នំពេញ ហើយ​ក៏​បាន​ស្គាល់​ជន​ឈ្មោះ សេង នៅ ហៅ​ណា​ក់ តាម​រយៈ​ទូរស័ព្ទ និង​បាន​ស្រឡាញ់​គ្នា​ជា​សង្សារ​ទៀត​ផង ។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ពួក​គេ​បាន​ណាត់ជួប​គ្នា​នៅ​ម៉ោង​៥​ល្ងាច ហើយ​ជន​ឈ្មោះ សេង នៅ ហៅ​ណា​ក់ និង​ឈ្មោះ ឡូ សិលា ហៅ​ពៅ បាន​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នារី​រង​គ្រោះ​នៅ​ម្តុំ​ស្ថានីយ​ប្រេង​តេ​លា​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ យក​មក​កាន់​ផ្ទះ​គ្មាន​មនុស្ស​នៅ​មួយ​នៅ​ឃុំ​ព្រែក​តា​កូវស្រុក​ខ្សាច់កណ្តាល ។

បន្ទាប់​មក​ជន​ទាំង​៥​នាក់ រួម​ទាំង​នារី​រូប​នេះ​ផង បាន​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទីនោះ បន្ទាប់​មក​ជន​ឈ្មោះ សេង នៅ ហៅ​ណា​ក់ បាន​រំលោភ​នាង​មុនគេ ហើយ​ជា​បន្តបន្ទាប់​ឈ្មោះ ឡូ សិលា ហៅ​ពៅ ឈ្មោះ ថុ​ន ឈុ​ន​លី ឈ្មោះ ទូច រ័​ត្ន និង​ឈ្មោះ ព្រិល ម៉ូ ក៏​បាន​ធ្វើ​សកម្មភាព​រំលោភ់ រហូត​បាន​សម្រេច​ទាំងអស់​គ្នា ។នៅ​ថ្ងៃ​ទី​២២ ខែតុលា វេលា​ម៉ោង​៩​យប់ជន​ទាំង​៥​នាក់ បាន​មក​ប្រើប្រាស់​គ្រឿងញៀននៅ​កន្លែង​ដដែល និង​បាន​រំលោភ​នារី​រង​គ្រោះ​បាន​សម្រេច​ទាំង​៥​នាក់​ទៀត ។

លុះដល់​ថ្ងៃ​ទី​២៦ ខែតុលា វេលា​ម៉ោង​៥​ល្ងាច នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​កូវ ទើប​មានការ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់ គឺ​ឈ្មោះ ឡូ សិលា ហៅ​ពៅ និង​ឈ្មោះ ថុ​ន ឈុ​ន​លីរួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​