ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ប្រកាស​​ថា ​មិន​អាច​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​អ្នកនយោបាយ​ក្បត់ជាតិ​ឡើយ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​ថ្មី​ម្តងទៀត ក្រោម​មក​កាន់​ជា​ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថាស​ម្ដេច ពិតជា​មិន​អាច​អនុវត្ត​វប្បធម៌​សន្ទនា ជាមួយ​អ្នកនយោបាយ​ក្បត់ជាតិ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​ថ្មី​ម្តងទៀត ក្រោម​មក​កាន់​ជា​ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថាស​ម្ដេច ពិតជា​មិន​អាច​អនុវត្ត​វប្បធម៌​សន្ទនា ជាមួយ​អ្នកនយោបាយ​ក្បត់ជាតិ ទោះបីជា​សម្ដេច ធ្លាប់​សុខចិត្ត​ទទួល​ជួប​អ្នកនយោបាយ​ជ្រុលនិយម​នេះ ក្នុង​មនោសញ្ចេតនា​ជាម​ហា​គ្រួសារ​ខ្មែរ​ក៏​ដោយ​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និសីទ​ស្ដី​ពី «​អនាគត​កម្ពុជា​គ្មាន អំពើ​ប្រល័យ ពូជសាសន៍​» នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ការ​បង្កើត​វប្បធម៌​សន្ទនា គឺ​មាន​ស​ង្គុ​ត​ភាព​ជាមួយនឹង​ការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ សេរី​ពុ​ហុប​ក្ស ដោយ​គោរព​គោលការណ៍ នីតិរដ្ឋ ដូច​មាន​ចែក​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ។

សម្ដេច​តេ​ជោ​បន្ដ​ថា លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​របប​គ្រប់គ្រង​គោរព​ភាព​ចម្រុះ និង​ផ្តល់​នូវ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ និង​ការ​គ្រប់គ្រង​ការ​ខ្វែងគំនិត នយោបាយ​ដោយ​ប្រើ​សន្លឹក​ឆ្នោត​ជា ជាង​ប្រើ​គ្រាប់កាំភ្លើង​។ សម្ដេច​ថា បច្ចុប្បន្ន​នេះ កម្ពុជា​ពិតជា​មាន​គណបក្ស​នយោបាយ​ច្រើន ប៉ុន្តែ​កម្ពុជា​លែង​មាន​ក្រុម​ប្រដាប់​អាវុធ​ទៀត​ហើយ អ្វី​ដែល​សំខាន់​ផង​ដែរ​នោះ អំពើ​ហិង្សា​ក្នុង​ពេល​បោះ​ឆ្នោត​បាន​រលាយ​សាបសូន្យ​ពី​ឆាក នយោបាយ​កម្ពុជា បន្ទាប់​ពី​ការ​សម្រេច​ជោគជ័យ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា​៖ «​នេះ​ជា​តថភាព នៅ​កម្ពុជា​ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ និង​ការ​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស យ៉ាងណា​ក្តី​ខ្ញុំ​ពិតជា​មិន​អាច​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​អ្នកនយោបាយ​ក្បត់ជាតិ​ដែល​បាន​វាយប្រហារ​មក​លើ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ឥត​ឈប់​ឈរ ទោះបីជា​ខ្ញុំ​ធ្លាប់​សុខចិត្ត​ទទួល​ជួប​អ្នក​ន យោ​បាយ​ជ្រុលនិយម​នេះ​ក្នុង​មនោ​ស​ច្ចេតនា​ជាម​ហា​គ្រួសារ​ខ្មែរ​ក៏​ដោយ​»​។

ទោះបីជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ទណ្ឌិត​សមរ​ង្ស៊ី​ក្តី តែ​ស​ម្ដេ​តេ​ជោ​លើក​ឡើង​ថា ជន​ម្នាក់​នេះ​នៅ​តែ​ចិញ្ចឹមចិត្ត​កម្ចាត់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពោល​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​មនោ​គម​វិជ្ជា និង​វប្បធម៌​នយោបាយ​ជ្រុលនិយម និង​ហិង្សា​និយម​ដែល គ្មាន​ខុស​អ្វី​ពី​មនោ​គម​វិជ្ជា​ហិង្សា​បង្ហូរឈាម​ដូច​អតីត​កាលនោះ​ឡើយ ។

សម្ដេច​តេ​ជោ​គូសបញ្ជាក់​បន្ថែម​ថា សន្ដិភាព​នៅ​កម្ពុជា មិនមែន​ជា​ទ្រព្យ​ដែល​ធ្លាក់​ពីលើ​មេឃ​នោះ​ទេ សន្ដិភាព គឺជា​សមិទ្ធផល ដែល​កម្ពុជា​សម្រេច​ដោយ​លំបាក​បំផុត ដោយ​ឆ្លងកាត់​នូវ​ការ​តស៊ូ និង​ការ​ចរចារ​យ៉ាង​តានតឹង​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ