ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រាប់​ពាន់​ក្បាល​នាំ​ពី​ថៃ​ ឃើញ​ជ្រូក​រស់​ជាង​៥០០​ក្បាល​បាន​ធ្វើ​លិខិតឆ្លងដែន​ទៅ​វៀត​ណាម​​ដោយ​សុវត្ថិភាព

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​រស់​ប្រមាណ​ជា​៥០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ក​ម្ពោ​ត​ទូក ដោយ​មន្ត្រី​ពេទ្យសត្វ​ខេត្តស្វាយរៀង​ពិនិត្យ​កាត់​ស្តុក ។ក្រុមហ៊ុន​នាំ​ជ្រូក​រស់​ទៅ​ប្រទេស​វៀតណាម​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២០ មិថុនា ២០២៤ តាម​ច្រករបៀង​ក​ម្ពោ​ត​ទូក ស្ថិត​នៅ​ភូមិក​ម្ពោ​ត​ទូក…

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​រស់​ប្រមាណ​ជា​៥០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ក​ម្ពោ​ត​ទូក ដោយ​មន្ត្រី​ពេទ្យសត្វ​ខេត្តស្វាយរៀង​ពិនិត្យ​កាត់​ស្តុក ។
ក្រុមហ៊ុន​នាំ​ជ្រូក​រស់​ទៅ​ប្រទេស​វៀតណាម​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២០ មិថុនា ២០២៤ តាម​ច្រករបៀង​ក​ម្ពោ​ត​ទូក ស្ថិត​នៅ​ភូមិក​ម្ពោ​ត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​ច្រករបៀង​ក​ម្ពោ​ត​ទូក​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ឃើញ​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​០៣​គ្រឿង​ឆ្ពោះទៅ​ប៉ុស្តិ៍​ច្រករបៀង​ក​ម្ពោ​ត​ជ្រូក​១​ម៉ោង​ក្រោយមក គេ​ឃើញ​ក្រុមហ៊ុន​ដឹក​សត្វ​ជ្រូក​រស់​ប្រមាណ​០៧​ក្បាល​ត្រឡប់​មក​វិញ មើលទៅ​សត្វ​ជ្រូក​អន់​ឬ ជិត​ងាប់​ខាង​វៀតណាម​គេ​មិន​យក​ដឹក​ត្រឡប់​មក​វិញ យក​ទៅ​លក់​ឲ្យ​ឡ​សត្ត​ឃា​ដ កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​ក្រុង​ស្វាយ​រៀង ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​នាំ​សត្វ​ជ្រូក​រស់​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​គឺ​ក្រុមហ៊ុន​ឌឿ​ន សា​មិត្ត គេ​មានច្បាប់​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​យក​ទៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ខេត្ត​ឧត្ត​មាន​ជ័យ ឆ្ពោះ​មក​ខេត្តស្វាយរៀង​ចេញ​ទៅ​ប្រទេស​វៀតណាម ដូច្នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ គ្រាន់តែ​ពិនិត្យ​លើ​ឯកសារ និង​កាត់​ស្តុក​តែ​ប៉ុណ្ណោះ ។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ក្រុមហ៊ុន​ដឹក​ជ្រូក​អន់​ជិត​ងាប់​ត្រឡប់​មក​វិញ ហើយ​យក​ទៅ​កាប់​សាច់​លក់​លើ​ទីផ្សារ​ក្នុង​ខេត្តស្វាយរៀង​នោះ គឺ​មាន​មែន​ក៏​ប៉ុន្តែ​ជ្រូក​អន់​នេះ មិនមែន​ជ្រូក​ឈឺ​ទេ គឺ​យើង​ដឹក​ឆ្ងាយ ហើយ​ថ្ងៃ​ក្តៅ​ទៀត ធ្វើ​ឲ្យ​ជ្រូក​ខ្លះ​វា​អន់​អោ ខាង​វៀតណាម​គេ​មិន​យក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​លក់​ឲ្យ​ឡ​សត្ត​ឃា​ដ​កាប់​សាច់​ទៅ ! គឺ​មិនមែន​ជ្រូក​មាន​ជំងឺ​ទេ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន ឌឿ​ន សា​មិត្ត មានច្បាប់​នាំ​សត្វ​ជ្រូក​រស់​ចេញពី​ប្រទេស​ថៃ​រាប់​ម៉ឺន​ក្បាល​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ឆ្លងកាត់​ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​ប្រទេស​វៀតណាម​ចូល​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិ​ថុ​មា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។

ទាក់ទិន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​រស់​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ លោក​បញ្ញា រិ​ទ្ធ ប្រធាន​ស្នាក់​ការ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ ថា ក្រុមហ៊ុនឌឿ​ន សា​មិត្ត នេះ មានច្បាប់ ចេញ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នាំ​សត្វ​ជ្រូក​រស់​ចេញពី​ប្រទេស​ថៃ​មាន​ចំនួន​៣​ម៉ឺន​ក្បាល គឺ​ចំនួន​៣​ច្រក​គឺ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុង​ខេត្តឧត្តរមានជ័យ ច្រក​ទ្វារ​ម៉ា​ឡៃ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ច្រក​ទ្វារ​ភ្នំ​ដី​ស្ថិត​ក្នុង​ខេត្តបាត់ដំបង ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​នាំ​សត្វ​ជ្រូក​រស់​ចេញពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នាំ​ចូល​ចំនួន​២​រថយន្ត​ថៃ​យក​មក​ទំលាក់​ពីលើ​រថយន្ត​ថៃ​រួច​ស្តុក​រក្សា​ទុក​នៅ​ចំណុច​ភូមិ​ផ្អុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង បន្ទាប់​មក ត្រូវ​បាន​លើកដាក់​នៅ​លើ​រថយន្ត​ខ្មែរ​ដឹក​ជញ្ជូន​បន្ត​ដោយ​គ្រាន់តែ​ឆ្លងកាត់​ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ ។

បាន​កត់​សម្គាល់ថា ជ្រូក​រស់​ក្នុង​មួយ​ឡាន​យ៉ាងតិច​ពី​៤០០ ទៅ​៥០០​ក្បាល នាំ​ពី​ថៃ​ឆ្លងកាត់​កម្ពុជា​ទៅ​ស្រុក​យួន ។ ប៉ុន្តែ​ជ្រូក​២​ឡាន​ដែល​នាំ​ចូល​ពី​ថៃ មាន​រាប់​ពាន់​ក្បាល តើ​ហេតុ​អី​ឃើញ​តែ​៥០០​ក្បាល​នាំ​ទៅ​ស្រុក​វៀតណាម​តាម​ច្រករបៀង ខេត្តស្វាយរៀង?សង្ស័យ​ជ្រុះ​នៅ​ក្នុង​ទឹកដី​ម្ពុ​ជា​ដែល​ឆ្លងកាត់​ទេ​ដឹង?

មាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ