ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងជើងចាស់ថៃដែលភាគច្រើនដើរតួអង្គជាយាយ បានទទួលមរណភាពក្នុងអាយុ៧៣​ឆ្នាំ  

3 ខែ មុន

(ថៃ)៖ តារាសម្តែងជើងចាស់ថៃ លោកស្រី Aed Chomchai Chatwilai​ ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈថៃ បានទទួលមរណភាពក្នុងអាយុ៧៣​ឆ្នាំ  នៅថ្ងៃទី២១ ខែមិថុនា…

(ថៃ)៖ តារាសម្តែងជើងចាស់ថៃ លោកស្រី Aed Chomchai Chatwilai​ ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈថៃ បានទទួលមរណភាពក្នុងអាយុ៧៣​ឆ្នាំ  នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះដោយជំងឺរោគាពាធ។

យោងតាមសារព័ត៌មានថៃ NineEntertain បានរាយការណ៍ថា លោកស្រីគឺជាតារាសម្តែងដែលមានការងារ និងបទពិសោធន៍ក្នុងវិស័យសិល្បៈអស់រយៈពេលជិត ៦០ឆ្នាំ ហើយបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ។ លោកស្រីត្រូវបានគេស្រឡាញ់និងគោរព ទាំងសិល្បករជើងចាស់ និងជំនាន់ថ្មី។

កើត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩៥០ លោក​ស្រីចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ពេល​មាន​អាយុ​៦​ឆ្នាំ​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី Chamrat Wiphatawat រហូត​ដល់​ឆ្នាំ​១៩៦៥ លោកស្រី​បាន​ប្រឡង​ចម្រៀង​ក៏ចាប់ផ្តើមល្បី និងសម្តែងរឿងភាគជាបន្តបន្ទាប់។ តារាសម្តែងជើងចាស់ថៃ រូបនេះត្រូវបានមហាជនដែលនិយមតាមដានរឿងថៃ ស្គាល់ថាសម្តែងជាតួអង្គ ម្តាយ និង​យាយ ជាតួអង្គជំទាវមានឋានៈខ្ពស់។

លុះដល់ឆ្នាំ២០២៣ លោកស្រី Aed Chomchai Chatwilai ចាប់ផ្តើមឈឺ ទើបធ្វើឱ្យកូនស្រី បង្ហោះថាម្តាយគាត់ត្រៀមឈប់សម្តែង។ បាត់មួយរយៈកូនស្រីរបស់គាត់ក៏បានប្រកាសពីដំណឹងមរណភាពតែម្តង៕ ប្រភព៖ ThaiPBS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ