ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បុរស​ណា​ទៅ​ហ្ន៎? ដាក់​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ​ក្បែរ​វត្ត​ប្រាក់​សំបូរ​យក​អាច​ម៌​ដី​តាម​ឡាន​ពាក់ផ្លា​ក​លេខ​(​ខម​)​ទៅ​លក់​ សង្ស័យ​គ្មាន​ច្បាប់

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ (​អេ​ស្កា​វ៉ា​ទ័​រ​) ជីក​កកាយ​ភ្នំ​មួយ ក្បែរ​វត្ត​ប្រាក់​សំបូរ ដើម្បី​យក​អាចម៍ដី​តាម​រថយន្ត​ធុន​ធំ​ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ (​ខម​) ទៅ​លក់​បន្ត​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាជ្ញាធរ​ឃុំ​-​ស្រុក​មិន​ទាន់​ដឹង​រឿង​ជីក​កាយ​ភ្នំ​នោះ​ទេ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ (​អេ​ស្កា​វ៉ា​ទ័​រ​) ជីក​កកាយ​ភ្នំ​មួយ ក្បែរ​វត្ត​ប្រាក់​សំបូរ ដើម្បី​យក​អាចម៍ដី​តាម​រថយន្ត​ធុន​ធំ​ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ (​ខម​) ទៅ​លក់​បន្ត​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាជ្ញាធរ​ឃុំ​-​ស្រុក​មិន​ទាន់​ដឹង​រឿង​ជីក​កាយ​ភ្នំ​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ធី​វ អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​ប្រាក់​សំបូរ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឱ្យ​ដឹង​ថា ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ​ចូល​ជីក​កាយ​ភ្នំ​នេះ មាន​រយៈពេល​៥-៦​ថ្ងៃ​មក​ហើយ ដោយ​ដឹក​អាច​ម៌​ដី​តាម​រថយន្ត​ធុន​តូច​-​ធំ​កង់​១០​ក៏​មាន ហើយ​រថយន្ត​ធុន​ធំ​ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ​(​ខម​)​ថែម​ទៀត​ផង ។ ការ​ជីក​កាយ​ភ្នំ​នេះ ក្រុម​រថយន្ត​បាន​ដឹក​អាចម៍ដី​យក​ទៅ​លក់​បន្ត​នៅ​ម្តុំ​ភូមិ​ត្រពាំង​ឱប ក្នុង​ឃុំ​មហា​សាំង​ជា​ច្រើន​គ្រឿង បង្ក​ឱ្យ​បែក​ភក់​រង​ការ​ខូចខាត​ផ្លូវ​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា ការ​ជីក​កាយ​ភ្នំ​យក​អាច​ម៌​ដី​ទៅ​លក់​បន្ត​របស់​ក្រុម​ជនខិលខូច​ឆ្លៀតឱកាស​នេះ តែងតែ​លួច​ធ្វើ​ជា​យូរ​ខែ​ឆ្នាំ​ណាស់​មក​ហើយ​។ ពេល​ខ្លះ ក្រុម​ជន​ឆ្លៀតឱកាស​បាន​លួច​ដាក់​គ្រឿងចក្រ ចូល​ជីក​កាយ​ដី​ភ្នំ​ម្តង​ពី​២០០ ទៅ​៣០០​រថយន្ត​ហើយ ទើប​ដក​គ្រឿងចក្រ​ចេញ​ទៅ​វិញ ។ ទ​ង្វើ​របស់​ក្រុម​ជនខិលខូច​ឆ្លៀតឱកាស​ធ្វើ​បែប​នោះ មិនដឹង​ថា មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ខាង​ណា​នោះ​ទេ ទើប​ហ៊ាន​ដាក់​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ​យក​អាច​ម៌​ដី​ទៅ​លក់​សង្ស័យ​ចែក​គ្នា​ជា​ប្រព័ន្ធ​មិន​ខ្លាចញញើត​ច្បាប់​បែប​នេះ​ទាល់តែ​សោះ ។

ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ប្រសិនបើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​នោះ​ទេ ក្រុម​ជនខិលខូច​ក៏​មិន​ហ៊ាន​ធ្វើការ​ដាក់​គ្រឿងចក្រ​ចូល​ជីក​កាយ​ដី​ភ្នំ​ក្បែរ​វត្ត​ប្រាក់​សំបូរ​នេះ​បាន​ដែរ​។ ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ខាងលើ​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ លោក គាវ លាង​គា អភិបាលស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​គេ​ដាក់​គ្រឿងចក្រ​ជីក​កាយ​ភ្នំ​យក​អាច​ម៌​ដី​ទៅ​លក់​នោះ លោក​មិន​ទាន់​បានដឹង​ទេ​។ លោក​និង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​និង​ធ្វើ​ការងារ​នេះ ។

លោក​ថា កន្លង​ទៅ មាន​ក្រុម​យោធា​បាន​ធ្វើការ​ស្នើ​សុំ​ទៅ​រដ្ឋបាល​ស្រុក​សុំ​ដឹក​យក​កំទេច​ថ្ម​របស់​ក្រុមហ៊ុន​ក្ស័យ​ធុន​មួយ ដើម្បី​យក​ទៅ​ធ្វើការ​ជួសជុល​ផ្លូវ​ម្តង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ