រាជធានីភ្នំពេញ ៖ ទីតាំងសាលាកាតីក្តីខ្មែរក្រហមនាពេលបច្ចុប្បន្ននេះ ជាហេតុដែលនាំឲ្យមានការកាត់ទឹកដីពីកណ្តាលចូលមករាជធានីភ្នំពេញ ដែលជារឿងមួយអាចជាប្រវត្តិសាស្ត្រមួយក្នុងចំណោមប្រវត្តិសាស្ត្រផ្សេងៗទៀត។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល១៦ឆ្នាំ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋាន កងទ័ពជើងគោកនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤យ៉ាង ដូច្នេះថា ៖ថ្ងៃនេះខ្ញុំគួរតែរំ លេចឲ្យឃើញថា ព្រោះមានមនុស្ស ចំនួនមិនដឹងថា តើទីតាំងនេះ ត្រូវធ្វើរបៀបដូចម្តេចដែរ ត្រូវបង្កើតឡើងនៅទីនេះ?
នៅដើមឆ្នាំ២០០០ខ្ញុំបានសម្រេច ហើយអគ្គបញ្ជារ ការនៃ កងយោធលពលខេមរភូមិន្ទ ចាក់ចេញពីទីតាំងចាស់មកកសាងនៅ ទីតាំងថ្មី ហើយពេលនោះ ក៏មានការពិភាក្សារវាងមេបញ្ជារការជើងគោក និងអគ្គបញ្ជាការ ដោយបញ្ជូនមេបញ្ជារ ការជើងគោកមកទីនេះនិងរក្សាទីតាំងអគ្គបញ្ជារការនៅទីកន្លែងបញ្ជារការជើងគោកដែលស្ថិតនៅជិតក្រសួងការពារជាតិ។
សម្តេចតេជោបានគូសបញ្ជាក់ថា៖«អ្វីដែលកើតឡើងនៅទីនេះគឺថានៅពេលនោះនៅត្រង់ថាយើងបានឃើញទីតាំងនេះមួយ និងទីតាំងសាលាសន្នីសិទចតុមុខ អាចមានភាពសាក សមក្នុងការកាត់ទោសខ្មែរក្រហម ប៉ុន្តែបញ្ហាដែលចោទឡើយគឺការការពារសុវត្ថិភាព នៅពេ លសវនាការម្តងៗក្នុងនោះការពារពិរុទ្ធជនកាន់តែសំខាន់។ដូច្នេះហើយបានជាយើងសម្រេចចិត្តយកទីតាំងកន្លែងនេះដើម្បីឲ្យក្លាយជាទីតាំងស្របច្បាប់ ក៏ដូចជាការស្របនឹងកិច្ចព្រម ព្រៀង អង្កការសហប្រជាជាតិ ជាមួយកម្ពុជា តម្រូវឲ្យសាលាក្តីនេះស្ថិតនៅក្នុងក្រុងភ្នំពេញ»។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានអះអាងថាដើម្បីឲ្យស្របច្បាប់ របស់អង្កការ សហ ប្រជាជាតិ ដែលទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលនោះសម្តេចបានសម្រេចចុះហត្ថ លេខាលើ អនុក្រឹត្យមួយ ដើម្បីបញ្ចូលដីនៅទីនេះចូលទៅទីក្រុងភ្នំពេញ ដូច្នេះក្រុងភ្នំពេញបាន ចំណេញ ដីច្រើនពាន់ហិកតា។
សម្តេចតេជោហ៊ុនសែនបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«នេះជាប្រវត្តិមួយក្នុងចំណោមប្រវត្តិដែលត្រូវចងចាំ ព្រោះថាអ្នកខ្លះមិនបានដឹងពីប្រវត្តិដើម ឬចុងយ៉ាងម៉េច?ហើយគេធ្វើយ៉ាងម៉េច? ខ្ញុំបានចុះហត្ថលេខាច្រើនដងហើយ កាលពីដើម្បីដីនៅព្រ លានយន្ត ហោះជាទឹកដីរបស់ខេត្តកណ្តាលនោះទេ អីញ្ចឹង មិនមែនជាដីរបស់ទីក្រុងភ្នំពេញទេ ! អីញ្ចឹងពង្រីកទីក្រុងភ្នំពេញតាំងពីជាង៣០០គីឡូម៉ែត្រ ទៅជិត៧០០គីឡូម៉ែត្រ»។ សម្តេចតេជោបានអះអាងទៀតថាបើមិនកាត់ដីនៅត្រង់សាលាក្តីខ្មែរក្រហមនេះចូលទៅទីក្រុងភ្នំពេញទេ នោះសាលាក្តីនេះមិនស្របច្បាប់នោះទេ។ អីញ្ចឹងទីតាំងនេះ គឺស្ថិតក្នុងទឹកដីរបស់ទីក្រុងភ្នំពេញ៕
ចែករំលែកព័តមាននេះ