ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ រំលឹក​ប្រាប់​បរទេស​កុំ​ឲ្យ​កសាង​កំហុស​ទី​៣​មក​លើក​កម្ពុជា

3 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ មន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​រាល់​គ្រប់​ជំនួប ជាមួយ​អ្នកការទូត ឬ​អ្នក​ន​យោ…

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ មន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​រាល់​គ្រប់​ជំនួប ជាមួយ​អ្នកការទូត ឬ​អ្នក​ន​យោ បាយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន សម្តេច តែង​រំលឹក​ពួក​គេ កុំឱ្យ​កសាង​កំហុស​លើក​ទី​៣ លើ​កម្ពុជា ព្រោះ​ពួក​គេ​ធ្លាប់​កសាង​កំហុស ២​លើក​រួច​មក​ហើយ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និសីទ​លើក​ទី​១ ស្តី​ពី «​អនាគត​កម្ពុជា​គ្មាន អំពើ​ប្រល័យ ពូជសាសន៍​» នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គួរតែ​បញ្ជាក់​ចំណុច​នេះ ខ្ញុំ​តែង​បាន​ជួប​ជាមួយ​អ្នកកា​ទូត ឬ​អ្នកនយោបាយ​នៃ​ប្រទេស​មួយ​ចំនួន ខ្ញុំ​តែង​រំលឹក​ពួក​គេ​ថា សូមអ្នក​កុំ​កសាង​កំហុស​ទី​៣ ព្រោះ​ពួក​អ្ន ក​ធ្លាប់​បាន​កសាង​កំហុស​២​លើក​រួច​មក​ហើយ​។

លើក​ទី​១ ជា​អ្វី អស់លោក​គិត​មើល តើ​មាន​ប្រទេស​ប៉ុន្មាន​ទៅ​ដែល​បាន​គាំទ្រ លន់ ន​ល់ ធ្វើ​រដ្ឋ​ប្រហារ ក្នុង​ពេល​ដែល​គេ​តាំង​ខ្លួ ន​ជា​អ្នក​ប្រជាធិបតេយ្យ គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេចព្រះ​នរោត្តម សីហ​នុ ជា​រដ្ឋប្រហារ​យោធា ក្នុង​ពេល​ដែល​គេ​តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ​»​។

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា កំហុស​ទាំង​២​លើក ដែល​បរទេស​បង្កើត​ឡើង​លើ​ដី​កម្ពុជា​រួម​មាន​៖ ទី​១.​បរទេស​គាំទ្រ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច សីហ​នុ រហូត​ឈាន​មាន​សង្គ្រាម​ប្រល័យពូជសាសន៍ និង​ទី​២.​ការ​គាំទ្រ​របស់​បរទេស​ដ ល់​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការ​សហប្រជាជាតិ រយៈពេល​១២​ឆ្នាំ ហើយ​មក​ធ្វើបាប​អ្នក​ដែល​ប្រឹងប្រែង រស់​ងើប​ចេញពី​របប​ខ្មែរក្រហម​។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា បើ​អន្តរជាតិ​ប្រកាន់​យក​ឥរិយាបថ​ដាក់​ទណ្ឌកម្ម​លើ​ពួក​របប លន់ ន​ល់ ដូច​ធ្វើ​ដាក់​របប​យោធា​របស់​មី​យ៉ា​ន់​ម៉ា នា​ពេល​បច្ចុប្បន្ន ប្រហែលជា​កម្ពុជា មិន​ធ្លាក់ ដល់​ដៃ​ពួក​ខ្មែរក្រហម​កាន់កាប់​អំណាច រហូត​សម្លាប់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់ រាប់​លាន​នាក់​នោះ​ទេ​។
សម្តេច​តេ​ជោ​ថា​៖ «​ការ​ទទួលស្គាល់​ឱ្យ​ខ្មែរក្រហម​អង្គុយ​១២​ឆ្នាំ នៅ​អង្គការ​សហ ប្រជាជាតិ​ហើយ​មក​ដាក់​ទណ្ឌកម្ម អ្នក​ដែល​បាន​ប្រឹងប្រែង​ងើបឡើង ដើម្បី​ប្រឆាំង ប៉ុ​ល ពត ស៊ី​អត់ ស៊ី​ឃ្លាន​នៅ​ទី​នេះ អ៊ឹ​ចឹ​ង​សូមកុំ​សាង​កំហុស​លើក​ទី​៣ ចំពោះ​កម្ពុជា ព្រោះ​អ្នក​បាន កសាង​កំហុស​២​លើក​រួច​មក ហើយ​ចំពោះ​កម្ពុជា​»​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​សមាសភាព​ណាមួយ​ក្នុង​សង្គម​បណ្តុះ​ពន្លក នៃ​វប្បធម៌ នយោបាយ​ជ្រុលនិយម ម្តងទៀត​បាន​ឡើយ តាម​រយៈ​ការ​សាប​ព្រួស​មនោគមន៍វិជ្ជា និង​ការ​ជំរុញ​ចលនា​តស៊ូ​វណ្ណៈ ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ការ​ប៉ុន ប៉ង​ផ្លាស់​ប្តូរ​ដែល​ផ្ទុយ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​រើសអើង​ពូជសាសន៍​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ