ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្លាំង​ទម្លាយ​អាថ៌​កំបាំង​ក្នុង​ការ​ដឹកនាំ​ក្នុង​វី​ដេ​អូ​៤៨​ម៉ោង

3 អាទិត្យ មុន
  • ភ្នំពេញ

តើ​អតីត​នាយ​រដ្ឋមន្ត្រី​សម្តេច តេ​ជោ ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​ដឹកនាំ​របៀប​ណា ​ទើបអាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​យូរ​ជាងគេ មុន​ពេលចុះ​ចេញពី​មុខ​តំណែង? វី​ដេ​អូ​ឯកសារ​រយ​:​ពេល​៤៨​ម៉ោង​ ត្រូវ​បាន​ថត​ដើម្បី​ទម្លាយ​ចេញពី​របៀប​ដឹកនាំ​នយោបាយ និង…

តើ​អតីត​នាយ​រដ្ឋមន្ត្រី​សម្តេច តេ​ជោ ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​ដឹកនាំ​របៀប​ណា ​ទើបអាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​យូរ​ជាងគេ មុន​ពេលចុះ​ចេញពី​មុខ​តំណែង?

វី​ដេ​អូ​ឯកសារ​រយ​:​ពេល​៤៨​ម៉ោង​ ត្រូវ​បាន​ថត​ដើម្បី​ទម្លាយ​ចេញពី​របៀប​ដឹកនាំ​នយោបាយ និង ប្រទេស​របស់​បុរស​ខ្លាំង​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ​២០២៤ ​ថា វី​ដេ​អូ​ឯកសារ​ដែល​មាន​រយៈពេល៤៨ម៉ោង​ត្រូវ​បាន​បញ្ចប់ ហើយ​ក៏​បាន​កំពុង​តែ​ចម្លង​ចូល​ទៅ​ក្នុង​សៀវភៅ ​ដើម្បី​ទុកជា​បទ​ពិសោធន៍​សម្រាប់​សាធារណៈ នៅ​ពេល​អនា​គត ។

ថ្លែង​នៅ​ពេល​បិទ​សន្និសីទ​លើក​ទី​១ ស្តី​ពី «​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ក្រៅពី​វី​ដេ​អូ​ឯកសារ​នេះ​សម្តេច​ក៏​នឹង ត្រៀម​ថត វី​ដេ​អូ និង​ឯក​សារ​ជា​ច្រើន​ទៀត​ដើម្បី​ទុកជា​ឯកសារ​សម្រាប់ បម្រើ​ការ​ស្រាវជ្រាវ​របស់អ្នក​ជំនាន់ក្រោយ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «វី​ដេ​អូ​ដែល​ខ្ញុំ​និយាយ​អំពី​ភាព​ជា​អ្នកដឹកនាំ​របស់ខ្ញុំ​ដែល​មាន រយៈពេល៤៨ម៉ោង​បាន​ថត​រួចរាល់ ប៉ុន្តែ​ឯកសារ​នោះ​ខ្ញុំ​នឹង​បញ្ចេញ​១០​ឆ្នាំ​ទៀត» ។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោក៏​បាន​ជូន​យោបល់​ដល់​ក្រសួងយុត្តិធម៌​ឲ្យរៀបចំច្បាប់​សម្រាប់​ដាក់ទោស​ដល់​ជន​ណា​ដែល​និយាយ​ខុស​ពី​ថត​ភាព​ជាក់ស្តែង​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជាពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០២៣ ហើយ​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​ចាប់ពី​ខែមេសា ឆ្នាំ ២០២៤​ មក​ដល់​ពេល​បច្ចុប្បន្ន ។

អត្ថបទសរសេរ ដោយ