រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីការបំផ្លិចបំផ្លាញទីតាំងប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាដោយយោធាថៃ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 ។

ក្រសួងការពារជាតិបានឲ្យដឹងថា ការបំផ្លិចបំផ្លាញទីតាំងប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាដោយយោធាថៃ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 មកលើស្ពានអូរជីក ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ស្ពានព្រំប្រទល់ជាប់នឹង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖
– លើកទី១ ម៉ោង ២២៖៥៥នាទី ចំនួន ១គ្រាប់
– លើកទី២ ម៉ោង ២៣៖០០នាទី ចំនួន ១គ្រាប់
– លើកទី៣ ម៉ោង ២៣៖១០នាទី ចំនួន ១គ្រាប់។

សូមបញ្ជាក់ជូនថា យោធាថៃបានបើកការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា នៅទីតាំងស្ពានអូរជីកដែលនេះជាលើកទី២ហើយ ក្រោយការវាយប្រហារលើកទីមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ។

សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោលដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៕

ចែករំលែកព័តមាននេះ