ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ ! មេគោ​១​ក្បាល​ត្រូវ​រន្ទះបា.ញ់​ងា.ប់​កណ្ដាលវាលស្រែ​ 

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង រន្ទះ​បាន​បាញ់​មេគោ​មួយ​ក្បាល​បណ្ដាល​ឲ្យ​ដួល​ងាប់​ភ្លាម​ៗ​នៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ឧសភា នៅ​ចំណុច​ភូមិ​ល្វា​ទេ  ឃុំ​ត្រាង ស្រុក​កំ​រៀង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​…

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង រន្ទះ​បាន​បាញ់​មេគោ​មួយ​ក្បាល​បណ្ដាល​ឲ្យ​ដួល​ងាប់​ភ្លាម​ៗ​នៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ឧសភា នៅ​ចំណុច​ភូមិ​ល្វា​ទេ  ឃុំ​ត្រាង ស្រុក​កំ​រៀង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

​សេចក្ដី​រាយ​ការ​ណ៍​​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេគោ​មួយ​ក្បាល​នោះ​ត្រូវ​រន្ទះបាញ់ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ដែល​លាយឡំ​ជាមួយនឹង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំងក្លា​ផង​ ។ បើ​តាម​ម្ចាស់​គោ លោក សាំង សាន បាន​ប្រាប់​សមត្ថកិច្ច​ថា  គាត់​បាន​ចង​មេគោ​ឲ្យ​ស៊ី​ស្មៅ​នៅ​កណ្ដាលវាល តែ​គាត់​ភ្លេច​ដឹក​យក​មក​ផ្ទះ ពេល​មេឃ​ភ្លៀង​ទើបត្រូវ​រន្ទះបាញ់​ចំ​ងាប់​បែប​នេះ​ ។

​សូម​រលឹក​ថា ឆ្នាំ​នេះ​ចាប់តាំងពី​ដើមរដូវ​វស្សា​រហូត​មក​ដល់​ពេល​នេះ បាតុភូត​ធម្មជាតិ «​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​» ហាក់​បាន​កើត​ឡើងជា​ញឹកញាប់ រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ ហើយ​មាន​លកខណៈ​កាច​សាហាវ​ខ្លាំង​បំផុត ​។

​រន្ទះ​បាន​បាញ់​មនុស្ស​ស្លាប់ និង​សត្វពាហនៈ​ងាប់​ជា​បន្តបន្ទាប់ រីឯ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​បាន​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​» នេះ​បើ​យោង​លើ​របាយ​ការ​ណ៍​​អាជ្ញាធរ​មូលដ្ឋាន ​៕​

អត្ថបទសរសេរ ដោយ