ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ស៊ី​ម៉ាក់​បោសសំអាត​មីន​លើ​ផ្ទៃដី​៧​ហិ​កតា រក​ឃើញ​គ្រា​.​ប់​​មិន​ទាន់​ផ្ទុះ​៨៩​គ្រាប់

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អង្គភាព​ស៊ី​ម៉ាក់​ធ្វើការ​បោសសំអាត​មីន​នៅ​លើ​ផ្ទៃដី​ចំនួន​៧​ហិ​កតា ដោយ​បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៨៩​គ្រាប់ ហើយ​ត្រូវ​បាន​យក​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ អង្គភាព​ស៊ី​ម៉ាក់​ធ្វើការ​បោសសំអាត​មីន​នៅ​លើ​ផ្ទៃដី​ចំនួន​៧​ហិ​កតា ដោយ​បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៨៩​គ្រាប់ ហើយ​ត្រូវ​បាន​យក​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

កម្លាំង​អង្គភាព​កំចាត់​មីន (CMAX) បាន​ប្រាប់​ថា ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អង្គភាព​កំចាត់​មីន​បាន​ធ្វើការ​បោសសំអាត​មីន​ឮ​នៅ​លើ​ដី​៧​ហិ​កតា​របស់​ឈ្មោះ កុក អាន ស្ថិត​ភូមិ​ខាងលើ បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៨៩​គ្រាប់ ក្នុង​នោះ​មាន​១-​គ្រាប់បែកដៃ​M67​ចំនួន​៨០​គ្រាប​ផលិត​នៅ​USA ២-​គ្រាប់​ត្បាល់​82​ម៉ី​លី​ម៉ែត្រ​ចំនួន​២​គ្រាប់ ៣-​ក្បាល​ផ្ទុះ​ចំនួន​៦​គ្រាប់​ផលិត​នៅ​ប្រទេស​ចិន ៤-​ម៉ី​ន​POMZ​ចំនួន​១​គ្រាប់ ផលិត​នៅ​ប្រទេស​សូ​វៀត​។

កម្លាំង​អង្ក​ភាព​កំចាត់​មីន​បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធ​ភ័​ណ​មិន​ផ្ទុះ​ដែល​អង្គភាព​ស៊ី​ម៉ាក់​រក​ឃើញ​ក្នុង​ដី​របស់​ឈ្មោះ កុក អាន នេះ​ជា​គ្រាប់​យុទ្ធភណ្ឌ​៤​ប្រភេទ​ចំនួន​៨៩​គ្រាប់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ដែល​មានគុណ​ភាព​ក្រោយ​រក​ឃើញ​ហើយ​កម្លាំង​បោះ​សំអាត​មីន​បាន​យក​ទៅ​កំទិច​ចោល​។

អង្គភាព​កំចាត់​មីន​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស រស់នៅ​តាម​ជាយ​ដែន​មុន​ចូល​ព្រៃ​បើ​ឃើញ​មាន​ផ្លា​ក​សញ្ញា​គ្រោះថ្នាក់ គឺ​ហាម​ចូល​បើ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់ ហើយ​ត្រូវ​ប្រញាប់​ប្រាប់​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ហើយ​រាយការណ៍​ជូន​អង្គភាព​កំចាត់​មីន ដើម្បី​ទៅ​ពិនិត្យ​យក​មក​កម្ទេច​ចោល​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ។

អត្ថបទសរសេរ ដោយ