ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ រយៈពេល​៤៧​ឆ្នាំ​មកនេះ គ្មាន​ជោគជ័យ ឬលទ្ធផល​ណាមួយ ដោយ​គ្មាន​ការ​បង់ថ្លៃ ឬ​ការ​លះបង់​នោះ​ឡើយ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ចំ​ថ្ងៃ​ខួប​លើក​ទី​៤៧ នៃ​ថ្ងៃ​ដំណើរ​ឆ្ពោះទៅ​រក​ការ​តស៊ូ​រំដោះជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ចំ​ថ្ងៃ​ខួប​លើក​ទី​៤៧ នៃ​ថ្ងៃ​ដំណើរ​ឆ្ពោះទៅ​រក​ការ​តស៊ូ​រំដោះជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​លើក​ឡើង​ថា រយៈពេល​៤៧​ឆ្នាំ​មកនេះ​គ្មាន​ជោគជ័យ ឬ​លទ្ធផល​ណាមួយ ដោយ​គ្មាន​ការ​បង់ថ្លៃ ឬ​ការ​លះបង់​នោះ​ឡើយ ។

យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ “​ទោះ​ពេលវេលា​បាន​កន្លង​ហួស រយៈពេល​៤៧​ឆ្នាំទៅ​ហើយ​ក្តី តែ​នៅ​ពេល​ដែល​ខ្ញុំ​នឹកឃើញ ដល់​រឿងរ៉ាវ ដែល​បាន​ជួប​ប្រទះ កាលពី​ថ្ងៃ​២០ មិថុនា ១៩៧៧ ទឹកភ្នែក​ខ្ញុំ តែង​ស្រក់​ចុះ​មក​ជាប់​មិន​ដាច់​។ ពិតជា​ខ្លោចផ្សា និង​ឈឺចាប់​រក​ពាក្យ​និយាយ​មិន​បាន​។ យើង​មាន​តែ​ជីវិត​ប៉ុណ្ណោះ​ធ្វើ​ជា ដើមទុន​ដើម្បី​រំដោះជាតិ និង​ប្រជាជន​ចេញពី​របប​ប្រល័យ ពូជសាសន៍​ប៉ុ​ល ពត​។ ប្រ​សិន​ខ្ញុំ​ស្លាប់​នា​ពេល​នោះ តើ​នឹង​មាន​អ្វី​កើតឡើង នា​ពេល​៤៥​ឆ្នាំ​កន្លង​មកនេះ ? ។ យក​ជីវិត​ទៅ​ប្តូរ​យក​ការ​រស់រាន​មានជីវិត​របស់​ប្រជាជន​” ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ការ​យក​ជីវិត​ទៅ​ប្តូរ​យក​សន្តិភាព ជូន​ប្រជាជន​តាម​រយៈ​នយោបាយ ឈ្នះ ឈ្នះ ។ យក​អំណាច​ទៅ​ប្តូរ​ជាមួយ​សន្តិភាព និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​តាម​រយៈ​ផ្ទេរ​ការ​ដឹកនាំ​ពី​ជំនាន់​ចាស់ ទៅ​កាន់​ជំនាន់​ថ្មី ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា «​ចូរ​ចង​ចាំ​ថា គ្មាន​ជោគជ័យ ឬ​លទ្ធផល​ណាមួយ ដោយ​គ្មាន​ការ​បង់ថ្លៃ ឬ​ការ​លះបង់​នោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ