ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី ចំនួន០៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យរួមមានមាន ៖
១-ឈ្មោះ ង៉ូ វ៉ាងវី អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម
២-ឈ្មោះ ង្វៀង វ៉ាងយ៉ុង អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ង្វៀង ធីនីញ ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ដកហូតវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន៣១កញ្ចប់
-ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០១ គ្រាប់កន្លះ
-ម្សៅម៉ត់ពណ៌ស ចំនួន០១កញ្ចប់
-ទូរសព្ទដៃ ចំនួន០៥ គ្រឿង
-កាមេរ៉ាសុវត្ថិភាព ចំនួន០១គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង
និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕

ចែករំលែកព័តមាននេះ