ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តពោធិ៍សាត់ បង្ក្រាប​គ្រឿងញៀ.ន ២​ករណី​ផ្សេង​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​ ៥​នាក់

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​វេលា​ម៉ោង​១១​និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​លលក ស…

ខេត្តពោធិ៍សាត់ ៖ នៅ​វេលា​ម៉ោង​១១​និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​លលក ស ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សា​ធារ​ធាតុ​ញៀន នៅ​ចំណុច​ផ្លូវ​បេតុង​ខាងជើង​ផ្សារ​ភួ​ពុ​យ ស្ថិត​ក្នុងភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ តែ គឹ​ម​សួគ៌ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្ដៀង ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​សមត្ថកិច្ច​តាម​ស្វែងរក​ជា​យូរ​មក​ហើយ​។ ការ​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង ៖ ម្ស៉ៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៩​កញ្ចប់​តូច ទូរ​សព្ទ​ដៃ​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង ។

ដោយឡែក​កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ខ្សាច់​ស ផ្ទះ​ជនសង្ស័យ​ជួសជុល​ម៉ូតូ ស្ថិត​នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​មនុស្ស​ន​សង្ស័យ​ចំនួន​០៤​នាក់ ស្រី​០១​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន រួម​មាន ៖
១. ឈ្មោះ ប៊ូ ច​ន្ធូ ភេទ​ស្រី អាយុ​១៤​ឆ្នាំ
២. ឈ្មោះ ប៊ូ ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ទាំង​០២​នាក់​រស់នៅ​ភូមិ​រវៀង
៣. ឈ្មោះ កែប​. ភក្ត្រា ហៅ​គុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង​២
និង​៤. ឈ្មោះ ញឹ​ប លី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន ៖ ម្ស៉ៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន ចំនួន​១១​កញ្ចប់​តូច ទម្ងន់​សាច់​ថ្នាំ ៧.៩​ក្រាម (​ប្រាំពីរ​ចុច​ប្រាំបួន​ក្រាម​) ទូរ​សព្ទ​ចំនួន​០៥​គ្រឿង ថង់​ខ្មៅ​សម្រាប់​លាក់​ទុក​ថ្នាំ​ញឿ​ន​ចំនួន​០១ ឈើ​គគី ចំនួន​០៤​សន្លឹក ឈើប្រណិត ចំនួន​១៣​ដុំ​តូច ក្ន​ង​នោះ​ឈើ​នាងនួន ០៨​ដុំ​តូច និង​ឈើ​ធ្នង់​០៥​ដុំ​តូច ។

ករណី​នេះ​ទាំង​ពីរ​នេះ សមត្ថកិច្ច បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ