ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តុលាការ​យុត្តិធម៌​អន្តរជាតិ​អាច​ចេញ​សាលដីកាចាប់​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស​ឬ​អត់?

3 អាទិត្យ មុន
  • ភ្នំពេញ

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ បាន​ដាក់​សំណួរ​មួយ​ជា​សាធារណៈ ​ពាក់ព័ន្ធ​នឹង​បញ្ហា​យុត្តិធម៌​នៅ​លើ​ពិភពលោក ។…

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ បាន​ដាក់​សំណួរ​មួយ​ជា​សាធារណៈ ​ពាក់ព័ន្ធ​នឹង​បញ្ហា​យុត្តិធម៌​នៅ​លើ​ពិភពលោក ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និសីទ​លើក​ទី​១ស្តី​ពី «​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍​» សម្តេច​តេ​ជោ បាន​ដាក់​សំណួរ​មួយ​ជា​ចំហ​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​ដីកាចាប់ខ្លួន លោក វ្លា​ឌី​មៀ ពូ​ទី​ន មេដឹកនាំ​រុ​ស្ស៊ី​ហើយ ប៉ុន្តែ​តើ​អាច​ចេញ​ដីការ​ចាប់ខ្លួន មេដឹកនាំ អ៊ី​ស្រា​អែ​ល និង​ហា​ម៉ាស​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នៅ​ហ្គា​ហ្សា​បាន​ឫ​អត់?

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចេញ​ទស្សនៈ​ថា សម្តេច​កំពុង​តែ​រង់ចាំ​មើល ពាក់ព័ន្ធ​នឹង ស្ថាន​ការណ៍​នៅ​ទីនោះ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ម​ជ្ឈឹ​ម​បូ​ពា កម្ពុជា​បាន​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​គាំទ្រ​សមាជិកភាព​ដល់​ប៉ា​ឡេ​ស្ទី​ន ជា​រដ្ឋ​សង្កេតការណ៍​មិនមែន​សមាជិក​។

ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ចំនួន១៤៣ ដោយ​រួម​ទាំង​កម្ពុជាបាន​បង្ហាញ ជំហរ​ក្នុង​ការ​គាំទ្រ​ឱ្យ​ប៉ា​ឡេ​ស្ទី​ន​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការសហប្រជាជាតិ ​។ ដោយឡែក ក្នុង​នោះ​ មាន​ប្រទេស​ចំនួន២៥​បាន​បោះ​ឆ្នោត​អនុប្បវាទ ខណៈ​ប្រទេស​ចំនួន ៩​ផ្សេង​ទៀត​រួម​មាន​ឆេ​ក ហុង​គ្រី អា​ហ្ស​ង់​ទី​ន មីក្រូ​នេ​ស៊ី ណា​អ៊ូ​រូ ប៉ា​លូ ប៉ា​ពួ​ញូ​ហ្គី​ណេ អ៊ី​ស្រា​អែ​ល និង​សហ​រដ្ឋអាមេរិក បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ ។

អត្ថបទសរសេរ ដោយ