ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​នៅ​តាម​ដងអូរ​ព្រំដែន​ស្រស់បំព្រង​គាប់​ភ្នែក​

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​អ្នកទេសចរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក្រវាត់​ព្រំដែន ចាប់ពី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ ឆ្ពោះទៅ​ទិស​ខាងត្បូង គេ​នឹង​សង្កេត​ឃើញ​ព្រៃ​ភ្នំ និង​ព្រៃ​ដែល​ដុះ​នៅ​តាម​​មាត់​អូរ បញ្ចេញ​ពណ៌​ខៀវស្រងាត់…

ខេត្ត​ប៉ៃលិន ៖ បើ​អ្នកទេសចរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក្រវាត់​ព្រំដែន ចាប់ពី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ ឆ្ពោះទៅ​ទិស​ខាងត្បូង គេ​នឹង​សង្កេត​ឃើញ​ព្រៃ​ភ្នំ និង​ព្រៃ​ដែល​ដុះ​នៅ​តាម​​មាត់​អូរ បញ្ចេញ​ពណ៌​ខៀវស្រងាត់ គួរ​ឱ្យ​ចង់​គយគន់ និង​ស្រស់ស្រាយ​ក្នុង​អារម្មណ៍។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ទេសភាព​ព្រៃឈើ​នៅ​​តាម​ភ្នំ និង​ជ្រលង​ដងអូរ​បញ្ចេញ​ពណ៌​ខៀវខ្ចី​ស្រស់បំព្រង ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេស​ចរ​ដែល​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​បំបាត់​ការ​អផ្សុក និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍ ។ ជា​ពិសេស​​កាលពី​រដូវ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ខណៈ​អ្នក​ខ្លះទៅ​លេង​ទឹកធ្លាក់​ភ្នំ​ខៀវ និង​រមណីយ​ដ្ឋាន ផ្សេង​ៗ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នាំ​គ្នា​បើក​ម៉ូតូ និង​រថយន្ត​ទៅ​លេង​កម្សាន្ត​នៅ​តាម​ផ្លូវ​ដងអូរ​ក្រវាត់​ព្រំដែន​យ៉ាង​សប្បាយ​រីករាយ ។ លើស​ពី​នេះ​ផ្លូវ​ព្រំដែន​ដ៏​ធំ​ទូលាយ ដែល​អាជ្ញាធរ បាន​កសាង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ ព្រមទាំង​ការ​ធ្វើ​ដំណើរ ។

បើ​តាម​សម្តី​របស់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​ដឹង​ថា «​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ទទួល​បាន​ផល​ចំណេញ​ច្រើន ដោយ​អាច​ការពារ​ទឹកដី​របស់​យើង​ឱ្យ​បាន​គង់វង្ស ហើយ​ក៏​ក្លាយ​ទៅជា​កន្លែង​ធ្វើ​ដំណើរ​កម្សាន្ត​ទស្សនា​ទេសភាព​ព្រៃឈើ​នៅ​តាម​ដងអូរ ដែល​មាន​ទឹក​ហូរ រេញ​ៗ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា និង​បង្កើន​កម្លាំងចិត្ត កម្លាំងកាយ​បន្ថែម​ទៀត​» ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​បាន​ដាំ​ដំណាំ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ពោត ដំឡូង​មី ស្វាយ និង​តា​ងែ​ន ហៅ​មៀន​ប៉ៃលិន​ជាដើម ដែល​បាន​ផល​ដឹក​យក​ទៅ​លក់​នៅ​ក្រុងប៉ៃលិន​ទាន់​ពេលវេលា ព្រោះ​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដ៏​ល្អ ។ លើស​ពី​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​បន្លែ​អន្លក់​ក្បែរ​មាត់​អូរ ដោយ​មានទឹក​ខួបប្រាំងខួបវស្សា បូម​យក​ទៅ​ស្រោច ហើយ​ទទួលផល​លក់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ