ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​អាច​បញ្ជាក់​ពី​បញ្ហា​ផ្សេង​ៗ​ក្នុង​រាង​កាយ

7 ឆ្នាំ មុន

ប្រសិនបើ​អ្នកមាន​បញ្ហា​មុន និង​មិន​អាច​កម្ចាត់​ពួក​វា​បាន​ទោះជា​ប្រើ​មធ្យោបាយ​អ្វី​ក៏​ដោយ​នោះ ប្រហែលជា​រាង​កាយ​របស់​អ្នក​កំពុង​ព្យាយាម​ប្រាប់​អ្នក​ពី​បញ្ហា​អ្វីមួយ ។ វេជ្ជសាស្ត្រ​បុរាណ​ចិន​ជឿ​ថា តំបន់​ដែល​មុន​កើត​លើ​មុខ​ឆ្លុះ​បញ្ចាំង​ពី​សរីរាង្គ​ដែល​វា​មាន​ការ​ទាក់ទង ។ ហេតុនេះ​ហើយ នៅ​ពេល​អ្នក​កើត​មុន​នៅ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ មិន​ថា​ថ្ពាល់…

ប្រសិនបើ​អ្នកមាន​បញ្ហា​មុន និង​មិន​អាច​កម្ចាត់​ពួក​វា​បាន​ទោះជា​ប្រើ​មធ្យោបាយ​អ្វី​ក៏​ដោយ​នោះ ប្រហែលជា​រាង​កាយ​របស់​អ្នក​កំពុង​ព្យាយាម​ប្រាប់​អ្នក​ពី​បញ្ហា​អ្វីមួយ ។

វេជ្ជសាស្ត្រ​បុរាណ​ចិន​ជឿ​ថា តំបន់​ដែល​មុន​កើត​លើ​មុខ​ឆ្លុះ​បញ្ចាំង​ពី​សរីរាង្គ​ដែល​វា​មាន​ការ​ទាក់ទង ។ ហេតុនេះ​ហើយ នៅ​ពេល​អ្នក​កើត​មុន​នៅ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ មិន​ថា​ថ្ពាល់ ឬ​ក្រោម​ថ្គាម មូលហេតុ​ប្រហែល​ដោយសារ​តែ​សរីរាង្គ​ណាមួយ​ក្នុង​រាង​កាយ​មាន​ជំងឺ ឬ​ដំណើរការ​ខុស​ប្រក្រតី ។

១-​ថ្ងាស
ថ្ងាស​ទាំងមូល​របស់​អ្នក​ទាក់ទង​ទៅ​នឹង​សរីរាង្គ ផ្សេង​ៗ​គ្នា​ជា​ច្រើន​ដែល​បង្កើត​ជា​ផ្លូវ​រំលាយ​អាហារ​មាន​ដូច​ជា​ពោះវៀនធំ ពោះវៀនតូច ថ្លើម និង​ថង់ទឹកប្រមាត់ ។ ក្រៅពី​នេះ​ស្បែក​ក្បាល​កខ្វក់ ឬ​មាន​ខ្លាញ់​ក៏​អាច​ជា​មូលហេតុ​នៃ​ការ​កើត​មុន​ប្រភេទ​នេះ​ដែរ ។

អ្វី​ដែល​អ្នក​គួរតែ​ធ្វើ ៖
ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា​អ្នកមាន​បញ្ហា​មុន​នៅ​តំបន់​នេះ វា​ប្រហែលជា​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ឈប់​បរិភោគ​អាហារ​ខ្វះ​សារធាតុចិញ្ចឹម និង​ប្តូរ​ទៅ​បរិភោគ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ ។

២-​ថ្ពាល់
ជក់​ផាត់មុខ​ដែល​កខ្វក់ ឬ​ទូរស័ព្ទ​ដៃ​កខ្វក់​ក៏​អាច​បណ្តាល​ឱ្យ​កើត​មុន​នៅ​តំបន់​នេះ​ផង​ដែរ តែ​វា​ក៏​អាច​បង្ហាញ​ថា​អ្នកមាន​បញ្ហា​សួត ហើយ​វា​គួរតែ​ដល់​ពេល​ដែល​អ្នក​គួរតែ​ដកដង្ហើម វែង​ៗ​ឲ្យ​បាន​ច្រើន ។

អ្វី​ដែល​អ្នក​គួរតែ​ធ្វើ ៖
ប្រសិនបើ​អ្នក​ជក់បារី មាន​បញ្ហា​រលាក​រន្ធ​សងខាង​ស្លាប​ច្រមុះ អាលែកហ្ស៊ី រឺ​ពិបាក​ដក​ដង្ហើម វា​ប្រហែលជា​មូលហេតុ​ដែល​អ្នក​កើត​មាន​បញ្ហា​មុន​នៅ​លើ​ថ្ពាល់ ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ពី​ឫសគល់​របស់​វា អ្នក​គួរតែ​បញ្ឈប់​ការ​ជក់បារី និង​អនុវត្ត​បច្ចេកទេស​ដកដង្ហើម​វែង​ៗ ។

៣-​ចង្កា ឬ​ថ្គាម
ការ​កើត​មុន​នៅ​លើ​ចង្កា ឬ​តំបន់​ថ្គាម​អាច​បង្ហាញ​ពី​អ​តុល្យភាព​អ៊័រ​ម៉ូ​ន និង​បញ្ហា​បំពង់​រំលាយ​អាហារ ។

អ្វី​ដែល​អ្នក​គួរតែ​ធ្វើ ៖
ការ​បរិភោគ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ជាមួយនឹង​ជាតិ​ខ្លាញ់​ទាប​ជា​វិធី​ល្អ​បំផុត​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ ។ ក្រៅពី​នេះ​អ្នក​គួរតែ​កត់សម្គាល់​រោគ​សញ្ញា ផ្សេង​ៗ​ទៀត​​នៃ​បញ្ហា​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​ដូច​ជា​រដូវ​មក​មិន​ទៀងទាត់ ឡើង​ទម្ងន់​លឿន​ពេក ឆាប់​ខឹង និង​អស់កម្លាំង និង​គួរ​ទៅ​ជួប​គ្រូពេទ្យ​របស់​អ្នក​ឲ្យ​បាន​ឆាប់​បំផុត ។

៤-​ត្រចៀក
តំបន់​នេះ​អាច​មានការ​ទាក់ទង​ទៅ​នឹង​តម្រងនោម និង​អាច​បង្ហាញ​ថា​រាង​កាយ​របស់​អ្នក​ខ្វះ​ជាតិ​ទឹក ។

អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​៖
ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​រក្សា​សំណើម​ក្នុង​រាង​កាយ​គឺជា​មធ្យោបាយ​អាទិ​ភាព​។ លើស​ពី​នេះ​ការ​អនុវត្ត​បែប​នេះ​នឹង​ជួយ​លាង​សម្អាត​ជាតិពុល​ពី​រាង​កាយ​របស់​អ្នក ជួយ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​ភ្លឺ​ថ្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ