ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពិត​ៗ! ពិសា​ទឹក​ផា​សិន​នឹង​ទទួល​បាន​ប្រយោជន៍​ពិសេស៦​យ៉ាង​សម្រាប់​សុខភាព

2 ថ្ងៃ មុន

ផ្លែ​ផា​សិន​ជា​ប្រភេទ​ក្រូច​វ​ល្លិ៍​ម្យ៉ាង​ដែល​សម្បូរ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា វីតាមីន A,C, B12 ជាតិ​ដែក និង​ប៉ូ​តា​ស្យូ​ម ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ ១. ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​៖ ផា​សិន…

ផ្លែ​ផា​សិន​ជា​ប្រភេទ​ក្រូច​វ​ល្លិ៍​ម្យ៉ាង​ដែល​សម្បូរ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា វីតាមីន A,C, B12 ជាតិ​ដែក និង​ប៉ូ​តា​ស្យូ​ម ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។

១. ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​៖ ផា​សិន ១០០ ក្រាម មាន​ផ្ទុក​វីតាមីន C ៣០ មី​លី​ក្រាម ដែល​ជា​វីតាមីន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ សូ​ម្បី​តែ​ជំងឺមហារីក​។

២. បង្ការ​ការ​គេង​មិន​លក់​៖ ផឹកទឹក​ផា​សិន​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មានដំណើរ​ការ​ល្អ កាត់​បន្ថយ​ស្ត្រេ​ស និង​ការ​គេង​មិន​លក់​។

៣. ជំនួយ​ភ្នែក​៖ វីតាមីន A ដែល​មាននៅ​ក្នុង​ផា​សិន ជួយ​ឲ្យ​ភ្នែក​មើល​ច្បាស់​។

៤. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​៖ វា​មាន​ផ្ទុក​ជាតិ​កាក​សរសៃ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ដោយ​យើង​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​ទល់លាមក​។

៥. សម្រក​ទម្ងន់​៖ ផា​សិន​មាន​ផ្ទុក​កាឡូរី​ទាប ដែល​ល្អ​បំផុត​សម្រាប់​សម្រក​ទម្ងន់​។

៦. ជួយ​ឆ្អឹង​៖ ជាតិ​ដែក និង​ម៉ាញេស្យូម​របស់​ផ្លែ​ផា​សិន​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ