ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​សោះ! ផ្លែទុរេន​មាន​អត្ថប្រយោជន៍​សុខ​ភាពដល់ម្ល៉ឹង

3 អាទិត្យ មុន

រឿង​ទុរេន​កំពុង​តែ​ផ្ទុះ​ខ្លាំង​រហូត​មាន​បងប្អូន​ខ្លះ​លើក​ឡើង​ថា «​បើ​គេ​ស្រលាញ់​យើង គេ​នឹង​ទិញ​ទុរេន​ឱ្យ​យើង​ញ៉ាំ​ហើយ​» ។ ប្រាកដ​ណាស់ ទុរេន​ឆ្ងាញ់ ហើយ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​មិន​នឹក​ស្មាន​មិន​ដល់ ។ លោក​អ្នកដឹង​ថា ទុរេន​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ…

រឿង​ទុរេន​កំពុង​តែ​ផ្ទុះ​ខ្លាំង​រហូត​មាន​បងប្អូន​ខ្លះ​លើក​ឡើង​ថា «​បើ​គេ​ស្រលាញ់​យើង គេ​នឹង​ទិញ​ទុរេន​ឱ្យ​យើង​ញ៉ាំ​ហើយ​» ។ ប្រាកដ​ណាស់ ទុរេន​ឆ្ងាញ់ ហើយ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​មិន​នឹក​ស្មាន​មិន​ដល់ ។

លោក​អ្នកដឹង​ថា ទុរេន​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ញ៉ាំ​ទុរេន អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់ទឹកចិត្ត បង្កើន​ឱកាស​នៃ​ការ​មានកូន ជួយ​អោយ​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ សម្រក​គីឡូ ហើយ​ក៏​ជា​ថ្នាំ​សណ្តំ​ធម្មជាតិ​ដ៏​ល្អ​ជួយ​ឱ្យ​គេង​លក់​ស្កប់ ជា​ពិសេស ជួយ ការពារ​ជំងឺមហារីក និង​ជំងឺ​បេះដូង​ថែម​ទៀត​ផង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express ក្រោយ​ចំណងជើង​ថា «​អត្ថប្រយោជន៍​៧​យ៉ាង ដែល​មិន​នឹក​ស្មាន​ដល់​របស់​ផ្លែ​ទុរេន​» ។

លោក​វេជ្ជបណ្ឌិត Huynh Tan Vu មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ពន្យល់​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ដល់​សារព័ត៌មាន​វៀតណាម VN Express​ថា ផ្លែ​ទុរេន​សម្បូរ​ទៅ​ដោយ​វីតាមីន​A, B6, និង C, អាស៊ីត​ហ្វូ​លិ​ក​, ជាតិ Thiamin, riboflavin និង niacin ។ ពួក​គេ​ក៏​ផ្តល់​សារធាតុ​រ៉ែ​សំខាន់​ៗ​ដូច​ជា ប៉ូ​តា​ស្យូ​ម ជាតិ​ដែក កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម សូ​ដ្យូ​ម ស័ង្កសី និង​ផូស្វ័រ​។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា សាច់​ទុរេន សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ទឹក ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ដែល​មាន​ប្រយោជន៍ និង​ជួយ​ពង្រឹង​សុខភាព​ទូទៅ​យ៉ាង​ខ្លាំង​។

ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​សុខភាព​ពិសេស​ទាំង ៧ របស់​ផ្លែ​ទុរេន​៖
១-​កាត់​បន្ថយ​ភាពស្លេកស្លាំង និង​ពង្រឹង​សុខភាព​គភ៌​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​៖ ទុរេន​សម្បូរ​ទៅ​ដោយ​អាស៊ីត​ហ្វូ​លិ​ក ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​មាន​ផ្ទៃពោះ ដោយ​ជំរុញ​ការ​លូតលាស់​ជាលិកា និង​ការពារ​ខួរក្បាល និង​ឆ្អឹងខ្នង​របស់​ទារក​។

២-​ពង្រឹង​សុខភាព​ឆ្អឹង​៖
ទុរេន​មាន​ផ្ទុក​សារធាតុ​រ៉ែ​សំខាន់​ៗ រួម​ទាំង​កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​។ ទោះបីជា​មាន​កាល់ស្យូម​តិចតួច ប៉ុន្តែ​ការ​បរិភោគ​សាច់​ទុរេន​នឹង​អាច​បំពេញ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ប្រហែល ៩% នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​យើង​។

៣-​កាត់​បន្ថយ​ការ​ធ្លាក់​ទឹកចិត្ត និង​បង្កើន​គុណភាព​នៃ​ការ​គេង​៖
ទុរេន​មាន​ផ្ទុក​សារធាតុ tryptophan ដែល​ជា​អាស៊ីត​អា​មី​ណូ ដើរតួ​នាទី​សំខាន់​សម្រាប់​ជំរុញ​ការ​គេង​។ ពេល​លោក​អ្នក​ញ៉ាំ​ទុរេន នឹង​ជួយ​បង្កើន​អ័​រ​ម៉ូត serotonin និង melatonin ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង គេង​មិន​លក់ ថប់​បារម្ភ រ​វើ​ររ​វាយ និង​ការ​ធ្លាក់ទឹក​ចិត្ត​ជាដើម​។

៤-​ការពារ​ជំងឺមហារីក
ទុរេន​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​រួម​មាន វីតាមីន C វីតាមីន B-complex និង​វីតាមីន E ក៏​ដូច​ជា​សារធាតុ​ពិសេស​ៗ​ចាំបាច់ ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កោសិកា​មហារីក​។

៥-​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​៖
ទុរេន​សម្បូរ​ទៅ​ដោយ​កាក​សរសៃ​Fiber ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​រក្សា​សុខភាព​ផ្លូវ​រំលាយ​អាហារ និង​កាត់​បន្ថយ​ជំងឺ​រាគ​រួស​។

៦-​ការពារ​ភាព​ចាស់
ទុរេន​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​ដែល​ទទួល​បាន​ពី​វីតាមីន និង​សមាសធាតុ​សរីរាង្គ​ដែល​ជួយ​បន្សាប​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ​។ ដូច្នេះ​ហើយ ការ​ទទួលទាន​ផ្លែ​ធុ​រេ​ន​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​ចាស់​មុន​អាយុ និង​ពន្យារ​ការ​លេច​ចេញ​នូវ​ស្នាម​ជ្រីវជ្រួញ តាម​កន្ទុយភ្នែក ជួយ​អោយ​ភ្នែក​ភ្លឺ កាត់​បន្ថយ​ការ​ជ្រុះ​សក់ កាត់​បន្ថយ​ការ​ពុក​ធ្មេញ កាត់​បន្ថយ​ការ​រលាក​សន្លាក់ ជា​ពិសេស​គឺ​ជំ​ង​ឈ​មហារីក និង​បេះដូង​។

៧-​បង្កើន​ឱកាស​នៃ​ការ​មានកូន​៖
ការ​ស្រាវជ្រាវ​បង្ហាញ​ថា ផ្លែ​ធុ​រេ​ន​មាន​ផ្ទុក​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​ខ្ពស់ ដែល​ជា​អរ​ម៉ូ​ន​ដ៏​សំខាន់​សម្រាប់​ការ​បន្ទោ​របង់ ដើរតួ​ជា​ឱសថ​ធម្មជាតិ​។ ទុរេន​ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ និង​ភាពរឹងមាំ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គ្មាន​កូន​ក្នុង​ភេទ​ទាំង​ពីរ និង​ធ្វើ​អោយ​មេជី​វិត​ឈ្មោល​មាន​ចលនា​ប្រសើរ​ឡើង​។

ទោះជា​ល្អ​បែប​នេះ​ក៏​ដោយ មិន​ខុស​ពី​អារ​ហារ​ផ្លែ​ឈើ​ដទៃ​ទៀត​ហើយ ការ​ទទួលទាន​ទុរេន គួរតែ​ស្ថិត​ក្នុង​បរិមាណ​សម​ល្មម បើ​ហូប​ច្រើន​ពេក ក៏​អាច​នាំ​អោយមក​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​ដូច​គ្នា ។ ទុរេន ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ផ្តល់​កម្ដៅ​ដល់​រាង​កាយ ដូច្នោះ​ហើយ​ហូប​ទុរេន​ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​លោក​ស្ងួត​ក និង​ឈឺបំពង់ក​។ ជាតិ​សរសៃ​ដែល​មិន​ងាយ​រលាយ​របស់​វា​ក៏​អាច​ធ្វើ​ឱ្យ​ឈឺពោះ និង​ហើមពោះ​ដែរ ប្រសិនបើ​ញ៉ាំ​ច្រើន​ពេក​។

ទុរេន​គ្មាន​កូ​លេ​ស្តេ​រ៉ុល និង​ខ្លាញ់​ដែល​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​មាន​កាឡូរី​ដ៏​ច្រើន ក៏​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​ពេល​ទទួលទាន​វា​ច្រើន​ជាប់​ជា​ប្រចាំ ជា​ពិសេស កម្រិត​ជាតិ​ស្ករ​ខ្ពស់​របស់​ទុរេន មិន​ស័ក្តិសម​ឡើយ​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ ឬ​ជំងឺលើសឈាម​។

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ការ​ញ៉ាំ​ទុរេន​ច្រើន​ពេក​ដែរ ដើម្បី​ការពារ​កុំអោយ​ហើមពោះ និង​មិន​រំលាយ​អាហារ​។ មនុស្ស​ចំណាស់​ក៏​ដូច​គ្នា គួរតែ​ទទួលទាន​ទុរេន​តិចតួច​បាន​ហើយ ដើម្បី​ជៀសវាង​ការ​ស្ទះ​ពោះវៀន និង​ទល់លាមក​ជាដើម​៕

កែសម្រួលដោយ