ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wing និង​ធនាគារ FTB ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រើប្រាស់​សេវាកម្ម​ថ្មី​របស់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ កាន់តែ​ងាយស្រួល​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​ឯកទេស​វី​ង ​និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB ) បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន ដោយ​បន្ថែម​នូវ​សេវាកម្ម​ថ្មី​ៗ​ជាមួយនឹង​ការ​សម្រួល​​កាន់តែ​ល្អ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ កាន់តែ​ងាយស្រួល​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​ឯកទេស​វី​ង ​និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB ) បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន ដោយ​បន្ថែម​នូវ​សេវាកម្ម​ថ្មី​ៗ​ជាមួយនឹង​ការ​សម្រួល​​កាន់តែ​ល្អ ក្នុង​គោលបំណង​ជួយ​អតិថិជន​នៃ​ស្ថាប័ន​ទាំង​ពីរ​កាត់​បន្ថយ​ចំណាយ​រាល់ពេល​អតិថិជន​ផ្ទេរ​ប្រាក់​ម្ដង​ៗ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ទៅ​លើ​សេវាកម្ម​វី​ង និង​ធនាគារ FTB ។

លោក ហ្គី អាន​វ៉ា​និ​ថ អគ្គនាយក​ប្រតិបត្តិ​ធនាគារពាណិជ្ជ​ក្រៅប្រទេស​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​កិច្ចសហការ​នេះ​នឹង​ធ្វើ​ឱ្យ​អតិថិជន​របស់​វី​ង និង​ធនាគារពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន ដោយ​ក្នុង​នោះ​អតិថិជន​វី​ង អាច​ផ្ទេរ​ប្រាក់​​ទៅ​កាន់​អតិថិជន​ដែល​ប្រើប្រាស់​គណនី​ធនាគារ FTB ហើយ​អតិថិជន​របស់ FTB ក៏​អាច​ផ្ទេរ​ប្រាក់​ទៅ​គណនី​របស់​វី​ង​បាន​ដូច​គ្នា ។ ទាំងនេះ គឺជា​ការ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន​និង​ងាយស្រួល​ជាង​មុន សម្រាប់​អតិថិជន​ទាំង​ពីរ​ស្ថាប័ន ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៤ តុលា ២០១៧ នៅ​ការិយាល័យ​កណ្ដាល​​ធនាគារ​ឯកទេស​វី​ង តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​លោក Jojo Malolos នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស​វី​ង​បានឱ្យ​ដឹង​ថា​៖ «​អតិថិជន ​គឺជា​អាទិភាព​ដ៏​ចម្បង​របស់​យើង ហើយ​យើង​នៅ​តែ​បន្ត​ព្យាយាម​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ពី​វី​ង​» ។

ជា​ការ​ពិត​ណាស់​បទ​ពិសោធន៍​ថ្មី​នេះ គឺ​ការ​ប្រើប្រាស់​កា​បូ​ប​លុយ​ចល័ត​របស់​ពួក​យើង​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់​ងាយស្រួល​ផ្ញើ​ប្រាក់​ទៅ​កាន់​អ្នក​ដទៃ បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​វិក្ក​យ​ប័ត្រ ទូទាត់​តាម​អន​ឡាន ដែល​បទ​ពិសា​ធ​ន៍​ទាំងនេះ​ គឺ​ស្ថិត​ក្នុង​ដៃ​អតិថិជន​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។  ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា និង​វី​ង ជា​ធនាគារ​នាំមុខ​គេ​ខាង​បច្ចេកវិទ្យា ​ហើយ​ភាព​ជា​ដៃគូ​នេះ​មាន​ន័យ​ថា អតិថិជន​របស់​ពួក​យើង​នឹង​អាច​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​សាច់ប្រាក់​កាន់តែ​ងាយស្រួល ។

គួរ​បញ្ជក់​ថា រហូត​មក​ដល់​ពេល​នេះ វី​ង​មាន​ភ្នាក់ងារ​ប្រតិបត្តិ​ការប្រមាណ​៥​ពាន់​កន្លែង​ទូ​ទាំង​ប្រទេស ហើយ​អតិថិជន​ប្រមាណ​៦០​ម៉ឺន​នាក់​របស់​វីង អាច​បើក​គណនី​របស់ ធនាគារ FTB បាន​ និង​អាច​ដាក់​ប្រាក់​បាន​នៅ​តាម​ទូ​អេ​ធី​អ៊ឹម ចំនួន​៥៥​ និង​ម៉ាស៊ីន​ឆូត​កាត ៩៤ ក្នុង​ខេត្ត​-ក្រុង​សំខាន់​ៗ​ចំនួន ៥ មាន​ដូច​ជា ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ ។ អ្វី​ដែល​ពិសេស​អតិថិជន​ដាក់​ប្រាក់​សន្សំ​នៅ​ក្នុង​គណនី​របស់​ធនាគារ FTB អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ចំនួន 0.75% ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​សន្សំ​ជា​ដុល្លារ និង​1.5% សម្រាប់​គណនី​សន្សំ​ជា​ប្រាក់​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ