ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ត្រូវ​ញ៉ាំ​ប៉េងប៉ោះ​ប្រចាំ​ថ្ងៃ ប្រយោជន៍​ស្មាន​មិន​ដល់

6 ឆ្នាំ មុន

ប៉េងប៉ោះ​គឺជា​បន្លែ​ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​ក្នុង​ការ​ធ្វើ​ម្ហូប​ភាគច្រើន​របស់​យើង ។ ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ជួយ​ជំរុញ​សុខភាព​ទូទៅ​របស់​យើង ហើយ​ក៏​ធ្វើ​ឲ្យ​អាហារ​មាន​រសជាតិ​កាន់តែ​ប្រសើរ​ដែរ ។ ម្យ៉ាងទៀត ផលប្រយោជន៍​ចំពោះ​សុខភាព​របស់​ផ្លែ​ប៉េងប៉ោះ​រួម​មាន​ពង្រឹង​សុខភាព​ភ្នែក សុខភាព​ក្រពះ​ល្អ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម ។…

ប៉េងប៉ោះ​គឺជា​បន្លែ​ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​ក្នុង​ការ​ធ្វើ​ម្ហូប​ភាគច្រើន​របស់​យើង ។ ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ជួយ​ជំរុញ​សុខភាព​ទូទៅ​របស់​យើង ហើយ​ក៏​ធ្វើ​ឲ្យ​អាហារ​មាន​រសជាតិ​កាន់តែ​ប្រសើរ​ដែរ ។ ម្យ៉ាងទៀត ផលប្រយោជន៍​ចំពោះ​សុខភាព​របស់​ផ្លែ​ប៉េងប៉ោះ​រួម​មាន​ពង្រឹង​សុខភាព​ភ្នែក សុខភាព​ក្រពះ​ល្អ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម ។

នៅ​ក្នុង​អត្ថបទ​នេះ​យើង​បាន​រៀបរាប់​នូវ​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​បរិភោគ​ប៉េងប៉ោះ​ជា​ប្រចាំ​ថ្ងៃ ។

១-​ការពារ​ជំងឺមហារីក
ផ្លែ​ប៉េងប៉ោះ​គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​សេ​ដែល​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ទប់ស្កាត់​នឹង​ជំងឺមហារីក ។ សារធាតុ lycopene ក្នុង​បរិមាណ​ខ្ពស់​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ជួយ​ទប់ស្កាត់​ជំងឺមហារីក ។

២-​ការពារ​បេះដូង​របស់​អ្នក
ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​កូ​លី​ន ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ និង​វីតាមីន​សេ​ដែល​ជួយ​ពង្រឹង​មុខងារ​របស់​បេះដូង ។ ការ​ទទួល​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​ខ្ពស់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ នេះ​គឺជា​អត្ថប្រយោជន៍​ចម្បង​មួយ​នៃ​ផ្លែ​ប៉េងប៉ោះ ។

៣-​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម
ជាតិ​សរសៃ​ក្នុង​បរិមាណ​ដ៏​ខ្ពស់​នៅ​ក្នុង​ប៉េងប៉ោះ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោមផ្អែម ។ អាហារ​សំបូរ​ជាតិ​សរសៃ​ដូច​ជា​ផ្លែ​ប៉េងប៉ោះ​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុ​យ​លី​ន ។

៤-​ល្អ​សម្រាប់​សុខភាព​ស្បែក
ប៉េងប៉ោះ​ផ្ទុក​នូវ​វីតាមីន​សេ​ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការ​សំយោគ​ស្រទាប់​កូ​ឡា​ជែ​ន​លើ​ស្បែក ។ វា​អាច​ជួយ​រក្សា​ភាព​ទន់​រលោង​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មិន​ងាយ​ជ្រីវជ្រួញ និង​ជួយ​ធ្វើ​ឲ្យ​មុខរបួស​ឆាប់​ជា ។

៥-​កាត់​បន្ថយ​ជំងឺ​បាក់ទឹកចិត្ត
ការ​បន្ធូរបន្ថយ​ជំងឺ​បាក់ទឹកចិត្ត និង​ភាព​តានតឹង​គឺជា​ផលប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ប៉េងប៉ោះ ។ សារជាតិ Folate ដែល​មាននៅ​ក្នុង​ប៉េងប៉ោះ​ជួយ​ក្នុង​ការ​ដោះស្រាយ​ជា​មួយ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ដោយ​ទប់ស្កាត់​មិន​ឲ្យ​មានការ​កើនឡើង​នៃ​ជាតិ homocysteine ច្រើន​ហួសប្រមាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ