ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​មាន​រាង​ខ្ពស់​ស្អាត​ទេ អាហារ​ទាំង​នេះជួយបាន ​ធម្មជាតិទៀត

6 ឆ្នាំ មុន

វិទ្យាសាស្ត្រ​ប្រាប់​យើង​ថា ​មនុស្ស​ឈប់​លូត​កម្ពស់​នៅ​ពេល​ពួក​គេ​មាន​អាយុ​១៨​ឆ្នាំ ប៉ុន្តែ​រាង​​កាយ​របស់​មនុស្ស​បញ្ចេញ​អ៊័​រ​ម៉ូ​ន​លូតលាស់​ពេញ​មួយ​ជីវិត​របស់​វា ។ អ៊័​រ​ម៉ូ​ន​នេះ​គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​លូត​កម្ពស់​របស់​យើង ។ ការ​ធ្វើ​លំ​ហាត់ប្រាណ និង​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ជា រឿយ​ៗ​ជួយ​ពន្លូត​កម្ពស់​របស់​អ្នក ។…

វិទ្យាសាស្ត្រ​ប្រាប់​យើង​ថា ​មនុស្ស​ឈប់​លូត​កម្ពស់​នៅ​ពេល​ពួក​គេ​មាន​អាយុ​១៨​ឆ្នាំ ប៉ុន្តែ​រាង​​កាយ​របស់​មនុស្ស​បញ្ចេញ​អ៊័​រ​ម៉ូ​ន​លូតលាស់​ពេញ​មួយ​ជីវិត​របស់​វា ។ អ៊័​រ​ម៉ូ​ន​នេះ​គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​លូត​កម្ពស់​របស់​យើង ។

ការ​ធ្វើ​លំ​ហាត់ប្រាណ និង​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ជា រឿយ​ៗ​ជួយ​ពន្លូត​កម្ពស់​របស់​អ្នក ។ មាន​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​ពន្លូត​កម្ពស់​បានជា​ពិសេស ។ ដូច្នេះ​អ្នក​គួរតែ​បរិភោគ​ចំណីអាហារ​ទាំង​៥​ប្រភេទ​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ឈាន​ដល់​គោលដៅ​របស់​អ្នក ។

១-​សណ្តែក
សណ្តែក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​ប្រូតេអ៊ីន​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ពន្លូត​កម្ពស់​របស់​អ្នក ។ សារធាតុ​រ៉ែ​ក្នុង​សណ្តែក​ក៏​ជួយ​ក្នុង​ការ​បង្កើត​ជាលិកា និង​សាច់ដុំ​ដែល​អាច​ជួយ​ពន្លូត​កម្ពស់​បាន​ដោយ​ធម្មជាតិ ។

២-​ប្រូ​ខូ​លី
ប្រូ​ខូ​លី​មាន​បរិមាណ​វីតាមីន C ជាតិ​សរសៃ និង​ជាតិ​ដែក​ច្រើន ។ វា​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​មានដំណើរ​ការ​ត្រឹមត្រូវ និង​ជួយ​ជំរុញ​អ៊័​រ​ម៉ូ​ន​លូតលាស់ ។

៣-​ទឹកដោះគោ
ជា​ពិសេស​ទឹកដោះគោ​សុទ្ធ​សម្បូរ​ជាតិ​កាល់ស្យូម ។ ជាតិ​កាល់ស្យូម​គឺជា​សមាសធាតុ​ដ៏​សំខាន់​ក្នុង​ការ​សាងសង់​ឆ្អឹង​របស់​យើង វា​ជួយ​ក្នុង​ការ​លូតលាស់ និង​ថែរក្សា​ឆ្អឹង​ឲ្យ​រឹង​មាំ​។ បរិមាណ​វីតាមីន A នៅ​ក្នុង​ទឹកដោះគោ​ក៏​អាច​ជួយ​រក្សា​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ខ្លួន និង​ជួយ​ឲ្យ​រាង​កាយ​ប្រើប្រាស់​វា​ដោយ​អតិបរមា​។ ជាតិ​កាល់ស្យូម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សារជាតិ​ជួយ​ពន្លូត​កម្ពស់​ដោយ​ធម្មជាតិ​ដ៏​ល្អ​បំផុត ។

៤-​ផ្លែ​ឈើ
ផ្លែ​ឈើ​ដូច​ជា​ក្រូចថ្លុង ផ្លែ​ល្ហុង ផ្លែស្វាយ និង​ផា​ស្យុ​ង​មាន​វីតាមីន ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ និង​ហ្វូ​ឡា​ត ។ សារធាតុចិញ្ចឹម​ទាំង​អស់នេះ​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​ជំរុញ​ការ​លូត​កម្ពស់​ផង​ដែរ ។

៥-​ស៊ុត
ស៊ុត​គឺជា​ចំណីអាហារ​ដ៏​មាន​ប្រជាប្រិយ​បំផុត​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ពន្លូត​កម្ពស់ ។ វា​មាន​វីតាមីន​D និង​កាល់ស្យូម និង riboflavin​។ បរិមាណ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​នៅ​ក្នុង​ស៊ុត​ជួយ​ជំរុញ​ឲ្យ​មានការ​លូតលាស់​ឆ្អឹង​រឹង​មាំ និង​មាន​សុខភាព​ល្អ ៕ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ