ទឹក​ជន់​លិច​ចំណុច​តំបន់ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២


ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ភូមិ​ស្រែ​គរ​១ ស្រែ​គរ​២​ចាស់ នៃ​ឃុំ​ស្រែ​គរ និង​ភូមិ​ក្បាល​រមាស​ចាស់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ចំនួន​១០៦​ខ្នង​ផ្ទះ បាន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​អស់ទាំង​ស្រុង​ហើយ បន្ទាប់​ពី​ទឹក នៃ​តំបន់​ទំនប់​វា​រី​អគ្គ​ស​នី​សេ​សាន​ក្រោម​២ ហូរ​ចូល​លិច​ភូមិ និង​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​។ លោក ម៉ែ​ន គង់ អ្នកនាំពាក្យ នៃ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា នេះ​ថា​៖ បន្ទាប់​ពី​ក្រុមហ៊ុន បាន​បិទទ្វារ​ទឹក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​។

ទឹក​នៃ​តំបន់​ទំនប់​វា​រី​អគ្គី​ស​នី ចាប់ផ្តើម​ឡើង​រហូត​ដល់​ពេល​នេះ​មាន​កម្ពស់​៧៥​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​នីវ៉ូទឹក​សមុទ្រ បណ្តាល​ឲ្យ​ទឹក ហូរ​លិច​ភូមិ​ចំនួន​៦ ក្នុង​នោះ​ភូមិ​ចំនួន​៣​បាន​លិច​ខ្លាំង​ជាងគេ មាន​ភូមិ​ស្រែ​គរ​១ ស្រែ​គរ​២ និង​ភូមិ​ក្បាល​រមាស​។ ហើយ​ខណៈ​ដែល​មុន​ទឹក​ហូរ​ចូល​ភូមិ រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ឱ្យ​ពួក​គាត់​ជម្លៀស​ចេញពី​ភូមិ​ដែល​រង​ការ​លិចលង់​។ លោក ម៉ែ​ន គង់ បាន​បន្ត​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ បាន​ចាកចេញ ពី​ភូមិ និង​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ហើយ ព្រោះ​ទឹកបាន​ហូរ​លិច​វត្ត​អារាម សាលារៀន ផ្ទះ​ប្រជាពលរដ្ឋ​ដល់​ដំបូល​។ ដែល​ប្រជាពលរដ្ឋ​មិន​ទទួល​យល់ព្រម​ទទួល​សំណង​ចុង​ក្រោយ​ចំនួន​១០៦​ខ្នង​ផ្ទះ ខ្លះ​បាន​រស់នៅ​ទីតាំង​ថ្មី និង​ខ្លះ​ទៀត​ទៅ​រស់នៅ​ទី​ស្រែ​ចម្ការ​ទួល​ខ្ពស់​ដែល​មិន​លិច​ទឹក​។

អ្នកនាំពាក្យ​ដដែល​បន្ថែម​ថា​៖ អាជ្ញាធរ​នៅ​បន្ត ស្វែងរក​ដំណោះស្រាយ​ជូ​ល​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​ព្រម​ទទួលយក​សំណង ដោយ​វិធី​ពន្យល់​ណែនាំ​ជា​បន្ត ទៀត ដើម្បី​មិន​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ហានិភ័យ​ដោយ​ប្រកា​ណាមួយ​។ ដោយឡែក​បើ​ពួក​គាត់​មិន​យល់​ព្រមទៅ​រស់នៅ ទីតាំង​ថ្មី​នោះ​ទេ ក៏​យល់ព្រម​ឲ្យ​គាត់​ស្វែងរក​ទីតាំង​ណា ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​គាត់​ពេញចិត្ត និង​មាន​ដី កម្ម​សិទ្ធ ធ្វើស្រែ​ចម្ការ​គ្រប់គ្រាន់ ដូច​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​។

មន្ត្រី​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា​៖ ខណៈ​ដែល​ទឹក​ចាប់ផ្តើម​ហូរ​ចូល​ក្នុងភូមិ ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះសម្បែង នៅ​ក្នុងភូមិ​ទាំង​៣ ដែល​ប្រជាពលរដ្ឋ​រស់នៅ ចំនួន​១០៦​ខ្នង​ផ្ទះ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ទាន់​ទទួលយក​សំណង ត្រូវ​បាន​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​សាលាខេត្ត​ចំនួន​៧០​នាក់ ចូល​ទៅ​សង្គ្រោះ​មនុស្ស និង​សម្ភារៈ​ពួក​គាត់​ទាន់​ពេលវេលា ទៅ​ទីទួល​ដែល គាត់​ចង់​រស់នៅ ដែល​អ្នក​ខ្លះទៅ​ស្នាក់​នៅផ្ទះ​បងប្អូន សាច់ញាតិ​នៅ​ទីតាំង​ថ្មី​ផ្លូវជាតិ​លេខ​៧៨​អា និង​ខ្លះ​ទៀត ទៅ​រស់នៅ​ស្រែ​ចម្ការ​ទីទួល​មិន​លិច​ទឹក​បណ្តោះអាសន្ន​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ចុះ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ បាន​ជូនដំណឹង​ថា​៖ ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ខេត្ត បាន​កំណត់ ឱសានវាទ​កំណត់​យក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ជា​ថ្ងៃ​បញ្ចប់​ការ​ដោះស្រាយ​រាល់​ផល​ប៉ះពាល់​ពី​គម្រោង វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពុំ​ទាន់​ទទួលយក​សំណង​ពី​ផល​ប៉ះពាល់ ដែល​នៅ​សេសសល់​នោះ​ទេ គណៈកម្មការ​ខេត្ត និង​ក្រុមហ៊ុន​វា​រី​អគ្គ​ស​នី​សេ​សាន​ក្រោម​២ និង​មិន​ទទួលខុសត្រូវ ចំពោះ​ការ​បាត់បង់​ផលប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ប្រការ​ណាមួយ​ឡើយ​៕


​ ​ ​ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ