ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឡើង​ភ្នំ​រើស​ផ្លែ​ខោស​បាត់​ខ្លួន​1​អាទិត្យ​ហើ​យ​ប្រពន្ធ​ធ្វើ​បុណ្យ​ព្រោះ​សង្ស័យ​ថា​ស្លា​ប់​ទើប​គ្មាន​ដំណឹង

12 ឆ្នាំ មុន

ខេត្ត​កំពត​​​​​​​​ ៖​ ​​កសិករ​ម្នាក់ឈ្មោះ​សុខ ដាំ ​បាន​​ឡើង​ភ្នំ​​​ជាមួយ​នឹង​​អ្ន​ក​ភូមិ​​​មាន​ផ្ទះ​​ក្បែរ​គ្នា​​​​​សរុប​​៤នាក់​ដើម្បី​ទៅ​​​រើស​​​​ផ្លែ​ខោស​ កាល​ពី​​ថ្ងៃ​ទី​​២ ​តុលា ​តែ​ពេល​​អ្នក​ភូមិ​​ទាំង​នោះ​​ត្រឡប់​​មក​​ដល់​កន្លែង​ស្នាក់​នៅ​​​​​វិញ​​​មិន​ឃើញ​​បុរស​នោះ​​​​ទេ ​ក៏​មាន​ការ​​​សង្ស័យ​​ថា​​​ក្រែង​​​គាត់​ចុះ​មក​​ផ្ទះ​មុ​ន​​​ ​តែ​​ពេល​​​​ទូរ​ស័ព្ទ​​​មក​សួរ​​ប្រពន្ធ​កូន​​នៅ​​ឯ​ផ្ទះ​ ក៏​​​ដឹង​​ថា​បុរស​នោះ​មិន​ទាន់​​មក​ផ្ទះ​​​ ទើប​​មាន​ការ​សង្ស័យ​ ហើយ​ក្រុម​គ្រួសារ​​​​ក៏​បាន​​ ពឹង​ពាក់​​អ្នក​ភូមិ​​​​ឱ្យ​ជួយ​​ដើរ​រក​​ក្នុង​ព្រៃ​​ភ្នំ​​​ តាំង​​ពី​ដឹង​​ដំណឹង​ថា​​​​បាត់​​ ។ ​

ខេត្ត​កំពត​​​​​​​​ ៖​ ​​កសិករ​ម្នាក់ឈ្មោះ​សុខ ដាំ ​បាន​​ឡើង​ភ្នំ​​​ជាមួយ​នឹង​​អ្ន​ក​ភូមិ​​​មាន​ផ្ទះ​​ក្បែរ​គ្នា​​​​​សរុប​​៤នាក់​ដើម្បី​ទៅ​​​រើស​​​​ផ្លែ​ខោស​ កាល​ពី​​ថ្ងៃ​ទី​​២ ​តុលា ​តែ​ពេល​​អ្នក​ភូមិ​​ទាំង​នោះ​​ត្រឡប់​​មក​​ដល់​កន្លែង​ស្នាក់​នៅ​​​​​វិញ​​​មិន​ឃើញ​​បុរស​នោះ​​​​ទេ ​ក៏​មាន​ការ​​​សង្ស័យ​​ថា​​​ក្រែង​​​គាត់​ចុះ​មក​​ផ្ទះ​មុ​ន​​​ ​តែ​​ពេល​​​​ទូរ​ស័ព្ទ​​​មក​សួរ​​ប្រពន្ធ​កូន​​នៅ​​ឯ​ផ្ទះ​ ក៏​​​ដឹង​​ថា​បុរស​នោះ​មិន​ទាន់​​មក​ផ្ទះ​​​ ទើប​​មាន​ការ​សង្ស័យ​ ហើយ​ក្រុម​គ្រួសារ​​​​ក៏​បាន​​ ពឹង​ពាក់​​អ្នក​ភូមិ​​​​ឱ្យ​ជួយ​​ដើរ​រក​​ក្នុង​ព្រៃ​​ភ្នំ​​​ តាំង​​ពី​ដឹង​​ដំណឹង​ថា​​​​បាត់​​ ។ ​

​តាមបុរស​​​​​ឈ្មោះ​​ជុំ ប៊ុន្នី ​អាយុ​​​៣៩​ឆ្នាំ ​ជា​អ្នក​ភូមិ​​​ដែល​រួម​ដំណើរ​​ទៅ​ព្រៃ​ភ្នំ​​​​រើ​ស​​​ផ្លែ​​ខោស​ជាមួយ​គ្នា​​និយាយ​​​ថា ​ពេល​ធ្វើ​ដំណើរ​​ដល់​កណ្តាល​​ព្រៃ​​ភ្នំ​​ជួរ​ភ្នំ​​បូក​គោ​​ ត្រង់​ចំណុច​​ខាង​ជើង​​ទឹក​ធ្លាក់​​ចម្ងាយ​​ជាង​​​២​គីឡូ​ម៉ែត្រ​ ​ក៏​​​​បាន​ធ្វើ​​​​កន្លែង​ស្នាក់​នៅ​​(កន្លែង​​ស្នាក់​របស់​​អ្នក​ឡើង​ភ្នំ​​​​គេ​ហៅ​ថា​​ជ័យ) ​។ ក្នុង​​ការ​ស្នាក់​​នៅ​ជាមួយ​​គ្នា​នេះ​ ​​បុរ​​ស​ឈ្មោះ​​សុខ​ ដាំ ​បាន​​ត្អូញ​​ថា មិន​ស្រួល​ខ្លួន​ ហើយ​​ពួក​គេ​​ទាំង​​៣នាក់​​ក៏​​ឱ្យ​គាត់​នៅ​ចាំ​​​«ជ័យ​​»​​សិន​ចុះ​ ​ចាំ​ថ្ងៃ​​ត្រង់​​​​ពួក​គេ​​ត្រឡប់​​​មក​ជ័យ​​វិញ​ចាំ​គិត​​គ្នា​ទៅ​រក​​កន្លែង​ផ្សេង​ទៀត​ ។​ ​​បុរស​​​ឈ្មោះ​​​​ប៊ុន្នី​ ​បន្ត​​ទៀត​​​​ថា ​លុះ​ដល់​​​វេលា​​​​ម៉ោង​​១២​​និង​​​៣០​នាទី​​ថ្ងៃ​​ត្រង់​​​ថ្ងៃ​​ដដែល​ ​ពួក​​ខ្លួន​​៣នាក់​​ក៏​​មក​ដល់​​កន្លែង​ស្នាក់​​​​​​វិញ​​ តែ​​​មិន​ឃើញ​​​បុរស​​ឈ្មោះ​​ដាំ​​ ក៏​នាំ​គ្នា​​​ចុះ​​មក​រក​​កន្លែង​​មាន​​សេវា​ទូ​រស័ព្ទ​​ ដើម្បី​ទាក់​ទង​​មក​ក្រុម​គ្រួសារ​​នៅឯ​​​ផ្ទះ​​ក្រែង​​ឈ្មោះ​ដាំ​​ចុះ​មក​​ផ្ទះ​​​មុន​ ​ព្រោះ​គាត់​​មាន​​សុខ​ភាព​​ពុំ​សូវ​ល្អ​ ។​​

​ប្រភព​​ដដែល​បន្ត​​ទៀត​ថា ​​ក្រោយពេល​អ្នក​​​​ទៅ​ជាមួយ​​គ្នា​សួរ​​មក​ផ្ទះ​​មិន​ឃើញ​​ ទើប​សង្ស័យ​​ថា ឈ្មោះ​​​​ដាំ​ ពិត​​ជា​ដើរ​ចេញ​​ពី​កន្លែង​​ស្នាក់​​​​​រួច​វង្វេង​​នៅ​ក្នុង​​ព្រៃ​ ហើយ​​ពេ​ល​នោះពួក​គាត់​​​ទាំង​​៣​នាក់​​​ ក៏​ត្រឡប់​​ទៅ​កន្លែង​​ស្នាក់​​នៅ​​វិញ​ ​ព្រម​​​ទាំង​ដើរ​​រក​និ​ង​​ស្រែក​ហៅ​​​​ពេញ​​​​ព្រៃ​​ភ្នំ​​រហូត​​​ថ្ងៃ​លិច​ ក៏​នៅ​តែ​​មិន​​ឮ​​សូរ​​​​​ឆ្លើយ​តប ។​​ ​លុះ​ព្រឹក​​ឡើង​​ក៏​នាំ​គ្នា​​ចុះមក​​​ភូមិ​​វិញ​​ ដើម្បី​​ជួយ​​​​ជ្រោម​ជ្រែង​​ជាមួយ​​ក្រុ​ម​គ្រួសារ​ ប្រពន្ធ​កូន​ ​អ្នក​​​បាត់​ខ្លួន​ ​ដើម្បី​​ពឹង​អ្នក​​ស្រុក​​នៅ​ជិត​​​គ្នា​​ឱ្យ​​ទៅ​ជួយ​​​ដើរ​រក​​ក្រែង​​​ឈ្មោះ​ដាំ​​វង្វេង​​​ក្នុង​ព្រៃ ​។​

​ស្ត្រី​​ឈ្មោះ​ឡាយ ​​ឃាន  ​អាយុ​​​​​៤៧​ឆ្នាំ ​ជា​ប្រពន្ធ​​បាន​ឱ្យ​ដឹង​ថា ​ប្តី​គាត់​​ដែល​បាត់​ខ្លួន​​​​ អាយុ​​​៥១​ឆ្នាំ ​​​មាន​​កូន​​​៣នាក់​ (​ស្រី​​​២នាក់)​ ​និង​ម្តាយ​​ចាស់​ជរា​​ម្នាក់​ ​រស់នៅ​ភូមិ​​​កែប​​ថ្មី ឃុំ​បឹង​ទូក ​ស្រុក​ទឹក​ឈូ ​​​​។ ​​​​ដោយ​​សារ​រដូវ​នេះ​​ជា​រដូវ​​ផ្លែ​​​ខោស​ទុំ​ អ្នក​ភូមិ​​តែង​​​បបួល​គ្នា​​ទៅ​រើស​ផ្លែ​​ខោស​​នៅ​​​ជួរ​​ភ្នំ​​បូក​​គោ ​និង​ភ្នំ​​​កំចាយ​​ទឹក​ឈូ ​ហើយ​​​​ប្តី​​គាត់​ក៏​​ទៅ​រើស​​នឹង​គេ​​ដែរ ។​ ​ពេល​ចេញ​​ដំណើរ​​ទៅ​នោះ រូប​​គាត់​បាន​ខ្ចប់​​ម្ហូប​ អង្ករ ​ក្នុង​នោះ​ប្តី​​គាត់​ដាក់​​ទាំង​ស្រា​​ទៅ​តាម​​ផ​ង​ ​ពី​ព្រោះ​​ប្តី​គាត់​​​អត់​ស្រា​​មួយ​ថ្ងៃ​មិន​​បាន​ទេ ​។ ស្ត្រី​ជា​ប្រពន្ធ​​បញ្ជាក់​ថា ​​ប្តី​គាត់​​អត់​ស្រា​​មួយ​ពេល​​គឺ​គាត់​ញ័រ​​ដៃ​ ។

ចំណែក​​​អ្នក​​​ទៅ​ជាមួយ​​​​​​ប្រាប់​​គាត់​​ថា ​ពេល​ទៅ​ដល់​​​ព្រៃ​​ភ្នំ​​នោះ​​​ទាំង​អស់​គ្នា​ក៏​​​បាន​​ធ្វើ​កន្លែង​​ស្នាក់​​នៅ​​ ។ ​ពេល​នោះ​​​ពួក​គេ​​ឃើញ​​ប្តី​​គាត់​​បែបមិន​ស្រួល​ខ្លួន​ ​​​​​ក៏​​ឱ្យ​គាត់​​នៅ​ចាំ​​កន្លែង​​ស្នាក់​​​ ចាំ​ដល់​​ថ្ងៃ​ត្រង់​​ទើប​ពួក​​គេ​​​ត្រឡប់​​​មក​ជុំ​គ្នា​​​​វិញ ដោយ​​ទុក​ស្រា​​ដែល​យក​​ទៅ​ភ្នំ​នោះ​​​នៅ​កន្លែង​ស្នាក់​​​ដែរ ។ ​អ្នក​ភូមិ​​ដែល​ទៅ​ជាមួយ​​​​គ្នា​​ក៏​បាន​​ហាម​​កុំ​ឱ្យ​​​​​គាត់​ផឹក​ស្រា​​ខ្លាច​ក្រែង​​ស្រវឹង​​​និយាយ​​​​ផ្តេស​ផ្តាស​​​ក្នុង​ព្រៃ​ភ្នំ​ ​​ដែល​នេះ​​ជា​ត្រ​​ណម​​សម្រាប់​អ្នក​​​ដើរ​​ក្នុង​ព្រៃ​ភ្នំ​ ។​ ជា​ការ​ពិត ​​ប្តី​គាត់​​បើ​ស្រវឹង​​ស្រា គឺ​មិន​​​ជេរ​​អ្វី​ទាំង​អស់​ ក្រោយ​ពី​​ឱ្យ​ប្តី​គាត់​​នៅ​ចាំ​​ ​ពួក​គេ​​​ក៏​ចេញ​​ទៅ​​ លុះ​​ដល់​​ម៉ោង​​១២​និង​​៣០​នាទី​​​ថ្ងៃ​ត្រង់​ ​ពួក​អ្នក​​ភូមិ​ត្រឡប់​​មក​វិញ​ ​​ស្រាប់​​តែ​បាត់​ប្តី​​គាត់​តែ​ម្តង ​​ហើយ​គេ​​ក៏​បាន​ទូរ​ស័ព្ទ​​សួរ​មក​​​​​គាត់​​​នៅ​ឯ​​ផ្ទះ​​ ទើប​ដឹង​​ថា​ប្តី​គាត់​​បាត់​​ខ្លួន​​នៅ​ក្នុង​ព្រៃ​ ។

​​តាំងពី​​ពេល​​នោះ​មក​ ​គាត់​បាន​​ពឹង​អ្នក​ស្រុក​ និង​បង​ប្អូន​​ឱ្យ​ជួយ​​រក​អស់​រយៈ​​ពេល​​៧​យប់​​៨​ថ្ងៃ​ ​​​ហើយ​​មក​ដល់​ថ្ងៃ​ទី​​​៩ តុលា ​តែ​​​ពុំ​​​​មាន​ដំណឹង​​អ្វី​សោះ ​។ ស្ត្រី​​ជា​ប្រពន្ធ​​​ឱ្យ​ដឹង​​ទៀត​ថា ​កាល​ពី​ថ្ងៃ​​ទី​​៨ ​តុលា ​មាន​កម្មករ​​ធ្វើ​ការ​​នៅ​ភ្នំ​​បូក​គោ​​ម្នាក់​​ដើរ​រើស​​​ផ្លែ​ខោស​​​​​​​​ ​រួច​វង្វេង​​ក្នុង​ព្រៃ​​​ទៅ​​ប៉ះ​សម្បុក​ជ្រូក​ព្រៃ​នឹក​ស្មាន​ថា​ជា​មនុស្ស​ ​ដេក​ស្លាប់​​​ក្នុង​ព្រៃ​ក៏​​​ឱ្យ​​​​ដំណឹង​​ម​ក​​គាត់​ ​។ ​នៅ​ព្រឹក​​ថ្ងៃ​ទី​​​​៩ តុលា ​គាត់​​​ឱ្យ​​បង​ប្អូន​​ និង​​អ្នក​​ដែល​ឃើញ​ជូន​​ទៅ​ដល់​កន្លែង​​​ដែល​ប្រទះ​​ឃើញ​​នោះ​​​ដឹង​​ថា​​ជា​សម្បុក​​ជ្រូក​ព្រៃ​ ទើប​​ប្រាប់​​ដំណឹង​​មក​ផ្ទះ​វិញ​ថា​​​ជា​​សម្បុក​​ជ្រូក​ទេ ​។ ​ពេល​នេះ​​មាន​តែ​ធ្វើ​បុណ្យ​​ជា​​គម្រប់​​​៧​ថ្ងៃ​​ជូន​ប្តី​ទេ ​បើ​គាត់​ស្លាប់​​​​ក៏​ទទួល​​​​យក​ការ​​ឧទ្ទិស​​កុសល​​នេះ​ចុះ​​ តែ​​បើ​នៅ​រស់​​ក៏​​​សូម​បុណ្យ​​​កុសល​​ឱ្យ​រួច​ផុត​​​ពី​ការ​វង្វេង​​ក្នុង​​​ព្រៃ​​មក​ផ្ទះ​វិញ​ ដើម្បី​ជួប​​ប្រពន្ធ​​កូន ៕​​​