ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​ខ្មាំង​កាំភ្លើង​បា.ញ់​សម្លា.ប់

6 ឆ្នាំ មុន
  • កំពង់ធំ

  ខេត្តកំពង់ធំ ៖ ការ​ណី​ឃាតកម្ម​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២៣​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​សាជូ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងក្តា ឃុំ​ក្រយា…

 

ខេត្តកំពង់ធំ ៖ ការ​ណី​ឃាតកម្ម​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២៣​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​សាជូ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ត្រី កែ ខាន​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ខាង​ព្រហ្ម​ទ័​ណ្ឌ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា នេះ​ថា បើ​យោង​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​លោក​អាច​ធ្វើការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​ពីរ ឬ​បី​នាក់ បាន​ពួនស្ទាក់​ផ្លូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​រឿង​គំនុំ ។ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លី ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​ភ្នំពេញ ២B-៥៤៤៤ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ សឿ​ន ប្រុ​ញ អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានស្រុក​កំណើត​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប​ច្ចប្ប​ន្ន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ចំការ​កៅស៊ូ​ជា​ច្រើន​ហិ​កតា​នៅ​ទីនោះ ។

ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត មិនដឹង​ថា​ជន​រង​គ្រោះ​បម្រុង​ចុះ​រត់ ឬ​មួយ​ក៏​ក្រុម​ឃាតករ​អូស​ដៃ​យក​មក​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត​នោះ​ទេ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​រួច ក្រុម​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​អស់ សង្ស័យ​ថា​ជា​រឿង​គំនុំ សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ក្រុម​ឃាតករ ដើម្បី​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ