ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​បាន​ត្រៀម​ទូក​ជា​ស្រេច​នា​បុណ្យ​ខាង​មុខ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទូកប្រណាំង​នៅ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដែល​មាន​៣​ប្រភេទ គឺ​ទូក​ចែវ ទូក​អុំ និង​ទូក​ខ្នាត​អន្តរជាតិ ចំនួន​២៩​ទូក​រួម​នឹង​ក្រុម​កីឡាករ សរុប​ចំនួន​១៤៩០​នាក់ បាន​រៀបចំ​ត្រូវធ្វើ​ពិធី​ជូន​ដំណើរ នៅ​ថ្ងៃ​ទី​៣១…

ខេត្តកំពង់ឆ្នាំង ៖ ទូកប្រណាំង​នៅ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដែល​មាន​៣​ប្រភេទ គឺ​ទូក​ចែវ ទូក​អុំ និង​ទូក​ខ្នាត​អន្តរជាតិ ចំនួន​២៩​ទូក​រួម​នឹង​ក្រុម​កីឡាករ សរុប​ចំនួន​១៤៩០​នាក់ បាន​រៀបចំ​ត្រូវធ្វើ​ពិធី​ជូន​ដំណើរ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ ហើយ​ពិធី​នេះ​ធ្វើ​ឡើង នៅ​វត្ត​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​ជាទី​តាំង​ធ្លាប់​ប្រារ​ព្ឋ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។
យោង​តាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទូក​ទាំង មាន​ទូក​ចែវ​បុរស​១៤​ទូក , ទូក​ចែវ​នារី​១​ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក​, ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​១២​ទូក​, គឺ​បាន​កើនឡើង​ចំនួន​៨​ទូក ច្រើន​ជាង​ឆ្នាំ​២០១៦ ដែល​មាន​តែ​២១​ទូក ។ ចំណែក​កីឡាករ​ដែល​ត្រូវ​ប្រកួត​មាន​ចំនួន​១០៤១​នាក់ ស្រី​៩៩​នាក់​, និង​កីឡាករ​បម្រុង​ថែម​ទៀត ។ ទូក​ទាំង​២៩​ទូក​នោះ​មាន ទូក​មក​ពី ស្រុក​បរិបូរ​ណ៌​ចំនួន​៣​ទូក ជា​ប្រភេទ​ទូក​ចែវ​បុរស ទូក​មក​ពី​ស្រុក​រលាប្អៀរ​មាន​ចំនួន​៤​ទូក ជា​ប្រភេទ​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ ទូក​មក​ពី​ស្រុក​កំពង់ត្រឡាច​មាន​៨​ទូក ក្នុង​នោះ​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​មាន​៤​ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក​, ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក​, និង​ទូក​ចែវ​បុរស​ចំនួន​២​ទូក ទូក​មក​ពី​ស្រុក​កំពង់លែង​មាន​១​ទូក ជា​ទូក​ចែវ​បុរស ទូក​មក​ពី​ក្រុង​កំពង់ឆ្នាំង​មាន​១​ទូក ជា​ទូក​ចែវ​បុរស និង​ទូក​មក​ពី​ស្រុក​ជល​គី​រី​មាន​ចំនួន​១២​ទូក ក្នុង​នោះ​មាន​ទូក​ចែវ​នារី​១​ទូក​, ទូក​ចែវ​បុរស​៧​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន​៤​ទូក ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេត​ឃើញ​មាន ទូក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន បាន​ទម្លាក់​ចូល​ទឹកជា​បណ្តើ​រហើយ ដូច​ជា ទូក​ឈ្មោះ​សម្តេចចៅហ្វា​វាំង​គង់​, ទូក​ឈ្មោះ ទួល​ពិ​ស្រី​ជ័យ​សូរ​វង្ស​កំពង់ព្រះ ទូក​ឈ្មោះ​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ រួម​និង​ទូក​មួយ​ចំនួន​ទៀត ។ ដោយឡែក​ទូក​ឈ្មោះ កំពង់លែង​សែន​ជ័យ​បារមី​ពោធិ​អណ្តែត របស់​ស្រុក​កំពង់លែង ទើបនឹង​ទម្លាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ម្សិល​ម៉ិ​ញ​នេះ ចំណែក​ទូក​ឈ្មោះ ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ឋ​របស់​ក្រុង​កំពង់ឆ្នាំង នឹង​ធ្វើ​ពិធី​ទម្លាក់​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា​នេះ​ដែរ ៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ