ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុម​ហ៊ុន​​ស្រា​បៀរ​​ជាន់​ហ្វ្រាំង​​​ប្រថុច​ញ៉ុច​​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​​ក្នុង​ជ្រោះ​

13 ឆ្នាំ មុន

ខេត្តព្រះ​​សីហនុ ៖ រថយន្ត​ក្រុម​ហ៊ុន​​ស្រា​បៀរ​​​បាន​ក្រឡាប់​​ធ្លាក់​ចូល​​ជ្រោះ​ ខណៈវាក់​រថយន្ត​មួយ​គ្រឿង​​ជាន់​ហ្វ្រាំង​បន្ទាន់​ត្រង់​​ចំណុច​​​ជ្រោះ​លោក​​យាយ​ម៉ៅ ដែល​មានទីតាំង​ស្ថិតក្នុង​​ភូមិ​៣ ​សង្កាត់​លេខ​​៣ ក្រុង​ព្រះ​សីហនុ ​កាលពីវេលា​ម៉ោង​​២​និង​១០​នាទី​រសៀល​ថ្ងៃទី​៣០ កញ្ញា​ ២០១២ ​តែ​មិន​បង្ក​​ឱ្យ​​មនុស្ស​ណា​ម្នាក់​​រង​គ្រោះ​នោះទេ ។

​តាម​ប្រភព​ពី​​សមត្ថ​កិច្ច​​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​​ដែល​ក្រឡាប់​ធ្លាក់​​ជ្រោះ​នេះ​​ម៉ាក​ហ៊ីយ៉ាន់ដា​ របស់​​ក្រុម​ហ៊ុន​​ស្រា​បៀរ​។ ​តាម​ការ​សន្និ​ដ្ឋាន​​ជំហាន​ដំបូង​កាលដែល​រថយន្ត​​ក្រឡាប់​​ជ្រោះ​នេះ​ គឺ​បណ្តាល​មក​ពី​​រថយន្ត​​បើក​បរ​ក្នុង​ល្បឿនលឿន​​ ហើយ​​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​​​បំណង​​ជែង​រថយន្ត​មួយ​គ្រឿង​ក៏​វាក់​​ជា​មួយ​​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​បាន​​ជាន់​ហ្វ្រាំង​ប្រថុចញ៉ុច ​​រេ​ចង្កូត​ក្រឡាប់​​ធ្លាក់​ក្នុង​ជ្រោះ​ដែល​មាន​ជម្រៅ​​ជាង​១០​ម៉ែត្រ​តែ​ម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕