ប្រធានាធិបតីវេណេស៊ុយអេឡាលោកហ៊ូ ហ្គោឆាវេស ជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិថ្មីរយៈពេល៦ឆ្នាំទៀត ដែលការបោះឆ្នោតត្រូវធ្វើនាថ្ងៃទី៧ តុលាខាងមុខនេះ អះអាងជាថ្មីកាលពីថ្ងៃទី២៩ កញ្ញាថា លោកជាសះស្បើយពីជម្ងឺមហារីក ហើយលោកអាចដឹកនាំប្រទេសយ៉ាងហោចណាស់ក៏រហូតដល់ឆ្នាំ២០១៩ដែរ ។
ក្នុងអង្គមីទ្ទីងឃោសនាបោះឆ្នោតមួយលោកឆាវេសមានប្រសាសន៍ថា ខ្ញុំជឿថាសុខភាពខ្ញុំល្អ ប្រសើរបំផុត ។ ប្រសិនបើខ្ញុំគ្មានកម្លាំងកំហែងក្នុងការដឹកនាំប្រទេសរយៈពេល៦ឆ្នាំទៀតទេ នោះខ្ញុំមិនមកធ្វើមីទ្ទីងនេះទេ ។ នាពេលខាងមុខយើងនឹងធ្វើការកាន់តែខ្លាំង ។
លោកហ៊ូហ្គោ ឆាវេស អាយុ៥៨ឆ្នាំ បានធ្វើការវះកាត់២លើកគឺ១លើកកាលពីឆ្នាំ២០១១និងមួយលើកទៀតកាលពីឆ្នាំ២០១២ ដោយសារជម្ងឺមហារីកត្រង់ត្រគាក ។ លោកអះអាងថា លោកពិតជាឈ្នះលើបេក្ខជនប្រឆាំងលោកហេន វីក កាព្រីឡេស អាយុ៤០ឆ្នាំ ៕
ចែករំលែកព័តមាននេះ