សារព័ត៌មានបរទេសផ្សាយថា ក្មេងប្រុសយ៉ាង ជីនឡុង អាយុ៧ឆ្នាំ ទម្ងន់៥០គីឡូក្រាម បានក្លាយជាកុមារកំពូលកម្លាំង ព្រោះអាចប្រើខ្សែចងចង្កេះ និងអូសរថយន្តទម្ងន់១,៨៥តោន នៅតាមដងផ្លូវធ្វើឱ្យរូបគេក្លាយជាមនុស្សល្បីល្បាញ ។កុមារនោះ ថែមទាំងអាចអៀវឪពុកដែលមានទម្ងន់ជាង៩០គីឡូក្រាម និងលីបាវស៊ីម៉ង់ត៍ទម្ងន់១០០គីឡូក្រាម ។
ទម្ងន់របស់យ៉ាង ជីនឡុង ធ្ងន់ជាងមិត្តភក្តិអាយុប្រហែលគ្នា ដែលមានទម្ងន់មធ្យមតែពី២០ ទៅ៣៥គីឡូក្រាម ប៉ុណ្ណោះ ។យ៉ាង ជីនឡុង ក្លាយជាកុមារកំពូលថាមពលនៅលើពិភពលោក ដូចជាបងប្អូនគុលលីយ៉ាណូ និងក្លាវឌីយ៉ា របស់រ៉ូម៉ានីដែរ។ កុមារទាំង២នោះចាប់ផ្តើមលើកទម្ងន់តាំងពីអាយុ២ឆ្នាំ និងនៅពេលមានអាយុ៥ឆ្នាំ និង៧ឆ្នាំ ពួកគេអាចបង្កើតឯតទគ្គកម្មក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ គីនណេសប៊ុក ពីការដើរដោយដៃ និងការបង្ហាញថាមពលរបស់ពួកេគប្រៀបស្មើនឹងលោកម៉ៃ គ្រីស្តៃ អាយុ៩១ឆ្នាំ ដែលអាចទាញរថយន្តឡើងភ្នំដោយប្រើធ្មេញ ៕
ចែករំលែកព័តមាននេះ