ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​​មុខ​កា.ប់​សម្លា.ប់​​ដេក​​នៅ​ក្នុង​​ថ្លុក​ឈាម​

12 ឆ្នាំ មុន

ខេត្ត​​​តាកែវ ៖ បុរស​ចំណាស់​​ម្នាក់​បាន​​​ដេក​ស្លា.ប់​​យ៉ាង​អាណោច​អាធ័ម​​នៅក្នុងថ្លុក​ឈាម​ ហើយ​ត្រូវ​​កូន​ចៅ​ប្រទះឃើញ​ក៏​មាន​ការ​ឆោឡោ​ឡើង​ និង​បាន​រាយ​ការណ៍​​​ដល់​សមត្ថ​កិច្ច​​ប៉ូលិស​​ប៉ុស្តិ៍​​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ ខណៈ​មេឃ​កំពុង​​​តែ​ភ្លៀង​​កូន​ចៅ​​​នៅ​មើល​​ទូរទស្សន៍​​លើ​ផ្ទះ ហើយ​បុរស​​​រង​គ្រោះ​​ដេក​​លើ​​គ្រែ​​សំយាប​​ខាង​ត្បូង​ផ្ទះ​ពេល​នោះ ជន​ដៃ​ដល់​​មិន​ស្គាល់​មុខ​​បាន​កា.ប់​​ប្រហារ​​គាត់​​ឱ្យ​ស្លា.ប់​​ដេក​ផ្កា.ប់​មុខ​នៅលើ​ដី ។

ខេត្ត​​​តាកែវ ៖ បុរស​ចំណាស់​​ម្នាក់​បាន​​​ដេក​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​​នៅក្នុងថ្លុក​ឈាម​ ហើយ​ត្រូវ​​កូន​ចៅ​ប្រទះឃើញ​ក៏​មាន​ការ​ឆោឡោ​ឡើង​ និង​បាន​រាយ​ការណ៍​​​ដល់​សមត្ថ​កិច្ច​​ប៉ូលិស​​ប៉ុស្តិ៍​​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ ខណៈ​មេឃ​កំពុង​​​តែ​ភ្លៀង​​កូន​ចៅ​​​នៅ​មើល​​ទូរទស្សន៍​​លើ​ផ្ទះ ហើយ​បុរស​​​រង​គ្រោះ​​ដេក​​លើ​​គ្រែ​​សំយាប​​ខាង​ត្បូង​ផ្ទះ​ពេល​នោះ ជន​ដៃ​ដល់​​មិន​ស្គាល់​មុខ​​បាន​កាប់​​ប្រហារ​​គាត់​​ឱ្យ​ស្លាប់​​ដេក​ផ្កាប់​មុខ​នៅលើ​ដី ។

​ហេតុការណ៍​​ឃាត​កម្ម​​នេះ​បាន​កើតឡើង​​កាលពី​​ថ្ងៃទី​​២៩ កញ្ញា ២០១២ ​វេលា​ម៉ោង​​ប្រហែល​​៦​និង​៤៥​នាទី​ល្ងាច​ ស្ថិតនៅ​​លើ​ទួល​ត្រពាំង​​ខ្មឹម​ ភូមិ​ភ្នំ​​បាទេព ឃុំ​​ព្រៃ​ផ្ទោល ​ស្រុក​អង្គរ​បុរី។ ​បុរស​រងគ្រោះ​ឈ្មោះ​​ចាយ ស្រិន អាយុ​៨៦​ឆ្នាំ ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​​ចំនួន​២កាំបិត ត្រង់​.ក​១​កាំបិត ស្លាប​​ក្រចៀវ១កាំបិត ​ដេក​ស្លាប់​​នៅក្នុង​ថ្លុក​ឈាម​តែម្តង។

មន្ត្រីប៉ូលិស​​ស្រុក​បាន​​ឱ្យ​ដឹង​ថា ពេល​នេះស​មត្ថ​កិច្ច​ប៉ូលិស​កំពុង​តែស្រាវជ្រាវ​ដោយ​​យកចិត្តទុកដាក់​​យ៉ាង​ដុត​ដៃ​ដុត​ជើង​បំផុត ដើម្បី​​កំណត់​មុខ​​សញ្ញា​ជនដៃ​ដល់​បើ​តាម​ការ​សន្និ​ដ្ឋាន​​នោះ​ករណីនេះ​​អាច​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នាយ៉ាង​ច្បាស់​ជា​មួយ​​ជនរងគ្រោះ​​ទើប​កាប់​សម្លាប់​យ៉ាង​សាហាវ​​បែបនេះ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕