ខេត្តបាត់ដំបង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ជូនប្រជាពលរដ្ឋថា ដោយសារនយោបាយឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាល គឺបានធ្វើឱ្យខ្មែរចេះរកការស្រុះស្រួលគ្នា ដោយគ្មានការដាក់សម្ពាធពីអ្នកណា ឬពីអ្នកខាងក្រៅ ដែលខ្ញុំចាត់ទុកថា នេះជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សប្រជាជន ជាកម្មសិទ្ធិផ្តាច់មុខរបស់ហ៊ុន សែន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ជូនប្រជាពលរដ្ឋបែបនេះនាព្រឹកថ្ងៃទី៣០ កញ្ញា ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមកពីភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន៥៩៤គ្រួសារ ស្មើនឹងប័ណ្ណកម្មសិទ្ធិ៩៧២ប័ណ្ណ បានប្រារព្ធនៅក្នុងបរិវេណសាលាបឋមសិក្សាឆ្នាល់មាន់ ។
សម្តេចមានប្រសាសន៍ថា នយោបាយឈ្នះ=ឈ្នះបានប្រែក្លាយប្រទេសមួយមានតំបន់ត្រួតត្រាច្រើនឱ្យទៅជាតំបន់មួយប្រទេសមួយ តំបន់ត្រួតត្រាតែមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយកម្រឃើញណាស់នៅប្រទេសកម្ពុជាដែលមានតំបន់ត្រួតត្រាមួយបែបនេះឆ្លងកាត់ច្រើនជំនាន់មក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ