រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៩ កញ្ញា ២០១២ ហើយបានស្លាប់ដូចបំណងលិចបាត់រកសពពុំឃើញ ។ នៅព្រឹកនោះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រជាពលរដ្ឋធ្វើដំណើរនាំគ្នាឈប់មើលទូកកាណូត និងអូរប័របើកចុះឡើងស្វែងរកតែរកពុំឃើញ ។
ស្ត្រីមានវិបត្តិរូបនោះតាមការអះអាងពីអ្នកឃើញហេតុការណ៍ឱ្យដឹងថា នាងមានអាយុប្រមាណ២០ឆ្នាំ ពាក់អាវខ្មៅ និងខោដូចពណ៌ផ្កាឈូក ដោយគេពុំដឹងថា នាងមានវិបត្តិអ្វីនោះទេ បានជាមកលោតទឹកសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ ។ តាមមន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគេឃើញស្ត្រីរូបនោះបានធ្វើដំណើរមកអង្គុយលេងនៅលើស្ពានជ្រោយចង្វាខាងកើត មិនដឹងថា មានវិបត្តិនោះទេ ។ ពេលអង្គុយលេងមួយសន្ទុះក៏ធ្វើដំណើរទៅទិសខាងលិចមកជិតដល់ប៉ុស្តិ៍យាម ស្រាប់តែស្ត្រីរូបនោះបានឡើងឈរលើបង្កាន់ដៃស្ពានបែរមុខទៅជើង ហើយទម្លាក់ជើងត្រង់ទៅក្នុងទឹកទន្លេតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ