ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វេន ​ជា​បាវ ៖ ​ចិន​ត្រូវ​​ជំរុញ​​​ការ​កែ​ទម្រង់​​​​ហើយ​ទទូច​​​លើ​ការ​​​បើក​ចំហ

12 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​​​​ចិន​លោក​វេន​ ជាបាវ​​​​ថ្លែង​កាល​ពី​​​ថ្ងៃទី​២៩ កញ្ញាថា ​ចិន​ត្រូវ​​បន្ត​យ៉ាង​មឹុង​ម៉ាត់​​​នូវ​ការ​កែ​ទម្រង់​​​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​​ វប្ប​ធម៌​​ និង​សង្គម​កិច្ច​​​​របស់​ខ្លួន​​​ហើយ​ត្រូវ​​​​ប្រកាន់​ដោយ​ម៉ឹង​ម៉ាត់​នូវ​នយោបាយ​​បើក​ចំហ​ទៅ​ខាង​ក្រៅ ។ក្នុង​សុន្ទរកថា​នាពិធី​ជប់​លៀង​មួយ​អប​អរ​សាទរ​​​ដល់​ខួប​​លើក​ទី​​៦៣​​នៃការ​បង្កើត​​​សា​ធារណ​រដ្ឋ​ប្រជា​មានិត​ចិនលោក​វេន ជា​បាវ គូស​បញ្ជាក់​ថា នៅមាន​ផ្លូវ​​វែង​​​ទៀត​

នាយក​រដ្ឋ​មន្ត្រី​​​​ចិន​លោក​វេន​ ជាបាវ​​​​ថ្លែង​កាល​ពី​​​ថ្ងៃទី​២៩ កញ្ញាថា ​ចិន​ត្រូវ​​បន្ត​យ៉ាង​មឹុង​ម៉ាត់​​​នូវ​ការ​កែ​ទម្រង់​​​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​​ វប្ប​ធម៌​​ និង​សង្គម​កិច្ច​​​​របស់​ខ្លួន​​​ហើយ​ត្រូវ​​​​ប្រកាន់​ដោយ​ម៉ឹង​ម៉ាត់​នូវ​នយោបាយ​​បើក​ចំហ​ទៅ​ខាង​ក្រៅ ។ក្នុង​សុន្ទរកថា​នាពិធី​ជប់​លៀង​មួយ​អប​អរ​សាទរ​​​ដល់​ខួប​​លើក​ទី​​៦៣​​នៃការ​បង្កើត​​​សា​ធារណ​រដ្ឋ​ប្រជា​មានិត​ចិនលោក​វេន ជា​បាវ គូស​បញ្ជាក់​ថា នៅមាន​ផ្លូវ​​វែង​​​ទៀត​ដែល​ចិ​ន​​​​​ជា​ប្រទេស​​​​​សង្គម​និយម​​​​​ទំនើប​​​​មួយ​​​ត្រូវ​ដើរ​ ។

ប្រធានាធិបតី​​​ចិន​លោក​ហ៊ូ ជីន​តាវ និង​មេដឹក​នាំ​ចិន​ដទៃ​ៗ​ទៀត​ក៏​ចូលរួម​ក្នុង​ពិធី​ជប់​លៀង​​នោះដែរ​ ។​ នាយក​រដ្ឋ​មន្ត្រី​​​​ចិន​សន្យាថា ​យើង​ត្រូវ​​​​ជំរុញ​​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិ​រដ្ឋ​​​សង្គម​និយម​​​ធានា​ដល់​​​លក្ខណៈ​​​ស្មើ​ភាព​ និង​យុត្តិ​ធម៌​​​សង្គម​ កែលម្អ​​​កម្រិត​​​នៃការ​អប​់រំ​​​​និង​សីលធម៌​របស់​ពលរដ្ឋ​យើង​ ហើយ​ធ្វើឱ្យ​មាន​សេរី​ភាព​​​​ និង​ភាព​រុង​រឿង​​ជា​ទូទៅ​​សម្រាប់​ទាំង​អស់​គ្នា​ ៕