ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​-ស្រាល២នាក់

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​​ផ្លូវ​លេខ​៣២៨ មុខ​ហ្គារ៉ាស់ឡាន​សុខ​សាន្ត​ ក្នុង​សង្កាត់ ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន កាល​ពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​២៩ កញ្ញា ២០១២ ​បណ្តាល​ឱ្យអ្នក​បើក​ម៉ូូ​តូ​ឌ្រីម​សេ​១២៥ រង​របួស​យ៉ាង​ដំណំ ​និង​ម្ចាស់​ម៉ូតូ​ស្មាស់​រង​របួស​ស្រាល ។

សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា ម៉ូ​តូ​២​គ្រឿង​ដែល​បើកបុក​គ្នា​​នេះ​​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ស ជិះ​ដោយ​បុរស​​ម្នាក់​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​៣២៨

រាជ​ធានីភ្នំពេញ​ ៖ ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​​ផ្លូវ​លេខ​៣២៨ មុខ​ហ្គារ៉ាស់ឡាន​សុខ​សាន្ត​ ក្នុង​សង្កាត់ ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន កាល​ពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​២៩ កញ្ញា ២០១២ ​បណ្តាល​ឱ្យអ្នក​បើក​ម៉ូូ​តូ​ឌ្រីម​សេ​១២៥ រង​របួស​យ៉ាង​ដំណំ ​និង​ម្ចាស់​ម៉ូតូ​ស្មាស់​រង​របួស​ស្រាល ។

សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា ម៉ូ​តូ​២​គ្រឿង​ដែល​បើកបុក​គ្នា​​នេះ​​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ស ជិះ​ដោយ​បុរស​​ម្នាក់​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​៣២៨ លុះមក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​​ទៀត​​​​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមសេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​​លឿន​ដូច​គ្នា​​ រេ​ចង្កូត​​​បុក​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​សេ​១២៥ ​ដួល​​បោក​ទៅនឹង​ថ្នល់​រង​របួស​ធ្ងន់​​ និង​ម្ចាស់​ម៉ូតូ​ស្មាស់​រង​របួស​ស្រាល ។ ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​​រង​ការ​ខូច​ខាត​តិចតួច។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្ត​បាត់​ដំបង៕