ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​ដូរ​​មុខ​តំណែង​​​ច្រើន​នាក់​នៅស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជធានីភ្នំពេញ​​​ លោកទូច ណារ៉ុថ ​ត្រូវ​ផ្លាស់​ប្តូរចេញ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យោង​តាមមន្ត្រី​ជាន់​ខ្ពស់ក្រសួង​មហាផ្ទៃបាន​ឲ្យដឹងថា ស្នងការនគរ​បាលរាជ​ធានីភ្នំពេញ លោកឧត្តមសេនីយ៍​ត្រី ទូច ណារ៉ុថ ត្រូវបាន​ក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅកាន់តំណែងជា​ប្រធាននាយកដ្ឋានអង្គរក្សក្រសួង​មហាផ្ទៃជំនួសលោឧត្តមសេ​នីយ៍ ជិន សារឿន បន្ទាប់​ពីលោក​ទូច ណារ៉ុថ បានផ្ទេរ​ពីស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង​ ​មកកាន់តំណែង​ជាស្នងការ​នគរ​បាល​

រាជ​ធានីភ្នំពេញ ៖  យោង​តាមមន្ត្រី​ជាន់​ខ្ពស់ក្រសួង​មហាផ្ទៃបាន​ឲ្យដឹងថា ស្នងការនគរ​បាលរាជ​ធានីភ្នំពេញ លោកឧត្តមសេនីយ៍​ត្រី ទូច ណារ៉ុថ ត្រូវបាន​ក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅកាន់តំណែងជា​ប្រធាននាយកដ្ឋានអង្គរក្សក្រសួង​មហាផ្ទៃជំនួសលោឧត្តមសេ​នីយ៍ ជិន សារឿន បន្ទាប់​ពីលោក​ទូច ណារ៉ុថ បានផ្ទេរ​ពីស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង​ ​មកកាន់តំណែង​ជាស្នងការ​នគរ​បាល​រាជ​​ធានីភ្នំពេញ​ រយៈពេល៧​ឆ្នាំ​កន្លងមក​​ ។

ប្រភព​បាន​​ឲ្យដឹងទៀតថា តំណែងស្នងការ​នគរបាលរាជធានីភ្នំពេញបណ្តោះ​អាសន្ន ត្រូវ​គ្រប់​​គ្រង​ដោយលោកឧត្តមសេ​នីយ៍ឯក ជួន សុវណ្ណ ​បន្ថែម​លើតួនាទី​បច្ចុប្បន្ន​របស់​លោកជា​អគ្គស្នងការរង​នគរ​បាលជាតិ ។​ពិធីផ្ទេរ​តំណែងខាង​លើ​នឹងត្រូវធ្វើ​នៅដើម​សបា្តហ៍ក្រោយ​នេះ គឺ​នៅ​បន្ទាប់​ពី​ព្រះ​មហាក្សត្រ​កម្ពុជាឡាយ​ព្រះហស្ត​លេខាដំឡើង​ឋានន្តរ​ស័ក្តិលោក ទូច ណារ៉ុថ ជាឧត្តម​សេនីយ៍​ទោ​​រួច​រាល់​សិន ។

​​ក្រៅ​ពីនេះ នៅ​មាន​ការ​ផ្លាស់​ប្តូរ​​មុខ​​នាទី​​មន្ត្រី​ជា​ច្រើន​រូប​ទៀតនៃ​ស្នង​ការ​ដ្ឋាន​នគ​របាល​រាជ​ធានី​ភ្នំពេញ ​ដូច​ជាលោក​ប៉ុល ភិធេយ្យ ស្នង​ការ​រង​ត្រូវ​ដំឡើង​ទៅ​កាន់​ប្រធាន​នាយក​​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហា​ផ្ទៃ, ​លោក​ជួន ណា​រិន្ទ ​បច្ចុប្បន្ន​​​ប្រធាន​​ការិ​យាល​័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់ ត្រូវ​ឡើង​​ទៅ​កាន់​ជា​​ស្នង​ការ​រង​ទទួល​បន្ទុក​​ការិយាល័យ​កណ្តាល​នគរ​បាល​យុត្តិធម៌ ។

ប្រភព​​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ​​លោក​វរ​សេ​នីយ៍​​ឯក​យឹម ​​សំណាង ​​ស្នង​ការ​រង​​​ទទួល​បន្ទុក​​ជា​ប្រធានការិយា​ល័យ​​កណ្តាល​​នគរ​បាល​​មធ្យោ​បាយ​ស្នងការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានីភ្នំពេញ ​ត្រូវ​ឡើង​ធ្វើ​​​ជា​ប្រធាន​​នាយកដ្ឋាន​​ប៉ុស្តិ៍​​​រដ្ឋ​បាលនៃ​​អគ្គ​ស្នង​​ការ​​នគរ​បាល​ជាតិ ក្រសួង​​មហា​​ផ្ទៃ​​​​វិញ និង​ត្រូវ​​​ដំឡើង​​​ឋានន្ទរស័ក្តិ​​​ថ្នាក់​ឧត្តម​សេ​នីយ៍​​ត្រី ។ កៅអី​លោក​​យឹម សំណាង ​​ត្រូវ​បាន​ដាក់​ជំនួស​​ដោយលោក​វរ​​សេនីយ៍​​ទោ​បេដា ណារ៉ា ​​ដែល​បច្ចុប្បន្ន​​​​ជា​​ប្រធាន​ការិយាល័យ​គណ​នេយ្យនៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​រាជ​ធានី​ភ្នំពេញ។ ​

​ដោយ​ឡែក​នៅ​ក្រសួង​​មហា​ផ្ទៃវិញ ​ក៏​បានលេច​ឮ​ព័ត៌មាន​ថា លោក​​ឧត្តម​សេនីយ៍​ត្រី​សុខ ខេមរិន ​បច្ចុប្បន្ន​​ជា​​អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​​​ ត្រូវបាន​ឡើង​ជាឧត្តមសេនីយ៍ទោ ​និង​បាន​ផ្ទេរ​ភារកិច្ច​​ទៅ​កាន់​ប្រធាន​នាយកដ្ឋាន​​តម្រួត​បទ​បញ្ជា​ជំនួស​លោកឧត្តមសេនីយ៍​គឹម សាម៉ន ​​ត្រូវ​​ចូលនិវត្តន៍ ។ ទាក់​ទិន​​លេចឮ​ព័ត៌មាន​​ដោះ​ដូរ​មន្ត្រី​នគរ​បាល​ជាតិនៅ​រាជ​ធានីភ្នំពេញ ​ថ្នាក់​ស្នង​ការ​​ ស្នង​ការរង​ និង​ប្រធាន​ការិយាល័យ​​ខាង​លើនេះ ​​នៅ​មាន​មន្ត្រី​​​នគរ​បាល​ជាតិថ្នាក់​ក្រោម​ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​បានដោះដូរ​ដែរ ហើយ​ការ​ដោះ​ដូរ​​នោះនឹង​អាច​ធ្វើ​នៅ​ចុងសបា្តហ៍​នេះ ។

​ទោះ​ជា​យ៉ាងណា ​កោះសន្តិភាព​បានព្យាយាម​​​​ទាក់​ទង​ទៅ​សាមី​ជន​​មាន​ឈ្មោះ​​ដែលគេ​និយាយ​តៗគ្នា ​​នៅថ្ងៃទី​៣ឥ កញ្ញា ២០១២ ​លោក​ឧត្តម​សេនីយ៍​ត្រី​ទូច ​ណារ៉ុថ ​​ស្នង​ការ​រាជ​ធានីភ្នំពេញ ​​ទូរស័ព្ទ​មិនអាច​ទាក់​​​ទង​បានទេ ដោយ​មន្ត្រី​ស្និទ្ធ​នឹង​លោក​ប្រាប់​​ថា ជាប់​បំពេញ​ការងារ​នៅ​ប្រទេស​វៀត​ណាម ​។ លោក​​ឧត្តម​សេនីយ៍​ត្រី​ប៉ុល ភិធេយ្យ ​បាន​មាន​ប្រសាសន៍​តាម​ទូ​រស័ព្ទ​​ទាំង​ទឹក​ចិត្ត​​សប្បាយរីករាយ​​លេង​សើច​ផង​ថា ​មកដល់​ពេលនេះ​​ឃើញ​​សារព័ត៌មាន​​​ចុះ​ផ្សាយពេញ​ទឹក​​ពេញដី​ថា ​មាន​ការ​ដោះ​ដូរ​រូប​លោក ក៏​ប៉ុន្តែ​លោក​​ផ្ទាល់​តែម្តង ​មិនទាន់​ទទួល​អ្វ​ី​​ទាំងអស់ ​​ដូច​ដែលកា​សែត​​បាន​ផ្សាយ​នោះទេ ។ ​

លោក​ប៉ុល ភិធេយ្យ ​បន្តថា ​ជាង​បួន​ឆ្នាំ​​មុន​ លោក​ធ្លាប់​បាន​ឃើញ​កាសែត​​ចុះ​ផ្សាយ​​ពីការ​ដោះ​ដូរ​​​ស្នង​ការ​អ៊ីចឹង​ដែរ ​តែរហូតមកដល់​ពេល​នេះ ​លោក​ស្នង​ការ​កាន់​តំណែង​​បាន​ជាង​៦​ឆ្នាំ​មកហើយមានន័យថា មិន​ទាន់ច្បាស់​​ទេ លើកលែង​តែ​​មាន​ពិធី​តែម្តង ៕