ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​សម្លាប់​អ្នក​កាសែត​​​​​ទូរទស្សន៍​ម្នាក់​នៅ​ប៉ា​គីស្ថាន​

13 ឆ្នាំ មុន

ប៉ូលិស​​​មូលដ្ឋាន​រាយ​ការណ៍​ថា អ្នក​កាសែត​​​ទូរទស្សន៍​​​​ប៉ាគីស្ថាន​ម្នាក់​បាន​ត្រូវ​ពួក​ជ​ន​មិន​ស្គាល​់​មុខ​​​​​បាញ់​ស្លាប់​ កាល​ពី​យប់​ថ្ងៃទី​​​​២៩ កញ្ញា ​ក្នុង​ខេត្ត​បាលូជីស្ថាន ភាគ​និរតី​​ប៉ាគីស្ថាន​ ។លោក​​អាប់ ឌុល ហាក់​បាឡុក​ ដែល​​ធ្វើការ​ទូរទស្សន៍​ARY ត្រូវ​រង​ការ​បាញ់​ប្រហារ​​នៅ​KHUZDAR ជិត​ក្លិប​​សារព័ត៌​មាន​​​មូល​ដ្ឋាន​​​​​ដែល​លោក​ជា​​អគ្គលេខាធិការ​​​របស់​ក្លិប​នោះ ។ ទូរទស្សន៍​​ARY អះអាង​​ពី

ប៉ូលិស​​​មូលដ្ឋាន​រាយ​ការណ៍​ថា អ្នក​កាសែត​​​ទូរទស្សន៍​​​​ប៉ាគីស្ថាន​ម្នាក់​បាន​ត្រូវ​ពួក​ជ​ន​មិន​ស្គាល​់​មុខ​​​​​បាញ់​ស្លាប់​ កាល​ពី​យប់​ថ្ងៃទី​​​​២៩ កញ្ញា ​ក្នុង​ខេត្ត​បាលូជីស្ថាន ភាគ​និរតី​​ប៉ាគីស្ថាន​ ។លោក​​អាប់ ឌុល ហាក់​បាឡុក​ ដែល​​ធ្វើការ​ទូរទស្សន៍​ARY ត្រូវ​រង​ការ​បាញ់​ប្រហារ​​នៅ​KHUZDAR ជិត​ក្លិប​​សារព័ត៌​មាន​​​មូល​ដ្ឋាន​​​​​ដែល​លោក​ជា​​អគ្គលេខាធិការ​​​របស់​ក្លិប​នោះ ។ ទូរទស្សន៍​​ARY អះអាង​​ពី​ឧប្បត្តិ​​ហេតុ​នេះ​ដោយ​រៀប​រាប់​​ថា អ្នក​កាសែត​រូប​នេះ​ពុំ​ធ្លាប់​​​ដែល​ទទួល​​ការ​គំរាម​​ណាមួយ​ឡើយ​មុន​ការ​​​វាយ​ប្រហារ​​​​​សម្លាប់​​​រូប​លោក។

យោង​តាម​​​ប៉ូលិស​និង​សាក្សី​​​​ទាំង​ឡាយ​​​​ជា​ជន​ប្រដាប់​អាវុធ​២​នាក់ដែលបាញ់​ប្រហារ​​លើ​លោក​បាឡុក មុន​ពេល​គេច​ខ្លួន​តាម​ម៉ូតូ​​​​មួយ​គ្រឿង​​ ។ ពុំ​ទាន់មាន​ក្រុម​ណា​​មួយ​ប្រកាស​​​ទទួល​ខុស​ត្រូវ​​​​ចំពោះ​​​ការ​វាយប្រហារ​​​​នេះ​នៅឡើយ​ ។ យោង​តាម​​​បណ្តា​​អង្គការ​​ម៉ាស៊ីន​​យោធា​​​អន្តរ​ជាតិ​​​ថា ប្រទេស​ប៉ាគីស្ថាន​​​ជា​ប្រទេស​​​​​​​​មួយ​ក្នុង​ចំណោម​​​​ប្រទេស​​​​១០​ដែល​មាន​គ្រោះ​ថ្នាក់​​​​ខ្លាំង​ជាង​គេ​បំផុត​​​លើ​​ការ​សម្លាប​់​​​ពួក​អ្នក​កាសែត​ ៕