ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តា​កូម៉ា​​បុក​រថយន្ត​ដឹក​ស្រា​បៀរឆ្លង​ផ្លូវ​ចំពាក់​កណ្តាល​​ខ្លួន​រុញ​ផ្ទប់​រនាំង​ដែក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា តាកូម៉ា ​​មួយ​គ្រឿង​បាន​​បើក​បោះ​​ពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​​ចង្កូត​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​​គ្រឿងទៀត​ដែល​កំពុង​បើក​​​ឆ្លង​ផ្លូវពេញ​​ទំហឹង​លាន់​ដូច​រន្ទះ រុញ​ផ្ទប់​​ជា​មួយ​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​​ដួល​អស់​​​៥​ផ្ទាំង​ បន្ទាប់​មក​រថយន្ត​​បង្ក​ហេតុ​នោះ​​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​ ប៉ុន្តែ​​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​ចាប់ឃាត់​បាន​​ចម្ងាយ​ប្រមាណជាង​១​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​​ប៉ុណ្ណោះ ។

ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​​កាលពីវេលា​ម៉ោង​​៩​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៨ កញ្ញា ២០១២ ​នៅ​លើ​កំណាត់​​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី ត្រង់ចំណុច​​ផ្លូវ​ចូល​វត្ត​អង្គ​តាមិញ ​ស្ថិតក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប ​ខណ្ឌ​​ពោធិ៍សែនជ័យ  ។ ​រថយន្ត​​បង្កម៉ាក​តូយ៉ូតា​ តា​កូម៉ា ​​ពណ៌​ស បើក​​ដោយ​​បុរស​ម្នាក់​​មិន​ស្គាល់​ឈ្មោះ​​ ចំណែក​​​រថយន្ត​​មួយ​គ្រឿង​​ទៀត​ប្រភេទ​​ទេស​ចរណ៍​១២​កៅអី ពណ៌​ក្រហម​ ជា​រថយន្ត​ដឹក​ស្រា​បៀរ និង​បើក​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​​ម្នាក់ ហើយ​ឮថា ​អ្នក​​បើក​​បរ​រថយន្ត​រូប​នេះ​រង​របួស និង​ត្រូវបាន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​​ខ្លួន​ឯង ។​

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕